Episode 17: ទោះបីអូនក្លាយជាអ្វីក៏អូននៅតែជាកម្មសិទ្ធិរបស់បង!

556 61 1
                                    

     ស្នេហាជាអ្វី? តើគេមិនប្រកាន់ភេទ អាយុ ពណ៌សម្បុរទេមែនទេ? ប្រាកដណាស់! ស្នេហាមិនចាំបាច់ប្រកាន់ភេទ អាយុ ពណ៌សម្បុរនោះទេ ឱ្យតែមានចិត្តស្រឡាញ់ ស្មោះត្រង់នឹងគ្នានោះពួកគេអាចបង្កើតស្នេហាមួយបានហើយ ។ ប៉ុន្តែចុះបើអ្នកម្ខាងទៀតក្មេងខ្ចីខ្លាំងពេកនោះ? តើវាអាចទៅរួចដែរឬយ៉ាងណា? ចម្លើយ វាគឺអាស្រ័យលើសាមីខ្លួនទាំងពីរគួបផ្សំនឹងមជ្ឈដ្ឋានជុំវិញខ្លួនថាតើពួកគេទាំងពីរនិងរង់ចាំដល់ពេលវេលាសមស្របបានទេ? ពេលវេលាដែលសមល្មមឱ្យពួកគេទាំងពីរជួបគ្នា ស្រឡាញ់គ្នា ។

« ខ្ញុំស្រឡាញ់ក្មេងអាយុមិនទាន់១០ឆ្នាំផងឬ? » វីន អង្គុយអស់សំណើចនឹងខ្លួនឯង គេពិតជាឆ្កួតខ្លាំងណាស់ប្រសិនបើមានអ្នកដឹងខ្មាស់គេស្លាប់មិនខានទេ ។

« មិនអាចទេ! ទោះយ៉ាងណាក៏មិនអាចទៅរួចដែរ ពួកយើងគឺខុសគ្នាឆ្ងាយណាស់ » បើទោះបីជាបច្ចុប្បន្នឋានៈមិនសូវសំខាន់ខ្លាំងណាស់ណាក៏គេនៅតែគិតថាវាគឺមិនអាចទៅរួចទាល់តែសោះ ។ ពួកគេខុសគ្នាគ្រប់យ៉ាង អាយុ ឋានៈ រួមទាំងចិត្តគំនិតផងដែរ គេត្រឹមតែជាកងអង្គរក្សដែលរស់នៅក្រោមបង្គាប់របស់ យ៉ុនហ្គី នាយជាម្ចាស់ជីវិតរបស់គេ ។ យ៉ុនហ្គី ជួយទំនុកបម្រុងគេគ្រប់សព្វបែបយ៉ាងទើបគេអាចមានជីវិតរស់នៅដល់សព្វថ្ងៃនេះដូច្នេះហើយទោះជាយ៉ាងណាក៏គេមិនអាច ស្រឡាញ់ ជីយ៉ុន បានដែរ ។

« រឿងនេះនឹងក្លាយជាអាថ៌កំបាំងរហូតតទៅ! » គេនឹងធ្វើតាមតួនាទីសព្វថ្ងៃកាលពីមិនទាន់មាន ជីយ៉ុន ។ គេធ្វើតែការងារនិងការពារ យ៉ុនហ្គី និង ជីមីន ប៉ុណ្ណោះចំណែក ជីយ៉ុន គេគ្រាន់តែមើលថែនិងចាត់ទុកត្រឹមជាអ្នកប្រុសរបស់គេមិនគិតលើសនេះជាដាច់ខាត ។

___

     ថ្ងៃនេះជាថ្ងៃឈប់សម្រាក យ៉ុនហ្គី មិនទៅធ្វើការនោះទេប៉ុន្តែគេក៏មានការងារធ្វើនៅផ្ទះដដែល ហើយពេលនេះក៏កំពុងតែស្ថិតនៅក្នុងបន្ទប់ការងាររបស់គេដោយមានកាយតូចមួយកំពុងតែ ឈ្មុលមុខនឹងកញ្ចឹងករបស់នាយ ។ ហើយបន្ទាប់មកក៏អង្គុយធ្វើមុខយ៉ាងគួរឱ្យស្រឡាញ់ដាក់គេ មិនដឹងកំពុងយកចិត្តឬយ៉ាងណាទេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី Where stories live. Discover now