ភាគទី៥

1.2K 83 0
                                    

     ជុងហ្គុក មិនមាត់ក៏ងើបឡើងទៅលើ អាចកត់សម្គាល់បានរួចហើយថានារីចំពោះមុខគេលែងសំខាន់ទៀតហើយ ទោះនាងត្រលប់មកវិញ ពួកគេក៏មិនអាចមកដូចដើមបានដែរ វាគ្មានប្រយោជន៍ទេដែលនាងបង្ហាញខ្លួនអោយគេឃើញទៀត

" លោកគ្មានអីនិយាយជាមួយខ្ញុំបន្តិចទេ " ថេយ៉ុង និយាយបង្អាក់ដំណើរ ទម្រាំដាច់ចិត្តនិយាយដោយភាពក្លាហានមិនងាយទេ ខ្លួនខ្លាចពេលជុងហ្គុកធ្វើខ្លួនប្រងើយៗ

" ទៅវិញទៅ មុនពេលដែលខ្ញុំទប់អារម្មណ៍មិនបាន ធ្វើរឿងដែលនាងស្មានមិនដល់ " ជុងហ្គុក ងាកបញ្ឆៀងនិយាយ គេកំពុងទុកឱកាសអោយនាងជ្រើសរើស

" ខ្ញុំមកដើម្បីផ្សះផ្សារជាមួយលោក បើលោកមិនអត់ឱនអោយខ្ញុំ ខ្ញុំមិនទៅវិញដាច់ខាត " ថេយ៉ុង មិនទៅណា រឿងអីដែលខ្លួនត្រូវទៅវិញ បើពួកគេនិយាយមិនទាន់ត្រូវគ្នា
" បិទមាត់!! " ជុងហ្គុក ស្រែកពីលើជណ្ដើរ បែបខឹងសម្បារ គេមិនត្រូវការ ការផ្សះផ្សារគ្មានប្រយោជន៍ពីនាងទេ

" ខ្ញុំនិយាយម្ដងទៀត ចេញពីទីនេះ!! ឥឡូវនេះ!! មុនពេលខ្ញុំអត់ធ្មត់លែងបានជាមួយនាង!! " ជុងហ្គុក ដំឡើងសំឡេង អាចអោយអ្នកស្ដាប់ភ័យបាន
" នាងចេញទៅមុនពេលម្ចាស់ប្រុសខឹងកាន់តែខ្លាំង " មេការ និយាយល្មមអោយថេហ៍ស្ដាប់បាន បើធ្វើអោយជុងហ្គុកខឹងគាត់មិនហ៊ានគិតទេថាមានរឿងអីកើតឡើង
" អត់ទេ ខ្ញុំនៅទីនេះនឹងនៅក្បែរលោក ពួកយើងត្រលប់មកដូចដើមវិញទៅបានទេ ខ្ញុំមិនទៅណាចោលលោកទៀតទេ " ថេយ៉ុង

" ល្អ!! នាងចង់បានបែបនេះមែនទេ? ចង់នៅក្បែរខ្ញុំខ្លាំងណាស់មែនទេ បានតើ!!! " ជុងហ្គុក បញ្ចេញស្នាមញញឹមគួរអោយខ្លាច គេខំទុកឱកាសអោយនាងតែនាងមិនទទួលខ្លួនឯង ចឹងកុំបន្ទោសគេឃោរឃៅដាក់អោយសោះ
" ជុងហ្គុក " ថេយ៉ុង ញញឹមស្មានថាគេព្រមហើយ តែតាមពិត...

" ឆាប់មក! នាងរឹងរួសចង់បានបែបនេះមែនទេ!! រឹងទទឹងខ្លាំងណាស់ឬ!! " ជុងហ្គុក ចុះមកវិញ ចាប់កញ្ឆក់ដៃថេយ៉ុងពេញទំហឹង អូសទៅណាមិនដឹង
" លោកចង់នាំខ្ញុំទៅណា " ថេយ៉ុង ចាប់ផ្តើមភ័យឡើងមកទៀត ជុងហ្គុកកម្រោលខ្លាំងណាស់ វាប្រាកដជាគ្មានរឿងល្អមកលើខ្លួនទេ

ពន្លកស្នេហ៍Where stories live. Discover now