ភាគទី២៥

1.3K 89 1
                                    

" មុននេះខ្ញុំដឹងថាលោកគ្មានចេតនាដេញខ្ញុំទេ ព្រោះមានថេហ៍ លោកស្អប់គេទើបដេញទាំងខ្ញុំ ខ្ញុំយល់ " ជេនយ៉ា ចូលទៅជិត នាងដឹងថាគេគ្មានចេតនាដេញនាង
" មិនមែនព្រោះតែគេ ទើបខ្ញុំធ្វើជាដេញនាងទេ តែព្រោះខ្ញុំចង់ដេញនាងដោយខ្លួនឯង " ជុងហ្គុក ដើរទៅអង្គុយលើសាឡុង ពេលនេះគេនៅធ្វើចិត្តមិនទាន់បានទៀត?

" ........ " ជេនយ៉ា បាក់មុខស្តូកពេលលឺហើយ
" គេទៅហើយមែនទេ " ជុងហ្គុក សួរ
" លោកចង់និយាយពីអ្នកណា ? " ជេនយ៉ា ជ្រួញចិញ្ចើមឆ្ងល់ តើគេចង់សំដៅលើអ្នកណា

" មនុស្សដែលនាងរួមដៃជាមួយមកបោកខ្ញុំ ឆាប់ភ្លេចម្ល៉េះ " ជុងហ្គុក មើលនាងមិនឈប់ តែមើលដោយការហួសចិត្ត គិតមិនដល់
" គឺខ្ញុំមិនបាន.... " ជេនយ៉ា ប្រញាប់ប្រកែក តែហួសពេលទៅហើយ ព្រោះជុងហ្គុកដឹងអស់ទៅហើយ

" មិត្តភក្តិពួកនាង ពិតជាចរឹកមិនខុសគ្នាមែន នាងគិតថាខ្ញុំចាប់អារម្មណ៍នាងឬ? ជេនយ៉ា " ជុងហ្គុក តាំងពីដំបូងគេមិនចាប់អារម្មណ៍លើជេនយ៉ាទេ តែដែលធ្វើជាស្និទ្ធស្នាលជាមួយព្រោះតែចង់បញ្ឈឺថេយ៉ុងប៉ុណ្ណោះ

" លោកបានន័យថាមិច? " ជេនយ៉ា ភាំងស្មារតីមួយរំពេច គិតមិនដល់ថាជុងហ្គុកបោកនាងអោយជឿលង់តាម
" ខ្ញុំប្រាប់នាងទៅចោះ មនុស្សស្រីដូចនាងខ្ញុំជួបច្រើនហើយ មុខមាត់ស្រស់ស្អាត តែចរឹកមិនបាន ហ៊ានធ្វើគ្រប់យ៉ាង មិនគិតពីមិត្តភាពដូចនាង ខ្ញុំមិនចាប់អារម្មណ៍ទេ " ជុងហ្គុក

" លោកកំពុងមើលងាយខ្ញុំហើយលោកចន " ជេនយ៉ា ក្ដាប់ដៃខឹងនឹងគេ ដែលនិយាយបែបនេះ
" ចុះខ្ញុំនិយាយត្រូវទេ នាងថាទៅ " ជុងហ្គុក
" ខ្ញុំធ្វើក៏ព្រោះតែស្រលាញ់លោក ហេតុអីគ្រប់យ៉ាងដែលខ្ញុំធ្វើគន្លងមកលោកមើលមិនឃើញ ខ្ញុំស្គាល់លោកមុននាង ហេតុអីលោកជ្រើសនាងមិនមែនខ្ញុំ ហេតុអីកាលនោះលោកចង់រៀបការជាមួយនាង " ជេនយ៉ា ទប់លែងបានក៏បញ្ចេញមក គ្រប់យ៉ាងទាំងអស់គួរតែជានាងអ្នកទទួលបាន តែហេតុអីគេរើសនាង ដែលគេស្គាល់គ្នាក្រោយខ្លួន

" នាងយល់ច្រលំហើយជេនយ៉ា.... " ជុងហ្គុក
" លោកនឹងហើយដែលធ្វើឲ្យខ្ញុំគិត គិតថាលោកស្រលាញ់ ខ្ញុំរងចាំពាក្យនេះជាយូរពីលោក តែលោកបែរជាប្រើទៅលើនាង តើខ្ញុំមិនល្អត្រង់ណា ហុឹក! ខ្ញុំមិនដល់នាងត្រង់ណា រូបរាងឬក៏អ្វីផ្សេង " ជេនយ៉ា កលទឹកភ្នែកលាយឡំសំឡេងស្រែកខឹង ចង់ដឹងមូលហេតុពីគេ

ពន្លកស្នេហ៍Where stories live. Discover now