ភាគទី៣២

1.4K 88 2
                                    

       ថេយ៉ុងបានឡើងយន្តហោះហើយ យ៉ុនបានមកជួនដំណើរ មិនដឹងថាថ្ងៃណាបានជួបគ្នាទៀតនោះទេ។ ទម្រាំមកដល់កូរ៉េគឺរសៀលឯណោះ រាងតូចក្នុងឈុតធម្មតាកាន់ដៃកូនចេញពីប្រលានយន្តហោះ មានអ្នកចាំទទួលជាស្រេច តែមិនមែនជាជេនយ៉ានោះទេ

" ថេយ៉ុងមកដល់ហើយឬ " ស៊ូហ្គា ឈរចាំនៅជិតឡាន ពេលឃើញថេយ៉ុងចេញមក គេត្រូវជេនយ៉ាពឹងអោយមកយកថេហ៍ព្រោះនាងជាប់ការងារមកមិនបាន

" បងស្រីអោយអ្នកទាំងពីរមកយកខ្ញុំមែនទេ? " ថេយ៉ុង
" មែនហើយ បើមកហើយឡើងឡានសិនទៅ " ស៊ូហ្គា

ថេយ៉ុងញញឹមបន្តិច ទើបនាំកូនស្រីចូលក្នុងឡានអង្គុយបាំងក្រោយ ចំណែកស៊ូហ្គាយកវ៉ាលីទុកគូទឡានហើយ ទើបឡើងឡានជាមួយប្រពន្ធដែលសុំមកតាម ឡានក៏បានបើកចេញទៅ

" ថេយ៉ុងចង់ទៅផ្ទះជេនយ៉ាឬទៅកន្លែងផ្សេង ស្រួលខ្ញុំជួនទៅ " ស៊ូហ្គា
" មុនមកខ្ញុំក៏បានទំនាក់ទំនងមកទីនេះទិញផ្ទះមួយខ្នងដែល បើកទៅតាមអាសយដ្ឋាននេះទៅ " ថេយ៉ុង ហុចនាមប័ណ្ណរបស់ទីតាំងផ្ទះអោយស៊ូហ្គា គេមើលរួចក៏បើកទៅតាមទីតាំងនោះ

" ថេយ៉ុងទៅនៅទីនោះយ៉ាងមិចដែល វាដែលទាក់ទងទៅទេ " ស៊ូហ្គា សួរ សំដៅទៅជុងហ្គុក
" លោកនិយាយពីអ្នកណា " ថេយ៉ុង ធ្វើមុខមិនយល់

" គាត់និយាយចោលទេ កុំទៅខ្វល់អី " ជីមីន ព្រិចភ្នែកទៅនាយជាប្ដីកុំអោយរំលឹក ពួកគេក៏ដឹងថាថេយ៉ុងចាកចេញដោយសារអ្វី ជេនយ៉ាបានប្រាប់អស់ហើយ ទំនាក់ទំនងរបស់ពួកគេនឹងថេយ៉ុងក៏អាចនិយាយបានថាស្និទ្ធស្នាលដែល ពេលថេហ៍វ៉ាអាយុ១ខូបស៊ូហ្គាក៏បានទៅលេង ទើបពេលនិយាយគ្នាពួកគេស្និទ្ធស្នាលបែបនេះ

ពួកគេក៏ស្ងាត់រហូតមកដល់ផ្ទះដែលថេយ៉ុងទិញ ស៊ូហ្គាបានយកវ៉ាលីរបស់ថេហ៍ទៅក្នុង ទើបចេញឡានត្រឡប់ទៅវិញ ។

__SKIP__

      រាងក្រាស់ក្នុងឈុតអាវសុីមីពណ៌សមូលដៃនឹងខោកាត់ ដើរតាមមាត់ទន្លេហានម្នាក់ឯង ទឹកមុខពិបាកមើល។

ជុងហ្គុកអោនមុខចុះគិតពីរឿងមួយទៅរឿងមួយ គេប្រែពីមនុស្សចូលចិត្តសប្បាយទៅជាក្រៀមក្រំ មិនសូវនិយាយដូចមុន ឥឡូវជួបរឿងស្មុគស្មាញច្រើន ធ្វើឱ្យគេកាន់តែត្រេស្ត

ពន្លកស្នេហ៍Where stories live. Discover now