ភាគទី២១

1.1K 77 0
                                    

" ថាមិចបងប្រុស? " ជីមីន ស្រែកភ្ញាក់ផ្អើលពេលបងគេអោយត្រៀមខ្លួនរៀបការ
" បងមិនកុហកទេ ឯងត្រូវរៀបការណាជីមីន " ជីហ៊ុន កាន់ស្មាប្អូន
" ខ្ញុំត្រូវរៀបការ តើរៀបការជាមួយអ្នកណា " ជីមីន

" ជាមួយមីន យ៉ុងហ្គី " ជីហ៊ុន
" បងប្រុស បងបាននិយាយអីជាមួយគេ " ជីមីន គេមិនដឹងរឿងជីហ៊ុនទៅជួបស៊ូហ្គាទេ
" រឿងឯងនឹងគេ បងអោយគេរៀបការជាមួយឯងដើម្បីទទួលខុសត្រូវ គេបានយល់ព្រមហើយ ដូច្នេះប្អូនប្រុសរបស់បងត្រូវតែត្រៀមខ្លួនអោយបានល្អ " ជីហ៊ុន

" ហេតុអីបងទៅមិនប្រាប់ខ្ញុំ មិចក៏ធ្វើរឿងបែបនេះ ប្រុសម្នាក់នោះគេអាចព្រមទទួលអ្នកក្រតួចទាបដូចយើងយ៉ាងមិចទៅ " ជីមីន
" បងមិនខ្វល់ទេ គេបានធ្វើឲ្យប្អូនប្រុសរបស់បងខូចខាត ចឹងគេក៏ត្រូវទទួលខុសត្រូវដែរ " ជីហ៊ុន

" .......... " ជីមីន អោនមុខចុះ គេមិនដែលប្រាថ្នាលើស៊ូហ្គា រឹតតែមិនហ៊ានឈោងដៃតោង តើមនុស្សដូចរាងក្រាស់អាចសាកសមនឹងគេយ៉ាងមិច ឋានៈខុសគ្នាពេកហើយ

__SKIP__

" ឈប់សិនលោក " ថេយ៉ុង ដើរមកស្ទាក់ផ្លូវជុងហ្គុក ពេលគេរៀបឡើងឡាន
" មានការអី? " ជុងហ្គុក
" សុំលោកកុំអូសជេនអោយចូលក្នុងរឿងពួកយើងអី នាងមិនពាក់ព័ន្ធទេ " ថេយ៉ុង
" ចង់និយាយជាមួយយើងព្រោះរឿងនេះ? ចឹងចេញពីមុខយើងទៅ " ជុងហ្គុក ដើរជៀសទៅរកឡាន រៀបនឹងបើកទ្វារទៅហើយ តែថេហ៍ទប់មិនអោយបើក

" ខ្ញុំអង្វរលោក លោកចង់សងសឹកខ្ញុំយ៉ាងមិចក៏បាន តែកុំទាញជេនចូលអី " ថេយ៉ុង ភ័យខ្លាំងណាស់ បើជេនយ៉ាធ្លាក់ចូលក្នុងល្បែងមួយនេះរបស់ជុងហ្គុក ខ្លួនដឹងថាជុងហ្គុកចង់យកនាងមកធ្វើបាបចិត្តបងស្រីខ្លួន
" យ៉ាងមិច ខ្លាចមិត្តនាងបានឡើងឋានៈខ្ពស់ជាងនាងមែនទេ ទើបបានជាមកអង្វរយើង ឬក៏ទ្រាំមើលមិនបាន " ជុងហ្គុក

" ត្រូវហើយ ខ្ញុំទ្រាំមើលមិនបាន ខ្ញុំមិនអាចទ្រាំមើលអោយលោកស្រលាញ់អ្នកផ្សេង ស្ដាប់បានទេ " ថេយ៉ុង ស្រែកទាំងទឹកភ្នែកស្រក់ចុះ ដោយមិនដឹងថាខ្លួនឯងនិយាយអីចេញមក ពេលនេះក្នុងខ្លួនច្របូកច្របល់អស់ហើយ
" ហុឹសៗ! ចឹងឬ? " ជុងហ្គុក សើចចេញមក មុននឹងនិយាយបន្ត " មើលនាងចោះ កំពុងធ្វើអី? យំបែបនេះលែងស្អាតហើយ យើងនៅតែស្រលាញ់នាងទេ កុំខូចចិត្តអី " គេលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ថេហ៍ ចាំថាសម្ដីផ្អែមរបស់គេគ្រាន់តែចង់បញ្ចូសដល់រាងតូចប៉ុណ្ណោះ

ពន្លកស្នេហ៍Where stories live. Discover now