ភាគទី៣៥

1.4K 106 5
                                    

ថេយ៉ុងអង្គុយស្ងៀមក្នុងបន្ទប់ពេទ្យរបស់គេ ដោយឡែកស្មើនេះយប់ម៉ោង១១ទៅហើយ គេនៅមិនទាន់ទៅទទួលកូនស្រីមកផ្ទះវិញទេ គេអាចនឹងត្រូវគេងនៅមន្ទីរពេទ្យ ក៏ទាញទូរស័ព្ទខលទៅជេនយ៉ា

" អាឡូបងស្រី " ថេយ៉ុង និយាយពេលអ្នកខាងម្ខាងទៀតទទួល
( ថេយ៉ុងដល់ណាហើយ ពេលនេះថេហ៍វ៉ា ងងុយគេងហើយ បងកំពុងមើលនាង ) ជេនយ៉ា និយាយទាំងអង្គុយមើលក្មួយស្រីក្នុងបន្ទប់ ចំណែកនាងល្អិតនោះកំពុងបើកសៀវភៅរឿងនិទានមើល ងក់ក្បាលជាប់រហូតព្រោះតែងងុយ តែទ្រាំចាំអាប៉ាមកយក

" ខ្ញុំបែបទៅទទួលមិនបានទេបងស្រី បងស្រីអោយវ៉ាគេងមួយយប់ទៅ ព្រោះខ្ញុំត្រូវមើលអ្នកជំងឺ " ថេយ៉ុង និយាយទាំងមុខក្រៀម ចិត្តគេនៅដក់ជាប់ទិដ្ឋភាពរបស់ជុងហ្គុកនៅឡើយទេ

( ក៏បាន ចឹងប៉ុណ្ណឹងបានហើយ ឯងក៏សម្រាកដែលទៅកុំខំប្រឹងពេក ) ជេនយ៉ា
" បាទបងស្រី " ថេយ៉ុង ដាក់ទូរស័ព្ទចុះ យកដៃច្រត់ថ្ងាសទាំងស្មុគស្មាញ រួចក៏ងើបចេញពីបន្ទប់ ទៅបន្ទប់ពិសេសដែលជុងហ្គុកបានសម្រាក ។ ថេយ៉ុង ទាញកៅអីជិតនោះមកអង្គុយ រួចសម្លឹងទៅមើលមុខរបួសរបស់ជុងហ្គុក ដៃលើកព្រមទាំងចាប់ដៃជុងហ្គុកឡើង

" ខ្ញុំមិនដែលគិតសោះថា ពេលជួបលោកម្ដងទៀត លោកក៏ទៅជាបែបនេះនោះ " ថេយ៉ុង និយាយម្នាក់ឯងមិននឹកស្មាន ធ្លាប់តែឃើញគេរឹងមាំ ឥឡូវមកឃើញគេដេកសន្លប់ក្នុងបន្ទប់ពេទ្យទៅវិញ

" ក្រែងលោករឹងមាំណាស់មិនចឹង ហេតុអីបណ្ដាយអោយខ្លួនឯងក្លាយជាបែបនេះ លោកមិនចេះស្រឡាញ់ខ្លួនឯងទេឬយ៉ាងមិច លោកដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលខ្វល់ បារម្ភពីលោក? " ថេយ៉ុង ស្រាប់តែចង់បន្ទោសគេទេ ដែលមិនចេះប្រយ័ត្ន ចំណែកទឹកភ្នែកមិនដឹងមកពីណានោះទេក៏ស្រក់មក

" ហុឹក! ហុឹក! ហេតុអីលោកអោយខ្ញុំឃើញលោកបែបនេះ ខ្ញុំមិនចង់ឃើញលោកទេ លោកដឹងទេ? ហុឹក~ ខ្ញុំឈឺចាប់ប៉ុន្មានឆ្នាំហើយ ម៉េចក៏ចូលចិត្តធ្វើឲ្យខ្ញុំឈឺចាប់បែបនេះ លោកចង់លេងសើចជាមួយខ្ញុំដល់ពេលណា ចង់ធ្វើបាបខ្ញុំដល់ពេលណា ហុឹក~ ហុឹក~ ~ " ថេយ៉ុង បញ្ចេញអារម្មណ៍ ទោះបីខ្លួនប្រាប់ថាមិនចង់ជួបគេ ស្អប់គេក៏ដោយ ពាក្យទាំងនោះគ្រាន់តែ លួងលោមគេបានមួយភ្លែតប៉ុណ្ណោះ ចុងក្រោយគេនៅតែដដែល

ពន្លកស្នេហ៍Where stories live. Discover now