ភាគទី១៩

1.1K 80 0
                                    

      ស្រីស្រស់ម្នាក់ដើរ Shoppingក្នុងផ្សារទំនើប ទាំងសប្បាយចិត្ត មិនខ្វល់ពីអ្វី ពេលនេះជីវិតនាងដូចពន្លឺព្រះចន្ទចឹង

" អ្នកនាង ជេន មកទិញសម្លៀកបំពាក់ទៀតហើយមែនទេ " បុគ្គលិក ម្នាក់រាក់ទាក់ភ្ញៀវប្រចាំហាង
" មែនហើយ ថ្ងៃនេះមានម៉ូដនាំមកថ្មីទេ " ជេនយ៉ា

" ចា៎ ហាងយើងទើបតែនាំម៉ូដសម្លៀកបំពាក់មកថ្មីនោះទេ អ្នកនាងត្រូវការមើលទេ " បុគ្គលិក
" នាំខ្ញុំទៅមើលបន្តិចទៅ " ជេនយ៉ា
" ចា៎ មកតាមខ្ញុំមក " បុគ្គលិក នាំទៅរកទូរកញ្ជក់ តាំងរ៉ូបម៉ូដថ្មី ដែលកំពុងពេញនិយម

" អ្នកនាងមើលតាមចិត្តចោះ គឺសុទ្ធតែម៉ូដស្អាតទាំងអស់ " បុគ្គលិក
" ស្អាតណាស់ " ជេនយ៉ា យកមកមើល
" មួយនេះក៏ស្អាតដែល បើអ្នកនាងពាក់ប្រាកដជាស្អាតគ្មានអ្នកដូចមិនខាន " បុគ្គលិក ដោយខាងបុិនវោហារសព្ទ ទាក់ទាញភ្ញៀវ ក៏បញ្ចុះបញ្ចូលអោយភ្ញៀវទិញ ធ្វើឲ្យជេនយ៉ាស្រលាញ់លើសដើម

" ខ្ញុំយកប៉ុន្មានឈុតនេះ ជួយរៀបចំអោយផង " ជេនយ៉ា
" ចា៎អ្នកនាង សុំចាំបន្តិច" បុគ្គលិក ក៏យកទៅរៀបចំ ចំណែកជេនយ៉ាក៏ដើរមើលបន្ត

" បើឯងនៅជាមួយយើងល្អណាស់ ថេហ៍វ៉ា យើងនឹងទិញរ៉ូបនេះអោយឯងពាក់ដែលហើយ " ជេនយ៉ា ញញឹម អង្អែលលើរូប ទឹកមុខទន់ភ្លន់ សម្ដីផ្អែមស្រទន់របស់នាង បើអោយអ្នកដទៃលឺនឹងសរសើរពីនាង តែយើងទើបតែស្គាល់នាងមិនទាន់ច្បាស់ទេ ថានាងមានចរឹកយ៉ាងណា.....

@ភូមិគ្រឹះចន

     ជុងហ្គុកឈប់ឡានមុខភូមិគ្រឹះ ចេញពីក្នុងឡាន ចូលទៅក្នុងទាំងអារម្មណ៍សប្បាយចិត្តខុសពីធម្មតា ថែមទាំងចេញពីក្រុមហ៊ុនលឿនទៀតផង

" ម្ចាស់ប្រុសត្រឡប់មកវិញហើយ " មេការ ទទួលអាវក្រៅពីរាងក្រាស់
" អ្ហឹម~ " ជុងហ្គុក ដាក់ខ្លួនចុះលើសាឡុង
" ម្ចាស់ប្រុសត្រូវការទឹកទេ ចាំខ្ញុំទៅយកមកជួន " មេការ
" បាទ " ជុងហ្គុក ញញឹមដាក់គាត់ មេការក៏ទៅយកទឹកមកអោយនាយ

" ថ្ងៃនេះម្ចាស់ប្រុសសប្បាយចិត្តរឿងអ្វី ទើបញញឹមបែបនេះ " មេការ
" រឿងតិចតួចប៉ុណ្ណោះ " ជុងហ្គុក ញញឹម ងាកទៅមើលមនុស្សដើរកាត់មុខគេ គ្មានអ្នកណាក្រៅពីថេយ៉ុងទេ
" យប់នេះមេការ កុំភ្លេចរៀបចំអាហារពេលល្ងាចផង ព្រោះមានភ្ញៀវមកញាំអាហារជាមួយខ្ញុំ ជាភ្ញៀវពិសេស " ជុងហ្គុង
" ខ្ញុំយល់ហើយម្ចាស់ប្រុស " មេការ

ពន្លកស្នេហ៍Where stories live. Discover now