Episode 31:បងកំពុងក្បត់អូនមែនទេ?

397 58 3
                                    

     ការបាត់បង់លើកនេះវាធំធេងពេកហើយសម្រាប់អ្នកដែលមាននាមថាជាឪពុកម្តាយ ។ ត្បិតថា ជីមីន ជាមនុស្សប្រុសក៏ពិតមែនប៉ុន្តែគេគឺជាអ្នកពពោះ កូនរបស់គេដោយផ្ទាល់គេប្រៀបដូចជាម្ដាយម្នាក់ដែលស្រឡាញ់កូនៗ របស់ខ្លួន ។ យ៉ុនហ្គី វិញក៏ដូចគ្នាគេស្រឡាញ់កូនរបស់គេ គេរំភើបចិត្តខ្លាំងណាស់នៅពេលដឹងថា ជីមីន ពពោះកូនលើកទីពីរ គេបានរៀបចំជីវិតគ្រួសាររបស់គេរួចហើយ ។ ចំពោះរឿងការងារវិញវាមិនអីទេសម្រាប់គេ សត្រូវគឺមានប៉ុន្តែពួកគេគឺមិនហ៊ានធ្វើអ្វីចំពោះនាយទេ ព្រោះខ្លាចអំណាចរបស់នាយ ពួកគេដឹងច្បាស់ថា មីន គឺកាចនិងមានអំណាចយ៉ាងណា ។

     ប៉ុន្តែត្រឹមមួយពព្រិចភ្នែកគ្រប់យ៉ាងក៏រលាយអស់ដោយសារស្នាដៃរបស់មនុស្សម្នាក់ មនុស្សម្នាក់ដែលគេគោរពស្រឡាញ់ជាខ្លាំង ហើយក៏ជាមនុស្សម្នាក់ដែលធ្វើឱ្យគេឈឺចាប់ម្ដងហើយម្ដងទៀតនោះគ្មាននរណាក្រៅពី អ្នកស្រី មីន រ៉ាស៊ី ។
គាត់ជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាង យ៉ុនហ្គី ដឹងទាំងអស់គេមិននិយាយ មិនមែនគេមិនដឹងឯណា? អ្នកស្រីរ៉ាស៊ីឆ្លាតណាស់! ទោះយ៉ុនហ្គី ដឹងប៉ុន្តែក៏មិនទាន់អាចចាប់កំហុសគាត់បានដែរ ត្រូវតែចាប់ឱ្យជាប់ឬចាប់បានភ្លាមៗ និងមានភស្តុតាងជាក់លាក់តែម្ដង ។

     កុំភ័យ! គេមិនទុកឱ្យមនុស្សដែលសម្លាប់កូនរបស់គេរស់នៅសុខស្រួលនោះទេ មានទៅត្រូវតែមានមក ឈាមសងដោយឈាម ជីវិតសងដោយជីវិត ។ មានរឿងជាច្រើនដែលជាអាថ៌កំបាំង ជាអាថ៌កំបាំងដែលអ្នកស្រីរ៉ាស៊ីខំប្រឹងលាក់បាំងតាំងពីគេនៅក្មេងមកម្ល៉េះប៉ុន្តែអាថ៍កំបាំងគ្មានទេលើលោកនេះមុននឹងក្រោយគង់តែបែកធ្លាយ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ។

___

     ក្រោយជូន ជីយ៉ុន ទៅសាលាហើយ យ៉ុនហ្គី ក៏បន្តជូន ជីមីន ទៅហាងព្រោះគេខានទៅទីនោះយូរគួរសមហើយ ។ នៅទីនោះទោះគ្មាន ជីមីន ក៏មានអ្នកមើលថែជំនួសដែរ ។ យ៉ុនហ្គី ជូនរាងតូចមកដល់ហាងហើយក៏ត្រឡប់ទៅវិញព្រោះនៅក្រុមហ៊ុនមានការងារច្រើន ប៉ុន្តែមុននឹងទៅវិញនាយមិនភ្លេចទេគឺថើប ថើបរាងតូចសឹងតែដាច់ខ្យល់ទៅហើយ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now