ភាគទី៣៩

1.5K 95 6
                                    

       សង្គ្រាមពេលយប់ក៏បញ្ចប់ ក្រោយធ្វើអស់ជាច្រើនម៉ោង ជីមីនទន់ខ្លួនងើបពីពូកមិនរួច ហត់គ្មានកម្លាំងនោះទេ។ ស៊ូហ្គា ឃើញប្រពន្ធគ្មានកម្លាំងក៏មិនមាត់អ្វី គេទាញកាយតូចមកជិតរួចថើបថ្ងាសរាងតូចមួយខ្សឺត បាននិយាយឡើង

" សម្រាកទៅ " ស៊ូហ្គា ទាញភួយដណ្ដប់កាយទាំងពីរ ជីមីនក៏បិទភ្នែកគេងតាមសម្ដី
" បងសង្ឃឹមថាអូនអាចមានកូនអោយបង ដូចថេយ៉ុងចឹងមីននី " ស៊ូហ្គា និយាយតិចៗម្នាក់ឯង ទោះដឹងថាប្រពន្ធខ្លួនឯងជាមនុស្សប្រុសក៏គេនៅតែសង្ឃឹម ថានឹងអាចមានកូន

ស៊ូហ្គា ឈប់និយាយបិទភ្នែកគេង អោបកាយប្រពន្ធជាប់ទ្រូង រហូតគេងលក់ទាំងពីរនាក់។

__Morning__

@ភូមិគ្រឹះចន

ថេយ៉ុង ងើបតាំងពីព្រលឹមមកធ្វើអាហារពេលព្រឹក ដូចជាគ្រាមុនដែលខ្លួនធ្លាប់ធ្វើអញ្ជឹង គ្រាន់តែឃើញផ្ទះបាយក៏នឹកឃើញគ្រប់យ៉ាង ប៉ុន្តែថេយ៉ុងមិនខ្វល់ទេ គេរស់នៅបច្ចុប្បន្ន មិនមែនអតីតកាលនោះឡើយ សំខាន់ពួកគេយល់ចិត្តគ្នា។ ថេយ៉ុង បណ្ដេញការគិតស្រមៃមកបន្តធ្វើម្ហូបវិញ ពេលនោះមេការនឹងអ្នកបម្រើក៏ចូលមក ម្នាក់ៗភ្ញាក់ព្រោះតែថេយ៉ុង ងើបលឿនពេក ដល់ថ្នាក់គ្រប់គ្នាងើបមិនទាន់

" ថេយ៉ុង..! មិនមែនទេអ្នកប្រុសងើបលឿនខ្លាំងម្ល៉េះ " មេការ និយាយទាំងអោនមុខចុះ គាត់មានអារម្មណ៍មិនស្រួលនោះទេ ព្រោះពីមុនគាត់ធ្លាប់ធ្វើអាក្រក់ដាក់ថេយ៉ុង និយាយក៏មិនសូវហ៊ាននិយាយរកថេហ៍ដែល

" ខ្ញុំមិនទម្លាប់ ទើបងើបមកធ្វើអាហារតែម្ដងទៅ " ថេយ៉ុង តបទៅគាត់វិញ
" គឺ.... " មេការ អេះអុញមិនហ៊ាននិយាយ គាត់អោនមុខចុះរហូត

" មានអីមែនទេមេការ? " ថេយ៉ុង សួរ ព្រោះមើលទៅគាត់ដូចមានរឿងចង់និយាយជាមួយខ្លួន
" អ្នកប្រុសអោយខ្ញុំសុំទោសផង " មេការ

" មេការសុំទោសខ្ញុំរឿងអី? " ថេយ៉ុង
" ការមុនខ្ញុំធ្វើខុសដាក់អ្នកប្រុស សុំលើកលែងអោយខ្ញុំផង " មេការ

" មែនហើយ ពួកខ្ញុំក៏ដូចគ្នា អ្នកប្រុសលើកលែងអោយផង " អ្នកបម្រើស្រីគ្រប់គ្នា នាំគ្នាអោនសុំទោសថេយ៉ុង

ពន្លកស្នេហ៍Where stories live. Discover now