ភាគទី៨

1.1K 88 0
                                    

      ជីមីនដើរចូលទៅក្នុងផ្ទះ ញញឹមព្រោះខ្លួនបានទិញរបស់ឆ្ងាញ់ៗមក ប៉ុន្តែស្នាមញញឹមបានរលុបបាត់លើមុខស្អាត របស់ដែលទិញមកក៏ធ្លាក់ពីដៃពេលឃើញប៉ូលិសប៉ុន្មាននាក់នៅក្នុងផ្ទះរបស់ខ្លួន

" មានរឿងអី លោកប៉ូលិសមកផ្ទះខ្ញុំធ្វើអី? " ជីមីន ចូលក្នុងផ្ទះសួរលោកប៉ូលិស
" លោកជាសាច់ញាតិរបស់ ផាក ជីហ៊ុនមែនទេ? " ប៉ូលិសម្នាក់សួរជីមីន

" មែនហើយ ខ្ញុំជាប្អូនរបស់គាត់ " ជីមីន ឆ្លើយទាំងត្រដឹក
" ប្រសើរហើយ សុំសុីញ៉េឯកសារនេះមក " ប៉ូលិស
" ឯកសារអី តើមានរឿងអ្វីទាក់ទងនឹងបងប្រុសខ្ញុំមែនទេ " ជីមីន

" បងប្រុសរបស់លោកបានបើកឡានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយជនរងគ្រោះស្លាប់ម្នាក់ ខាងជនរងគ្រោះបានដាក់ពាក្យប្លឹង អោយជាប់គុក ពេលនេះកំពុងនៅក្នុងគុក " ប៉ូលិស

" ថាមិច? បងប្រុសនៅក្នុងគុក " ជីមីន ភាំងស្មារតី ពេលលោកប៉ូលីសនិយាយហើយ បងប្រុសរបស់ខ្លួនបើកឡានបុកគេស្លាប់ចឹងមែនទេ
" សុំសុីញ៉េត្រង់នេះមក " ប៉ូលិស យកក្រដាសមួយច្បាប់មក

" ខ្ញុំសុំទៅជួបបងប្រុសបានទេលោកប៉ូលិស " ជីមីន
" បាន ឡើងឡានមក " ប៉ូលិស ក្រោយជីមីនសុីញ៉េរួច ពួកគាត់ក៏ឡើងឡាន ជីមីនក៏ឡើងទៅអង្គុយបាំងក្រោយទាំងអន្ទះសារ ភ័យខ្លាចថាបងប្រុសកើតអី

@ប៉ុស្តិ៍ប៉ូលីស

      ជីមីនដើរតាមប៉ូលិសម្នាក់ទៅរកគុកដែលដាក់ឃុំឃាំងអ្នកទោស ពីបទផ្សេងៗ ក្នុងនោះក៏មានជីហ៊ុនបងប្រុសរបស់ខ្លួន គេអង្គុយអោនមុខចុះក្នុងគុក ដូចមនុស្សអស់សង្ឃឹម ចំណែកខោអាវក៏មានប្រលាក់ឈាម ក្បាលក៏មានបង់រុំ មើលទៅគេក៏ត្រូវរបួសដែល

" បងប្រុស ហុឹក~ហុឹក~ បងប្រុស " ជីមីន អង្គុយចុះហៅអ្នកជាបងទាំងទឹកភ្នែក មើលសភាពបងហើយខ្លួនកាន់តែចង់យំ
" ជីមីន " ជីហ៊ុន ស្ទុះមករកអ្នកជាប្អូន គេស្មានថាលេងបានជួបជីមីនទៀតហើយ ស្មានថាលែងបានឃើញប្អូនតែម្នាក់របស់គេទៅហើយ

" បងប្រុស បងមិនអីទេឬ ហុឹក! លោកប៉ូលីសថាបងបើកឡានបុកគេដល់ស្លាប់តើពិតទេ ហុឹក~ហុឹក~ " ជីមីន យំស្ទើរតែគាំង
" បងបុកគេស្លាប់ បងបើកឡានមិនប្រយ័ត្នធ្វើអោយបុកគេដល់ស្លាប់ " ជីហ៊ុន
" តែបងបានឡានមកពីណាបើកបងប្រុស " ជីមីន

ពន្លកស្នេហ៍Where stories live. Discover now