ភាគទី៣

1.4K 100 0
                                    

@2ឆ្នាំក្រោយ

     ថេយ៉ុងត្រូវបញ្ចប់ការសិក្សារហើយ ក៏បានត្រៀមខ្លួនត្រឡប់ទៅKoreanវិញដែល ជេនយ៉ាបានឡើងមកយកថេយ៉ុង1ថ្ងៃមុន ពាក្យសន្យាដែលបានសន្យាជាមួយបងស្រីគ្រានោះថេយ៉ុងក៏មិនដែលភ្លេចដែរ កាលទៅកូរ៉េលើកនេះព្រោះតែរឿងនេះឯង។ ពីរឆ្នាំគន្លងមកនេះថេយ៉ុងរស់នៅដោយខ្វះភាពកក់ក្ដៅពីបងស្រី សាច់ញាតិតែម្នាក់របស់គេ ថេយ៉ុងតែងតែទៅមើលនាងមួយខែម្ដងនៅកន្លែងបញ្ចុះនឹងទិញផ្កាសាគូរ៉ាដែលនាងចូលចិត្តយកទៅអោយទៀតផង។ លើកនេះក៏ដូចគ្នាដែល ថេយ៉ុងបានទៅមើលនាងម្ដងទៀតមុនពេលឡើងយន្តហោះទៅកូរ៉េវិញ

" បងស្រីខ្ញុំមកមើលបងទៀតហើយ បងសុខសប្បាយទេ អរ~ខ្ញុំបានទិញផ្កាសាគូរ៉ាដែលបងចូលចិត្តមកទៀតផង វាស្រស់ស្អាតដូចជាបងយ៉ាងចឹង " ថេយ៉ុង និយាយមុខក្រៀមគ្មានជីវជាតិ តែក៏ប្រឹងញញឹមដាក់រូបថតបងស្រី

" ខ្ញុំត្រូវត្រលប់ទៅកូរ៉េវិញហើយ មកលើកនេះអាចជាលើកចុងក្រោយដែលខ្ញុំមកជួបបងក៏ថាបាន តែបងកុំបារម្ភអី ខ្ញុំនឹងឧស្សាហ៍មកលេងបង.... នៅមានទៀតសៀវភៅដែលបងបានអោយខ្ញុំ ខ្ញុំបានបើកមើលអស់ហើយ ទោះវាពិបាកព្រោះតែមនុស្សប្រុសដែលបងស្រលាញ់ខ្លាំង ទោះគេកាចសាហាវខ្លាំងប៉ុណ្ណា ខ្ញុំនឹងធ្វើអ្វីដែលបងបានសុំ បងទុកចិត្តចោះថាគេនឹងអាចញញឹមឡើងវិញ " ថេយ៉ុង

" ថេយ៉ុងដល់ពេលហើយ ឆាប់ឡើង " ជេនយ៉ា
" ខ្ញុំលាហើយបងស្រី " ថេយ៉ុង ញញឹមខ្សោះ ដើរចេញទាំងមិនដាច់អាល័យ ឡើងឡានTaxiដែលចាំជាមួយជេនយ៉ា បើកទៅប្រលានយន្តហោះ

" បងបានត្រៀមរួចរាល់អស់ហើយ ពេលទៅដល់ឯងទៅគេងផ្ទះបងសិនទៅ បងនឹងជួយរៀបចំខ្លួនអោយ " ជេនយ៉ា
" តើខ្ញុំត្រូវបន្លំខ្លួនធ្វើជាបងស្រីមែនទេ? " ថេយ៉ុង

" មានតែវិធីនេះទេទើបជុងហ្គុកអាចនៅក្បែរថេហ៍វ៉ាបាន ទោះរូបនាងមិននៅក៏ដោយ " ជេនយ៉ា
( ជុងហ្គុកដែលបងស្រីស្រលាញ់គេជាមនុស្សបែបណាទៅ? តើខ្ញុំត្រូវធ្វើយ៉ាងមិចបើជួបគេ? ) ថេយ៉ុង សួរខ្លួនឯងក្នុងចិត្ត ខ្លួនភ័យខ្លាចពេលត្រូវជួបជុងហ្គុកដែលមិនដែលស្គាល់គ្នាសូម្បីម្ដង ចរឹកគេយ៉ាងមិចខ្លួនក៏មិនដឹងដែល គេអាចឃោរឃៅ ព្រៃផ្សៃដែលទេ?

ពន្លកស្នេហ៍Where stories live. Discover now