ភាគទី១៥

1.1K 79 0
                                    

@ព្រឹកថ្ងៃថ្មី

" ចៅហ្វាយខ្ញុំថាទៅវិញទៅ អាល្អិតនោះមិនចេញមកទេ " សាន់ឌី
" យើងចង់នៅបន្តិចទៀត " ស៊ូហ្គា តបទាំងអោនមុខមើលកាសែត
" បាទ " សាន់ឌី ងាកទៅមុខវិញ មើលផ្លូវជីមីន ពួកគេចាំមួយសន្ទុះធំទៅហើយ តែមិនទាន់ឃើញគេចេញមកទៀត

បន្តិចក្រោយទើបអ្នកខាងនោះចេញមក ជីមីនក្នុងឈុតសាមញ្ញដើរចេញពីក្នុងផ្ទះ ទាញទ្វារចាក់សោជាប់មុននឹងហៅTaxiចេញទៅ

" ចៅហ្វាយអាល្អិតនោះឡើងTaxiទៅហើយ " សាន់ឌី
" តាមគេទៅ " ស៊ូហ្គា
" បាទ ចៅហ្វាយ " សាន់ឌី និយាយរួចក៏បើកតាមតាក់សុីដែលជីមីនជិះ មិនអោយផុតពីខ្សែរភ្នែកទេ

+15នាទីក្រោយ

#ប៉ុស្ដិ៍ប៉ូលិស

" អរគុណលោកពូ " ជីមីន ហុចលុយអោយអ្នកបើកតាក់ស៊ី មុនឹងចេញពីឡាន

" លោកប៉ូលីស ខ្ញុំអាចចូលសួរសុខទុក្ខបងប្រុសខ្ញុំបានទេ " ជីមីន
" ថ្ងៃនេះមិនបានទេ " ប៉ូលិស
" ហេតុអីលោកប៉ូលិស ខ្ញុំសុំចូលតែមួយភ្លែតទេ " ជីមីន

" មិនបានគឺមិនបានហើយ ឯងទៅវិញទៅ " ប៉ូលិស និយាយរួចក៏ដើរចេញ
" ......... " ជីមីន អោនមុខចុះដើរចេញ

" អាល្អិតនោះគួរអោយអាណិតខ្លាំងណាស់ចៅហ្វាយ " សាន់ឌី កើតចិត្តអាណិត ចំណែកស៊ូហ្គាដែលឈរមិនមាត់នោះក៏មើលជីមីនមិនព្រិច
" មិនសមសោះ នៅក្មេងយ៉ាងនេះបែរមកត្រូវជួបរឿងបែបនេះ បើខ្ញុំជួយបាន ខ្ញុំនឹងជួយហើយ " សាន់ឌី

" ចឹងទៅជួយគេទៅ! " ស៊ូហ្គា
" បាទ?? " សាន់ឌី ងាកមើលអ្នកជាចៅហ្វាយយ៉ាងលឿន មុននេះចៅហ្វាយគេនិយាយថាមិច
" ណាត់អ្នកប្ដឹងនោះអោយមកជួបយើងនៅរសៀលនេះ នៅទីនេះ " ស៊ូហ្គា និយាយរួច ក៏ដើរជ្រែញហោប៉ៅខោទៅបាត់ ចំណែកសាន់ឌីញញឹមខ្ចឹបពេលលឺបញ្ជាចៅហ្វាយ ប្រញាប់ទៅចាត់ការភ្លាម

#Skip

      តាំងពីយប់ជុងហ្គុកទៅកម្មពិធី នៅមិនទាន់ត្រលប់មកវិញទេ ចំណែកអ្នកបម្រើកំពុងរៀបចំបន្ទប់ ព្រោះក្នុងមួយថ្ងៃត្រូវសម្អាតម្ដង។ ថេយ៉ុងធ្វើការរបស់ខ្លួនតាមធម្មតា មិនសូវហត់ដូចពេលជុងហ្គុកនៅទេ គេបញ្ជានេះបញ្ជានោះមិនឈប់ តែពេលមិននៅថេយ៉ុងក៏ធូរចិត្ត

ពន្លកស្នេហ៍Where stories live. Discover now