Episode 33: ងប់នឹងប្រុសទាំងឪទាំងកូន!

459 54 2
                                    

ដឹងទេ? មុននឹងស្គាល់ ជីមីន កាលនោះគេធ្លាប់ប្រឡូកក្នុងសង្គមងងឹត ព្រោះដើម្បីសងសឹក គេជាបងធំនៃក្រុមអ្នកលេងមួយដែលជួញដូរគ្រប់យ៉ាងមិនថា គ្រឿងញៀន មនុស្ស... ។ ត្បិតថាគេជាអ្នកគ្រប់គ្រងក្រុមហ៊ុនបន្តពីឪពុកគេក៏ពិតមែនតែនោះគ្រាន់តែជារបាំងមុខរបស់គេតែប៉ុណ្ណោះ ។ យ៉ុនហ្គី ប្រឡូកក្នុងសង្គមងងឹតត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេសម្លាប់មនុស្សរាប់សិបនាក់ សម្លាប់មនុស្សរាល់ថ្ងៃ ជក់បារី លេងល្បែង ហើយគេក៏ពូកែខាងធ្វើជំនួញរកស៊ីផងដែរ ទាំងខាងស្របច្បាប់និងខុសច្បាប់ ។ ប៉ុន្តែថ្ងៃមួយគេបានធ្វើជំនួញជាមួយលោកផាក ហើយក៏ជាថ្ងៃដំបូងដែលគេបាន ជួបជាមួយជីមីន លើកដំបូងផងដែរ ។ គ្រាន់តែឃើញមុខក្មេងអាយុ១៥ឆ្នាំម្នាក់ នោះបេះដូងគេស្រាប់តែលោតញាប់ខុសធម្មតា សំឡេងសើច ស្នាមញញឹមរបស់ក្មេងម្នាក់នោះដក់ជាប់ក្នុងខួរក្បាលគេមិនរលុបទាល់តែសោះ ។

« ចៅហ្វាយអង្គុយមើលរូបថតកូនលោកផាករាល់ថ្ងៃបែបនេះ តិចលួចស្រឡាញ់កូនគេទៅ? » វីន សួរទៅ យ៉ុនហ្គី បែបលេងសើចតែបន្លំមែនព្រោះតាំងពីជួបលើកដំបូង យ៉ុនហ្គី ក៏ឱ្យគេស៊ើបពី ជីមីន ខ្ទេចខ្ទីគ្មានសល់តាំងពីចំណូលចិត្តរបស់ ជីមីន ទៀតផង ។

« មិនដឹងទេ! យើងគ្រាន់តែចង់ឃើញមុខ ឮសំឡេងរបស់គេ សំឡេងសើចរបស់គេពីរោះណាស់ អាវីន! »

« ខ្ញុំថាចៅហ្វាយ ឈ្លក់វង្វេង ងប់ងល់នឹងកូនលោកផាកខ្លាំងឡើងហើយ »

« វាជាស្នេហាឬអត់? » យ៉ុនហ្គី ងាកមុខទៅសួរកូនចៅ ព្រោះគេមិនធ្លាប់បែបនេះទេទោះធ្លាប់មានសង្សារតែគេមិនមានអារម្មណ៍វិសេសវិសាលចំពោះនាងដូចមានលើ ជីមីន ទេ ។

« ខ្ញុំម៉េចនឹងដឹងទៅចៅហ្វាយ បើអាវីននេះមិនដែលមានស្នេហាផងនឹង? តែវាប្រហែលទេដឹងព្រោះបេះដូងចៅហ្វាយលោតញាប់ពេលឃើញគេ ចង់ជួប ចង់ក្បែរគេបែបនេះនោះ »

« ហឹម... »

« តែចៅហ្វាយគិតថាគេមានចិត្តលើចៅហ្វាយទេបើដឹងពីគ្រប់យ៉ាងនៃចៅហ្វាយនោះ? » វីន ចង់សំដៅដល់ការងាររបស់ យ៉ុនហ្គី ព្រោះនាយមិនមែនធ្វើតែខាងស្របច្បាប់នោះទេ ។ យ៉ុនហ្គី នៅពេលនេះប្រៀបដូចជាក្មេងពាលម្នាក់យ៉ាងចឹង គេជក់បារីផង លេងស្រីទៀតនោះតើ ជីមីន ទទួលយកទេបើគេដឹង?

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now