ភាគទី១៦

1.1K 74 0
                                    

" ត្រូវហើយ យើងភ្លេចថាឯងនៅក្មេងគិតមិនទាន់ដល់ " ស៊ូហ្គា សើចបន្តិច ទើបងើបទៅយកថ្នាំដែលគេទិញមក ហុចអោយជីមីន
" យកទៅលេបបំបាត់ការឈឺចាប់ទៅ " ស៊ូហ្គា
" ខ្ញុំមិនបានឈឺអីទេ " ជីមីន
" មិនឈឺពិតមែន តែឯងដូចទើបតែសន្លប់ថ្ងៃមុនទេ " ស៊ូហ្គា

ជីមីនមិនមាត់ ប្រឹងគិតទើបដឹងថាស៊ូហ្គាចង់និយាយអី រាងតូចហួសចិត្តក្នុងចិត្តដែលស៊ូហ្គាមកខ្វាយខ្វល់ថាខ្លួនចេះឈឺ ទាំងដើមហេតុជាគេ ប្រសិនថ្ងៃនោះគេដូចថ្ងៃនេះប្រហែលជាល្អខ្លាំងណាស់

" យ៉ាងមិចនឹកឃើញដែលទេ " ស៊ូហ្គា
" ខ្ញុំលែងអីហើយ មិនត្រូវការថ្នាំទេ " ជីមីន
" ពិតមែន! " ស៊ូហ្គា ទុកថ្នាំវិញ អោនមុខទៅកៀកមុខរាងតូច
" អ្ហឹម!! " ជីមីន គេចមុខចេញ ពេលអ្នកខាងនោះអោនមុខកៀកមុខខ្លួន កាន់តែភ័យពេលស៊ូហ្គាធ្វើមុខបែបនេះ

" ចឹងក៏អាចកំដរយើងបានហើយ មែនទេ? " ស៊ូហ្គា ចាប់ដៃរាងតូច ព័ទ្ធទៅលើជាប់
" លោកចង់ធ្វើអីទៀតហើយ " ជីមីន
" យប់នេះយើងមិនបង្ខំឯងទេ " ស៊ូហ្គា ចាប់ផ្តួលរាងតូចទៅលើសាឡុង ទ្រោបពីលើ

" កុំអី~ ខ្ញុំមិនចង់ធ្វើវាទៀតទេ " ជីមីន គ្រវីក្បាល លើកមុនខ្លួនបិះតែស្លាប់ទៅហើយដោយសារស៊ូហ្គា
" យើងនឹងថ្នមឯង " ស៊ូហ្គា ខ្បឹបដាក់ត្រចៀកដោយទឹកមុខព្រាន ធ្វើឱ្យជីមីនលង់តាមសម្ដីគេ

គិតទៅមើលថាមនុស្សសម្ដីផ្អែមដូចស៊ូហ្គាអាចថ្នមអ្នកណាទៅនៅពេលធ្វើរឿងនេះ សូម្បីតែស្រីដែលគេដេកជាមួយ គ្មានម្នាក់ផងដែលគេថ្នាក់ថ្នម ចុះជីមីនមានអ្វីពិសេសអោយគេថ្នមដែល?

ស៊ូហ្គាគ្រាន់តែជីមីនមិនប្រកែក គេបានចិត្ត ចាប់ផ្ដើមប្រហើនលើរាងកាយខាងក្រោម ទាំងម្ចាស់ខ្លួនមិនហាម។
ដៃមាំចាប់ផ្ដើមដោះអាវធ្វើការជីមីនចេញ បោះទៅក្រោមសាឡុង ទើបចាប់ផ្ដើមសម្រាតខោតាមក្រោយ រហូតរាងកាយតូចទទេស្អាត នាយមិនទាន់ធ្វើអ្វីទេ គឺនៅមើលរូបរាងអ្នលខាងក្រោមសិន ពេលមើលឆ្អែតទើបនាយចាប់ផ្ដើមចាត់ការ

" អ្អឹម~ " ដៃស្រឡូនខ្ញាំសក់រាងក្រាស់ ទាំងស្រៀវស្រើប មួយតួខាងក្រោមព្រោះតែស៊ូហ្គាកំពុងថ្នាក់ថ្នមនៅត្រង់នោះ ជីមីនផុងខ្លួនទៅតាមគេ លែងមានសតិ សម្ងំអោយគេធ្វើតាមអំពើចិត្ត ដោយមិនហាមមួយម៉ាត់

ពន្លកស្នេហ៍Where stories live. Discover now