ភាគទី៤

1.2K 87 0
                                    

     ស៊ូហ្គាដើរចេញពីក្នុងហាងក្រោយញាំអីជាមួយមិត្តរួច នាយបើកឡានចេញទៅ ទើបទាញទូរស័ព្ទមកCallទៅនរណាម្នាក់

" ចាត់មនុស្សអោយទៅសុើបពីជេនយ៉ាទៅថានាងរស់នៅឯណា ហើយមកប្រាប់យើង " ស៊ូហ្គា
( បាទចៅហ្វាយ ) សាន់ឌី

" នៅមានទៀត រឿងនេះត្រូវលាក់ជាការសម្ងាត់ ហាមផ្ដល់ដំណឹងអោយជុងហ្គុកដឹងអោយសោះ ប៉ុណ្ណឹងហើយ " ស៊ូហ្គា ទុកទូរស័ព្ទវិញ បន្ថែមល្បឿនឡាន

@Home
+៧ល្ងាច

" បងស្រីឈប់គិតហើយមកញាំអីសិនមក ខ្ញុំធ្វើម្ហូបរួចហើយ " ថេយ៉ុង លើកចានអាហារដាក់លើតុ
" Woow ថេហ៍ឯងជាអ្នកធ្វើទាំងអស់មែទេ? " ជេនយ៉ា ធ្វើមុខភ្ញាក់ផ្អើល ព្រោះមិនដឹងថាថេយ៉ុងពូកែខាងការងារផ្ទះដល់ម្លឹងទេ

" បាទ ខ្ញុំជំនាញខាងនេះណាស់ ពេលនៅរៀនខ្ញុំធ្វើញាំខ្លួនឯងរាល់ថ្ងៃហ្នឹង បងស្រីកុំនៅមើលអី អង្គុយចុះញាំទៅកុំអោយត្រជាក់ទាន់ " ថេយ៉ុង
" បងសុំសាកហើយណា " ជេនយ៉ា អង្គុយចុះញាំ
" យ៉ាងមិចដែរបងស្រី? " ថេយ៉ុង

" ឆ្ងាញ់ខ្លាំងណាស់ បងអោយឯង១០០ពិន្ទុ " ជេនយ៉ា ញាំមួយម៉ាត់ហើយមួយម៉ាត់ទៀត
" ហិហិ បើឆ្ងាញ់បងញាំអោយច្រើនទៅ " ថេយ៉ុង សើចពេលជេនយ៉ាញាំយកៗដល់ប្រលាក់ពេញមាត់

" អា~ ឆ្អែតណាស់ " ជេនយ៉ា ផ្អែកតុលើកដៃអង្អែលពោះ
" បងសរសើរឯងហើយដែលចេះទាំងការងារមនុស្សស្រី បើបងវិញមិនដល់ឯងទេ " ជេនយ៉ា
" ខ្ញុំក៏គិតចឹងដែល " ថេយ៉ុង
" និយាយចឹងស្អែកនេះឯងត្រូវទៅជួបជុងហ្គុកហើយ តើសម្របខ្លួនបានដែលទេ " ជេនយ៉ា

" ខ្ញុំ...ខ្ញុំមិនដឹងនោះទេ តែខ្ញុំនឹងព្យាយាមធ្វើអោយដូចបងស្រី មិនអោយបំណងរបស់គាត់រលាយទេ " ថេយ៉ុង
" ថេហ៍វ៉ាទុកចិត្តលើឯងហើយ ស្អែកបងនឹងមកតែងខ្លួនអោយឯង ពេលនេះទៅគេងទៅ " ជេនយ៉ា

" ចឹងខ្ញុំចូលគេងហើយ រាត្រីសួស្តីបងស្រី " ថេយ៉ុង ញញឹមដាក់នាង ឡើងទៅបន្ទប់បាត់ ពេលនេះនៅសល់តែជេនយ៉ាប៉ុណ្ណោះ
" ឯងត្រូវតែការពារប្អូនរបស់ឯង យើងមិនដឹងថាចាប់ពីស្អែកទៅមានរឿងអីចំពោះថេយ៉ុងនោះទេ " ជេនយ៉ា សម្លឹងរូបថតមិត្តតែម្នាក់ ក្នុងចិត្តនាងភ័យខ្លាចខ្លាំងណាស់នៅពាក្យដែលស៊ូហ្គានិយាយ

ពន្លកស្នេហ៍Where stories live. Discover now