Episode 14:អូនជាកម្មសិទ្ធិរបស់បងតែម្នាក់គត់!

656 52 2
                                    

     @បីឆ្នាំក្រោយ

     ពេលវេលាពិតជាដើរលឿនឥឡូវនេះកន្លងផុតទៅអស់រយៈពេលបីឆ្នាំទៅហើយ មីន ជីយ៉ុន កូនប្រុសតែមួយគត់របស់ យ៉ុនហ្គី និង ជីមីន ចម្រើនវ័យបានបីឆ្នាំទៅហើយ ។ ក្មេងម្នាក់នេះឆ្លាតវាងវៃណាស់ សុខភាពក៏រឹងមាំដែរ ជាកូនក្មេងដែលចេះដឹងទុក្ខធុរៈរបស់ឪពុកម្តាយ ប៉ុន្តែក្បាលខូចបន្តិចចូលចិត្តញ៉ោះ ជីមីន ឱ្យខឹងហើយជួនពេលខ្លះរាងតូចយំរហាមទៅទូពិតប្រាប់ប្ដីក៏មានដែរ ហើយគេរពឹសខ្លាំងណាស់ ។ ជីយ៉ុន ជាក្មេងដែលមិនរើសចំណីទេពោលគឺម្ហូបអាហារបែបណាក៏គេញ៉ាំដែរ ប៉ុន្តែអ្វីដែលគេរើសច្រើននោះគឺផ្លែឈើ គេចូលចិត្តតែក្រូចមួយមុខគត់ទោះបង្ខំឱ្យញ៉ាំផ្លែឈើផ្សេងក៏មិនព្រមដែរ ។

     @ភូមិគ្រឹះមីន

     ចាប់តាំងពីមានវត្តមានរបស់អាល្អិត ជីយ៉ុន មកក្នុងផ្ទះលែងស្ងប់ស្ងាត់ដូចមុន ហើយជាពិសេសគឺរឹតតែហត់ជាងមុនទ្វេដង ។ ជីមីន អង្គុយកើតទុក្ខមិនសុខចិត្តតាំងពីកូនកើតរហូតដល់អាយុបីឆ្នាំទៅហើយគេនៅតែខឹងចិត្ត ហើយវាគ្មានរឿងអ្វីក្រៅពីខឹងរឿងកូនកាត់ទៅរក យ៉ុនហ្គី ទាំងស្រុងទេ កុំថាឡើយមុខសូម្បីចរិតនឹងក៏កាត់ទៅរកឪពុកសឹងតែមួយរយភាគរយដែរ ។

« គិតទៅគួរឱ្យខឹងចិត្តមែនទែន! » ជីមីន អង្គុយបកក្រូចឱ្យកូនសុខៗ ក៏និយាយឡើង ។

« ម៉ាម៉ា កើតអីបាទ? ខឹងដេតឌីអត់ឱ្យលុយចាយ មែនបាទ? » ជីយ៉ុន សួរឡើងទាំងធ្វើភ្នែកភ្លឹសៗ សំឡឹងទៅរាងតូចជាម្ដាយ ។

« មើលមុខគ្មានកាត់មករកឯងអីបន្តិច »

« មកពី ម៉ាម៉ា អត់ចាញ់អូនចឹងហៃ » ជីយ៉ុន និយាយទាំងពេបមាត់ ។

« គ្មានទេស៎ មកពីអាកូនក្រូចខ្វិចឯងអត់ស្រឡាញ់ម៉ាម៉ា »

« ចាលាញ់ធ្វើអី បើម៉ាម៉ាអត់ឱ្យកូនអឹមៗផង ពេលកូនសុំអឹមវៃកូនអាហូត បើដេតឌីអឹមវិញអត់វៃហេស៎ »

« អាកូនក្រូចខ្វិច!!! » ជីមីន តំឡើងសំឡេងហើយថែមទាំងសម្លក់កូនទៀតផងព្រោះខឹងដែរកូននិយាយចំពេកនោះអី ។ ត្បិតថាមានកូនអាយុបីឆ្នាំហើយក្ដីក៏ យ៉ុនហ្គី នៅតែចាស់ខូច ចាស់ខិលដដែល យប់ឡើងបើមិនបានប៉ះពាល់ ស្ទាបអង្អែលកាយប្រពន្ធគឺនៅមិនសុខនោះទេ ។ មាត់និងអណ្តាតដ៏រវាមតែងតែលិទ្ធជញ្ជក់ដើមទ្រូងតូចរបស់ ជីមីន ជានិច្ចទោះបីឈ្លោះគ្នាពីល្ងាចក៏ ដោយព្រឹកឡើងដឹងតែឃើញ យ៉ុនហ្គី នៅក្នុងអាវ ប្រពន្ធហើយអ្វីដែលសំខាន់កូនតាមទាន់រហូត ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now