ភាគទី៣៣

1.4K 88 4
                                    

@ព្រឹកថ្ងៃថ្មី

       ក្រោយទៅប៉ុស្តិ៍ប៉ូលិសនិយាយជាមួយប៉ូលិសសុើបរឿងក្ដីប៉ាគេកាលពីម្សិលមិញរួច បានដំណឹងមកថាពេលគ្រោះថ្នាក់ចរាចរណ៍ មានមនុស្សណាត់ប៉ាគេទៅនិយាយគ្នា តែមិនច្បាស់ថាជាអ្នកណា ទើបត្រូវការសុើបបន្ត តែក៏បានតម្រុយមកថាថ្ងៃនោះអ្នកបើកឡានអោយប៉ាគេនៅរស់ ទើបព្រឹកនេះជុងហ្គុក ត្រូវទៅថេហ្គូជាបន្ទាន់ ជុងហ្គុកចង់ដឹងខ្លាំងណាស់ថាប៉ាគេស្លាប់ដោយរបៀបណា។

មកដល់ថេហ្គូ ជុងហ្គុកឈប់ឡាននៅមុខផ្ទះមួយកន្លែង ជាផ្ទះដែលប៉ូលិសប្រាប់ នាយឈរចុចកណ្ដឹងជាច្រើនសារ រងចាំមនុស្សមកបើកទ្វារអោយ ពេលនោះក៏មានស្រ្តីម្នាក់ចេញមក

" អ្នកកម្លោះ មកធ្វើអីមុខផ្ទះខ្ញុំ " ស្រ្តីម្នាក់នោះសួរ ព្រោះការស្លៀកពាក់មើលទៅមិនមែនអ្នកនៅទីនេះទេ
" តើនេះជាផ្ទះលោកយ៉ាងមែនទេ? " ជុងហ្គុក
" មែនហើយ ខ្ញុំជាភរិយារបស់គាត់ "

" ខ្ញុំមានរឿងត្រូវនិយាយជាមួយគាត់ ទាក់ទងនឹងលោកចន " ជុងហ្គុក
" គឺ.....! ចា៎លោកចូលក្នុងមក " គាត់ជៀសផ្លូវអោយគេ ងាកឆ្វេងងាកស្ដាំទើបទាញទ្វារបិទ

#ខាងក្នុង

" អង្គុយសិនទៅ " គាត់និយាយរួច ជុងហ្គុកក៏អង្គុយចុះ
" លោកយ៉ាងនៅឯណា " ជុងហ្គុក
" គាត់នៅក្នុងបន្ទប់ចាំខ្ញុំទៅនាំគាត់មក " គាត់ ក៏ទៅបន្ទប់នាំស្វាមីចេញមក ចំណែកជុងហ្គុកក៏អង្គុយមើលបរិវេណផ្ទះ ក៏ក្រឡេកឃើញរូបប៉ាគេថតនឹងលោកយ៉ាង ទើបងើបទៅមើល

" អ្នកកម្លោះ " អ្នកស្រីយ៉ាង ហៅជុងហ្គុកក្រោយនាំប្ដីមក គេក៏ងាកមកយ៉ាងលឿន តែជុងហ្គុកភ្លឹកមិននឹកស្មានថាអ្នកដែលដឹងរឿងប៉ាគេជាមនុស្សពិការម្នាក់ ដែលអង្គុយលើរទេះរុញនោះទេ

" ជម្រាបសួរលោកពូ ខ្ញុំជាកូនប្រុសលោកចន ចន ជុងហ្គុក " ជុងហ្គុក ណែនាំខ្លួន
" អ្នកប្រុសជុងហ្គុកមែនទេ " លោកយ៉ាង សួរទាំងភ្ញាក់ផ្អើល

" បាទ ខ្ញុំមកសួរលោកយ៉ាងរឿងលោកប៉ា សង្ឃឹមថាលោកប្រាប់ខ្ញុំពីរឿងនេះ " ជុងហ្គុក
" អ្ហឹម~ " លោកយ៉ាងងក់ក្បាល គាត់ប្រាកដជាប្រាប់គ្រប់យ៉ាងទៅគេ ព្រោះជុងហ្គុកជាកូនលោកចន អ្វីដែលគាត់អាចធ្វើបានគឺមានតែរឿងមួយនេះ

ពន្លកស្នេហ៍Where stories live. Discover now