ភាគទី១

4.3K 148 1
                                    

      ក្នុងភូមិគ្រឹះមួយកន្លែងដែលកំពុងរៀបចំសារថ្មី ព្រោះតែថ្ងៃនេះជាថ្ងៃរៀបការរបស់ម្ចាស់ភូមិគ្រឹះ ទើបបានបញ្ជាអោយអ្នកបម្រើរៀបចំ ។ បុរសម្នាក់ដែលត្រូវជាកូនកំលោះអង្គុយក្នុងបន្ទប់តែងខ្លួន ញញឹមជាប់មាត់ គេបានរងចាំថ្ងៃនេះមកយូរហើយ រងចាំថ្ងៃដែលគេនឹងរៀបការជាមួយមនុស្សស្រីដែលគេស្រលាញ់មករាប់ឆ្នាំ តាំងពីរទាក់ទងគ្នាមក គេមិនដែលសប្បាយចិត្តដល់ថ្នាក់នេះទេ។

       នៅពេលល្ងាចម៉ោង៦ ភ្ញៀវដែលជាអ្នកជំនួញនឹងពួកអភិជនបានមកជាបណ្ដើរៗ កូនកម្លោះដែលគេដឹងថាជាអ្នកមានកេរ្តិ៍ឈ្មោះឈរចាំទទួលភ្ញៀវ ចិត្តគេអន្ទះសាចង់ឃើញកូនក្រមុំ តែត្រូវចាំដល់ម៉ោង៧ឯណោះទើបអាចឃើញបាន។

" អបអរផងលោកចន ទីបំផុតលោកអាចរៀបការបានហើយ " លោកវ៉ាង ចូលមកជាមួយភរិយា រាក់ទាក់កូនកម្លោះរូបសង្ហារ
" បាទអរគុណ ចូលទៅអង្គុយសិនទៅ " ជុងហ្គុក ញញឹមពេលលឺបែបនេះ ច្បាស់ហើយថាគេរងចាំថ្ងៃនេះមកច្រើនឆ្នាំហើយ

" លោកចនជិតដល់កម្មវិធីហើយ អញ្ជើញទៅខាងក្នុង " Girl
" ថេហ៍វ៉ារៀបចំខ្លួនហើយឬនៅ " ជុងហ្គុក ចូលទៅក្នុង សួររកកូនក្រមុំបណ្ដូលចិត្តមិនឈប់ នាយចង់ទ្រាំលែងបានទៅហើយ ចង់ឃើញខ្លាំងណាស់ថាកូនក្រមុំរបស់គេស្រស់ស្អាតប៉ុណ្ណា ត្រឹមនាងស្លៀកពាក់ធម្មតាស្អាតណាស់ទៅហើយ

" ចា៎រួចរាល់ហើយ គ្រាន់តែមិនទាន់ដល់ពេលចេញមកប៉ុណ្ណោះ លោកចនសូមឡើងទៅខាងលើវេទិកាចា៎ " Girl

      ជុងហ្គុក ញញឹមឡើងទៅឈរលើវេទិការរងចាំកូនក្រមុំចេញមក។ ក្នុងភូមិគ្រឹះមានសភាពអួអរ ភ្ញៀវទាំងអស់ក៏កំពុងរងចាំមើលកូនក្រមុំដូចគ្នា លឺគេល្បីថាជាស្រីស្អាត ថែមទាំងជាមនុស្សស្រីរម្យទមទៀត អ្នកណាដែលថាមិនចង់ឃើញនោះ។

បើងាកមកបន្ទប់តែងខ្លួន នារីស្លៀករ៉ូបកូនក្រមុំកំពុងអង្គុយក្ដោបទ្រូងខ្លួនឯងជាមួយមុខមាត់ស្លេកស្លាំងដូចអ្នកជំងឺ ថេហ៍វ៉ាបានដេញគ្រប់គ្នាអោយចេញទៅ ក្រោយគ្រប់គ្នាចេញទៅអស់នាងក៏រត់ចូលបន្ទប់ទឹកភ្លាមៗ ច្រមុះនាងចាប់ផ្ដើមមានឈាមហូរមក ដោយសារតែជំងឺមហារីកខួរក្បាលនាងរើឡើង ទឹកភ្នែកហូរមកឥតឈប់ វាលឿនសម្រាប់នាងដែលត្រូវទទួលយកថ្ងៃនេះ ច្រើនឆ្នាំមកហើយដែលនាងលាក់វាទុកមិនអោយមនុស្សជាទីស្រលាញ់ដឹង រហូតដល់ដំណាក់កាលចុងក្រោយ ជួយសង្គ្រោះលែងបាន ថេហ៍វ៉ាចេញពីបន្ទប់ទឹក ទាញប៊ុិចនឹងក្រដាស ស ចេញមក សរសេរលើក្រដាសនោះ ព្រោះនាងដឹងថានាងមិនអាចរស់បានទៀតទេ

ពន្លកស្នេហ៍Where stories live. Discover now