ភាគទី២៣

1.2K 85 0
                                    

      កាយពីរដែលកំពុងគេងស្អិតរមួតចូលគ្នា តាំងពីយប់ដល់ថ្ងៃរះ ពន្លឺថ្ងៃចាំងចូលតាមកញ្ចក់បង្អួចធ្វើអោយរាងមាំកម្រើកត្របកភ្នែក ព្រមទាំងលើកដៃបាំងពន្លឺ តែក៏ចាប់អារម្មណ៍ដល់អ្វីមិនដឹងកំពុងដកដង្ហើមនៅក្បែរទ្រូងគេ ធ្វើឲ្យគេអោនមើល

ទៀតហើយ! នាយគិតក្នុងចិត្ត ក៏ដឹងថាម្នាក់នោះជាអ្នកណា នេះជាលើកទីពីរហើយដែលស្រីម្នាក់នោះគេងបន្ទប់គេ ហើយថែមទាំងអោបគេទៀត។
នាយមិនមាត់ក៏មិនច្រឡោតដូចគ្រាមុន ថែមទាំងលើកដៃទៅប៉ះសក់វែងរលោងរបស់រាងតូច ហួសមកដល់មុខ តែក៏ត្រូវដកដៃចេញយ៉ាងលឿន ពេលថ្ងាសរបស់ថេហ៍ក្ដៅសឹងតែរលាកដៃគេ ទើបស្ទុះស្ទាក្រោកឡើង

" ថេហ៍វ៉ា គីម ថេហ៍វ៉ា នាងកើតអី មិចក៏ក្ដៅខ្លាំងម្ល៉េះ " ជុងហ្គុក ហៅរាងតូចអោយភ្ញាក់ តែគេមិនក្រោក មុខមាត់រាងតូចស្រេកដូចមនុស្សគ្មានឈាមចឹង

" ព្រះអើយ!! " ជុងហ្គុក ចុះពីលើពូកទាញកន្សែងក្បែរគ្រែមកស្លៀក ចុះទៅតាម មិនមានសង្ស័យថាកើតរឿងអីយប់មិញ ទើបពួកគេមានសភាពបែបនេះ ចំណែកថេយ៉ុងមានត្រឹមអាវសុីមីរបស់ជុងហ្គុក រូបកាយនៅតែជាមនុស្សស្រីដដែល

+ត្រលប់ទៅពីយប់មិញ ម៉ោងប្រហែល៣រាបភ្លឺ ថេយ៉ុងបានងើបមកស្លៀកពាក់ រៀបចំខ្លួនអោយដូចមុន តែដោយសាររកខោអាវមិនឃើញក៏ទាញអាវជុងហ្គុកមកពាក់សិន ទាំងក្នុងខ្លួនល្ហិតល្ហៃ គ្មានកម្លាំងក្រោកទៅណា ទើបសម្រេចចិត្តថាគេងយកកម្លាំង ចាំពេលព្រឹកភ្ញាក់មុនជុងហ្គុក កុំអោយគេឃើញ ចុងក្រោយក៏ត្រូវជុងហ្គុកក្រោកមុនដដែល

10នាទីក្រោយ គ្រូពេទ្យប្រចាំភូមិគ្រឹះបានមកដល់ កាលដែលនាយចេញពីបន្ទប់គឺតេទៅហៅគ្រូពេទ្យនោះទេ។ គ្រាន់តែគ្រូពេទ្យមកដល់ក៏ឡើងទៅខាងលើ អ្នកបម្រើកំពុងធ្វើអាហារពេលព្រឹក គ្រប់គ្នាក៏ឆ្ងល់ថាគ្រូពេទ្យមកដល់ទីនេះមានរឿងអី ទើបនាំគ្នាឡើងទៅមើលរួមទាំងជីវ៉ា នឹងមេការផងដែល

" គេក្ដៅខ្លួនខ្លាំងណាស់ " លោកគ្រូ ពេទ្យយកដៃស្ទាបថ្ងាសថេហ៍ ទើបដឹងថាក្ដៅខ្លាំង
" ពិនិត្យអោយគេផងទៅ " ជុងហ្គុក ឈរអោបដៃជិតនោះ មិនដឹងថាអារម្មណ៍ខ្វាយខ្វល់ពីរាងតូចមកពីណាទេ តែអោយតែឃើញមុខកំសត់នោះ ធ្វើឲ្យគេចេះខ្វាយខ្វល់ភ្លាម

ពន្លកស្នេហ៍Where stories live. Discover now