ភាគទី៣៨

1.3K 84 1
                                    

ជុងហ្គុកមើលមុខក្មេងស្រីដែលថេយ៉ុងអះអាងថាជាកូនរបស់គេ មុនដំបូងក៏មិនជឿ តែថេយ៉ុងយកសំបុត្រDNA តេស្តឈាមរបស់គេនឹងថេហ៍វ៉ា យកអោយមើល គឺភាគរយឡើង99.99ទៅហើយ រឿងអីគេមិនជឿ ណាមួយថេហ៍ជាពេទ្យស្រាប់ គេមិនបោកប្រាស់ទេ

" ខ្ញុំសម្រេចចិត្តយូរណាស់ទើបយកនាងមកជួបលោក បើលោកមិនទទួលស្គាល់ក៏មិនអី ខ្ញុំមិនបង្ខំអោយលោកទទួលស្គាល់នាងទេ វាជាសិទ្ធិរបស់លោក " ថេយ៉ុង មិនថាគេសម្រេចចិត្តយ៉ាងម៉េច ខ្លួននៅតែស្របតាម

" ចិញ្ចឹមកូនម្នាក់ឯងលំបាកទេថេយ៉ុង? " នាយមិនបានខ្វល់សម្ដីរាងតូចនិយាយមកកាន់គេឡើយ បែរជាសួរត្រលប់ទៅវិញ តែថេយ៉ុងមិនបានតបទេ បានត្រឹមស្ងៀមមើលមុខនាយ

" ស្ដាយណាស់ដែលយើងមិនបានដឹងថាឯងមានកូន មិនចឹងយើងមិនអោយឯងទៅណាទេ! " ជុងហ្គុក និយាយរួចនាយក៏ទម្លាក់ទឹកមុខ នាយស្ដាយដែលការពីមុនដេញថេហ៍ចេញ នាយស្ដាយគ្រប់ទង្វើរដែលនាយបានធ្វើ នាយចង់ទៅរកថេហ៍ដែលតែខ្មាស់មិនហ៊ានទៅ ពេលនេះទើបគេដឹងថាអ្វីគេខ្វះមិនបាន អ្វីដែលគេបាត់បង់មិនបាន

ថេយ៉ុងញញឹមបន្តិច ឈានជើងដើរទៅជិតនាយ មុននឹងបន្ទន់ជង្គង់ចុះ យកដៃកាន់ដៃនាយ លើកអង្អែលថ្នមៗទាំងស្នាមញញឹមស្រទន់

" សុំទោស " ជុងហ្គុក និយាយទាំងអួលដើមក គេខុសខ្លាំងណាស់ចំពោះរាងតូចគន្លងមក ពេលនេះបានគេដឹងថាគេអាក្រក់ប៉ុណ្ណា គេជាបិសាចដូចថេហ៍ធ្លាប់បានហៅ ចុះបើពេលនេះគេចង់កែខ្លួន តើវាហួសពេលទេសម្រាប់នាយ?

" ខ្ញុំអត់ដែលខឹងលោកទេ ហើយខ្ញុំក៏ព្រមលើកលែងអោយលោកដែល " ថេយ៉ុង ញញឹម បញ្ជាក់ថាខ្លួនអត់ដែលខឹងគេ ទោះបីគេអាក្រក់ ឃោរឃៅប៉ុណ្ណាក៏ខ្លួនមិនដែលខឹង មិនដែលគុំគួន ពិសេសនៅពេលនេះខ្លួនរឹតតែអាណិតគេខ្លាំង

" យ៉ាងណាយើងនៅតែខុស " ជុងហ្គុក គិតថាខ្លួនឯងខុសដដែល ទោះថេយ៉ុងមិនខឹងក៏ដោយ
" បើដឹងខ្លួនហើយ លោកគួរតែមកទទួលខុសត្រូវលើពួកយើង " ថេយ៉ុង

" ជាអ្វីនៅទីនេះ? " ជុងហ្គុក សួរ ទោះឋានៈអ្វីក៏នាយហ៊ានអោយដែល
" រៀបការជាមួយខ្ញុំ នឹងទទួលថេហ៍វ៉ាជាកូន បានដែលទេ " ថេយ៉ុង

ពន្លកស្នេហ៍Where stories live. Discover now