ភាគទី២៦

1.3K 90 2
                                    

      មួយខែលឿនណាស់ ថេយ៉ុងដែលរស់នៅឡុងដុងក៏បានសុខ ទោះពេលខ្លះចិត្តគេនឹកដល់ជុងហ្គុកក៏ដោយ ក៏គេនៅតែញញឹម ហើយព្យាយាមបំភ្លេច។

យប់ស្ងាត់ជាពេលដែលគ្រប់គ្នាគេងលក់អស់ រាងតូចគេងនៅបន្ទប់ Apartmentរបស់ខ្លួន លង់លក់ជាមួយសុបិន្តដ៏ល្អ ដែលគេតែងតែចង់យល់សប្តិឃើញ...

" បងស្រី~ " រាងតូច ស្ទុះទៅអោបនារីចំពោះមុខទាំងក្ដីរំភើបក្រៃលែង
" ថេហ៍នឹកបងទេ " ថេហ៍វ៉ា លើកដៃអង្អែលខ្នងប្អូនស្រាលៗ

" ខ្ញុំនឹកបងណាស់ ហ្អឹក ហុឹក~ ចង់ជួបបង " ថេយ៉ុង យំអោបនាងកាន់តែខ្លាំង ទាំងមិនដឹងថាគេកំពុងយល់សប្តិ
" ពេលនេះបងក៏មករកឯងហើយថេហ៍ " ថេហ៍វ៉ា ញញឹមពេញដោយពន្លឺ

" បងស្រីមករកខ្ញុំមែនឬ ហុឹក~ បងមិនកុហកខ្ញុំទេ " ថេយ៉ុង
" បើថេហ៍ចង់ជួបបង ព្រមអោយបងមកនៅជាមួយថេហ៍ទេ បងគ្មានកន្លែងទៅទេ " ថេហ៍វ៉ា
" បងជាបងស្រីរបស់ខ្ញុំ រឿងអីដែលបងមកនៅជាមួយខ្ញុំមិនបាន បងមកនៅជាមួយខ្ញុំមក ខ្ញុំនឹងមើលថែបង " ថេយ៉ុង

" បងអរគុណហើយ អរគុណគ្រប់យ៉ាងដែលថេហ៍បានជួយបង " ថេហ៍វ៉ា អង្អែលមុខរាងតូចមុននឹងរលាយស្រមោលបាត់នៅចំពោះមុខរាងតូច

" អត់ទេបងស្រី បងកុំទៅអី~ " ថេយ៉ុង រវើរវាយហៅអ្នកជាបង ដៃអោបក្នើយគងជាប់ យំរងូវៗដល់បាត់ទៅវិញ

@ព្រឹកថ្ងៃថ្មី

     ថេយ៉ុងងើបពីគេង ធីងធោងខុសពីធម្មតា ដល់ទ្រាំមិនបានក៏រត់ទៅរកបន្ទប់

" វិលមុខណាស់ " រាងតូច ផ្អែកខ្នងនឹងជញ្ជាំងព្រោះងើបមិនរួច ចេះតែវិលមុខរកឆ្គួតចេញមក
" ហ្អឹម~ ខ្ញុំកើតអី ម្សិលមិញនៅធម្មតាសោះ " ថេយ៉ុង ងើបទប់ខ្លួនចេញពីបន្ទប់ទឹក យកថ្នាំនៅថតតុមកលេប

+តីងតុងៗ~ សំឡេងកណ្ដឹងរោទ៍មុខបន្ទប់

" អ្នកណាមករកអីទាំងព្រឹកបែបនេះ? " ថេយ៉ុង ដើរទៅបើកទ្វារ
" សួរស្តីថេយ៉ុង? " កម្លោះសង្ហារយ៉ុនឈរញញឹមមុខបន្ទប់ យ៉ុនគេជាសិស្សរៀនផ្នែកពេទ្យជាមួយថេហ៍ ហើយឈ្មោះពេញគេ គឺផាក យ៉ុនស៊ូ។ ពេលដែលមកវិញថេហ៍បានចូលរៀនផ្នែកពេទ្យបន្ត៣ឆ្នាំទៀតដើម្បីក្លាយជាដុកទ័រវះកាត់ ក៏ស្គាល់ជាមួយយ៉ុន ពួកគេក៏ស្និទ្ធគ្នាដែល ព្រោះប៉ាយ៉ុនជាដុកទ័រធំ ជាអ្នកបង្វឹកពួកគេ

ពន្លកស្នេហ៍Where stories live. Discover now