ភាគទី៧

1.1K 87 0
                                    

        ក្មេងប្រុសវ័យជំទង់១៨ឆ្នាំងាករេមើលជុំវិញផ្លូវ សុទ្ធតែឡានបើកខ្វាត់ខ្វែង លើកទីមួយហើយដែលគេចេញពីផ្ទះមកឆ្ងាយបែបនេះ ជីមីនងាកមើលភ្លើងស្តុប ពេលភ្លើងពណ៌ក្រហមក៏ដើរឆ្លងផ្លូវទៅម្ខាងទៀត ភ្នែកអោនមើលប័ណ្ណក្នុងដៃ

" លោកពូខ្ញុំសួរមួយបានទេ លោកពូស្គាល់ឈ្មោះនេះទេ? " ជីមីន ដើរទៅសួរបុរសម្នាក់កំពុងអង្គុយអានកាសែត គាត់ក៏យកទៅមើល
" ឯងរកក្រុមហ៊ុន S.G Groupមែនទេ នៅខាងមុខនោះហើយ ឃើញអាការខ្ពស់នោះទេ? នោះហើយជាS.G Group " លោកពូ ចង្អុលទៅអគារខ្ពស់មើលសឹងដាច់កន្ទុយភ្នែក

" អរគុណច្រើនលោកពូ " ជីមីន អោនអរគុណគាត់ មុននឹងដើរទៅរកអគារខាងមុខតាមដែលគាត់ប្រាប់

      មាឌតូចឈរងើយមើលឡើងលើនៅមុខក្រុមហ៊ុន S.G Group ចំហរមាត់ថ្លុងព្រោះថាក្រុមហ៊ុននេះធំខ្លាំងណាស់ មនុស្សក៏ច្រើនដែល ចេញចូលមិនដាច់សោះ

" ម្ចាស់កាបូបនេះមានដល់ម្លឹងឬ? " ជីមីន សួរខ្លួនឯង ខំគិតថាគេជាមនុស្សខ្វះខាត បានកុហកអ្នកជាបងលួចចេញមក តែគេគិតខុសហើយ
" អាល្អិតមករកអ្នកណា " សន្តិសុខ ចូលមកសួរ ព្រោះឃើញក្មេងនេះឈរអើតលើមៗមើលទៅខាងក្នុង

" ខ្ញុំមករកម្នាក់ក្នុងនេះ លោកពូស្គាល់គេទេ " ជីមីន បង្ហាញប័ណ្ណសម្គាល់ខ្លួន ( អត្តសញ្ញាណប័ណ្ណ ) អោយសន្តិសុខមើល គាត់មើលហើយក៏មើលមុខជីមីនឆ្លាស់គ្នា
" អាល្អិតឯងមករកម្ចាស់ក្រុមហ៊ុនធ្វើអី ? " សន្តិសុខ មើលជីមីនលើក្រោម

" ខ្ញុំយករបស់មកសងគាត់វិញ តើលោកពូអោយខ្ញុំចូលទៅបានទេ ខ្ញុំចង់ជួបគាត់សងរបស់នេះទៅគាត់ " ជីមីន
" ឯងចូលមិនបានទេអាល្អិត យល់ល្អត្រលប់ទៅវិញទៅ " សន្តិសុខ
" តែខ្ញុំយករបស់មកសង មិនទាន់ជួបម្ចាស់វាទេ " ជីមីន

" លោកនាយកមិននៅទេ បើចង់ជួបចាំលើកក្រោយទៅ " សន្តិសុខ
" ខ្ញុំអាចចាំគាត់បាន ពេលខ្ញុំអោយគាត់ហើយខ្ញុំនឹងទៅវិញ " ជីមីន

" ចង់ចាំក៏តាមចិត្ត តែមិនអាចចូលខាងក្នុងបានទេ " សន្តិសុខ
" បាទ " ជីមីន ញញឹម ដើរទៅអង្គុយបង់នៅក្រោមដើមឈើចាំ

ពន្លកស្នេហ៍Where stories live. Discover now