Episode 34: ចាស់តែអាយុទេ

458 45 1
                                    

     ការងាររបស់ យ៉ុនហ្គី មួយរយៈនេះវាមិនសូវរលូនទេប៉ុន្តែគេមិនមានតែក្រុមហ៊ុនស្រាក្រហមមួយទេ ។ ក្រៅពីក្រុមហ៊ុនផលិតស្រា យ៉ុនហ្គី នៅមានក្រុមហ៊ុនផលិតរថយន្តមួយទៀតដែលទើបបើកដំណើរការមួយឆ្នាំជាងប៉ុណ្ណោះ ។ មិនទាន់អស់ទេ គេនៅមានសណ្ឋាគារនៅ ជេជូ ផ្សារទំនើប ភោជនីយដ្ឋាន និងការរកស៊ីបណ្ដាក់ទុនផ្សេងៗ ជាច្រើនទៀត កាស៊ីណូនិង ក្លឹបធំមួយកណ្ដាលក្រុងដែលសព្វថ្ងៃគ្រប់គ្រងដោយ ជុងហ្គុក ។

     ថ្មីៗនេះ យ៉ុនហ្គី ក៏មានគម្រោងបើកហាងទឹកអប់មួយទៀតផងដែរ ដែលស្ថិតក្រោមឈ្មោះប្រពន្ធកូនរបស់គេ ។ គេមិនខ្វល់ទេថានរណាពេបជ្រាយពីជីវិតគ្រួសាររបស់គេ អ្វីដែលសំខាន់គេបានចាត់ចែងការងារ ទ្រព្យសម្បត្តិសម្រាប់ប្រពន្ធកូនរបស់គេរួចរាល់ហើយ ។ ទោះមិនធ្វើការងារអ្វី ក៏ ជីមីន និងជីយ៉ុនអាចដេកចាយលុយបានយ៉ាងងាយស្រួលដោយមិនខ្លាចអស់នោះទេ ព្រោះបើគិតត្រឹមចំណូលភោជនីយដ្ឋានមីនមួយ អាចឱ្យ ជីយ៉ុន រៀននិងរស់នៅយ៉ាងសុខស្រួល ។

     មួយសប្តាហ៍បន្ទាប់~

     ប៉ុន្មានថ្ងៃនេះ យ៉ុនហ្គី បានឱ្យកូនចៅស៊ើបពីរឿងដ៏សំខាន់មួយដែលអាចជាដើមចមក្នុងការចាត់ការអ្នកស្រីរ៉ាស៊ីបានយ៉ាងងាយ ។ ហើយនៅពេលនេះពួកគេកំពុងតែស្ថិតនៅការិយាល័យក្នុងកាស៊ីណូ ដែលជាធម្មតា យ៉ុនហ្គី មិនសូវបានមកទេទាល់តែមានបញ្ហាឬមានការចាំបាច់ព្រោះគេរវល់ណាស់ ។

« ចៅហ្វាយ! »

« បានការទេ? »

« វីននិយាយមុនទៅ! » ហ្សេន

« បានណាចៅហ្វាយ!អ្នកស្រីមិនមែនទើបតែមក កូរ៉េទេបាទគាត់មកមួយខែហើយទើបមករកចៅហ្វាយ! គាត់មិនមែនមកដើរលេងទេ តាមខ្ញុំស៊ើបមកគឺគាត់កំពុងតាមស្វែងរកលោកផាក ប៉ាក្មេករបស់ចៅហ្វាយ! » ហ្សេន

« ហេតុអី? » ហេតុអ្វីតាមរកលោកផាក? តើគាត់មានបញ្ហាអ្វីជាមួយលោកផាកមែនទេ?

« លោកផាកជាមិត្តស្និទ្ធស្នាលបំផុតរបស់លោកម្ចាស់រឿងនេះខ្ញុំថាចៅហ្វាយយល់ច្បាស់ហើយ ថាហេតុអ្វីបានជាអ្នកស្រីតាមរកគាត់ » វីន និយាយ ។ លោកផាកជាមិត្តរបស់លោកហេលីរឿងទាក់ទងនឹងមិត្តរបស់គាត់ គាត់ប្រាកដជាដឹងច្បាស់ ហើយក៏ជាមូលហេតុដែល យ៉ុនហ្គី សហការធ្វើជំនួញជាមួយលោកផាកដែរ ព្រោះជាមិត្តប៉ារបស់គេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now