Episode35:ទុកឱ្យពូវីនថើប!

440 58 3
                                    

ថ្ងៃថ្មី~

ថ្ងៃថ្មីជាថ្ងៃដ៏ស្រស់ស្រាយសម្រាប់មនុស្សគ្រប់រូប ព្រោះពេលព្រឹកនៃថ្ងៃថ្មីនេះជាពេលដែលពួកគេបានចាប់ផ្តើមការងារបន្ត ។ ប៉ុន្តែចម្លែកអីតែរាងតូចច្រឡឹងម្នាក់នេះវិញ កំពុងតែគេងលង់លក់នៅឡើយព្រោះតែអស់កម្លាំងខ្លាំងពេក ។ កាលពីយប់មិញប្ដីធ្វើបាបខ្លាំងពេក ឥឡូវបាក់កម្លាំងអស់រលីងតែម្ដង ។ យ៉ុនហ្គី ក្រោកមុនតែមិនទាន់ដាស់រាងតូចទេ គេក៏រៀបចំខ្លួនងូតទឹកស្លៀកពាក់ហើយចុះទៅក្រោមព្រោះត្រូវជូន ជីយ៉ុន ទៅសាលា ។

« អរុណសួស្តីដេតឌី ចុះម៉ាម៉ានោះ? »

« ម៉ាម៉ា មិនទាន់ក្រោកទេកូនញ៉ាំអីហើយៗមែនទេ? »

« កូនញ៉ាំហើយៗបាទ ម៉ាម៉ាអត់ស្រួលខ្លួនមែនដេតឌី? ចឹងដេតឌីនៅមើលម៉ាម៉ាទៅកូនឱ្យពូវីនជូនកូនទៅសាលា »
« អាក្បាលខូច! ឆាប់ទៅរៀនទៅ »

« ហិហិ កូនទៅហើយបាទ ជុបៗ! » ជីយ៉ុន សើចកក្អឹកហើយថើបថ្ពាល់ប៉ារបស់គេទាំងសងខាងរួចទើបរត់ចេញទៅក្រៅ ។ ដោយមានវីននៅខាងក្រៅស្រាប់គេរៀបចំឡានរង់ចាំ យ៉ុនហ្គី ។ យ៉ុនហ្គី ឈរអស់សំណើចនឹងកូនរបស់គេ មិនដឹងស្រឡាញ់វីនប៉ុណ្ណានោះទេ ព្រោះនាយវីននេះក៏សង្ហារមិនណយដែរ ហើយអាយុក៏ទើបតែម្ភៃក្រាស់មិនទាន់សាមដែរ ។

ប៉ុន្តែគេគិតថាវាប្រហែលគ្រាន់តែជាការលេងសើចតាមរបៀបក្មេងដែលចេះតែនិយាយប៉ុណ្ណោះ ព្រោះជីយ៉ុននៅក្មេងខ្ចីយ៉ាងនេះគេមិនទាន់១០ឆ្នាំផង ។ ចំណែកវីនគេមានអារម្មណ៍លើកូនខ្លួនឬអត់គ្មាននរណាដឹងទេ បើមានឬអត់គេក៏មិនថាអ្វីដែលព្រោះថាវីនគេអាយុសមគួរមានគ្រួសារទៅហើយគេម៉េចនឹងមកស្រឡាញ់កូនក្មេងនោះ? តែបើសិនជីយ៉ុនធំឡើងពួកគេស្រឡាញ់គ្នាជាស្នេហាពិតប្រាកដនោះនាមជាឪពុកម៉េចនឹងអាចបដិសេធកូន? ជាពិសេសវីនជាមនុស្សដែលគេស្គាល់ច្បាស់ ។

បញ្ចប់ការគិតគេក៏ឡើងទៅខាងលើវិញ ។ ចូលមកដល់ក្នុងបន្ទប់ក៏ឃើញថា ជីមីន នៅគេងនៅឡើយមើលទៅប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយ ។ ទើប យ៉ុនហ្គី មិនដាស់គេទុកឱ្យគេគេងឱ្យអស់ចិត្ត នាយក៏រៀបចំខ្លួនទៅក្រុមហ៊ុន ព្រោះថ្ងៃនេះមានប្រជុំបន្ទាន់ ។ ក្រោយប្រជុំចប់វាឈានចូលដល់ថ្ងៃត្រង់ទៅហើយ គេក៏ត្រឡប់មកផ្ទះវិញព្រោះគិតថារាងតូចក្រោកហើយ ស្មានេះទៅហើយ ដោយគេក៏បានឆៀងចូលទិញអាហារឱ្យរាងតូចផងនិងគ្រប់គ្នាផង តាមទម្លាប់របស់គេសព្វថ្ងៃដងដែលគិតខ្វាយខ្វល់ពីមនុស្សក្នុងផ្ទះទោះបីពួកគេជាអ្នកធ្វើការឱ្យខ្លួនក្ដី ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now