ភាគទី៣៦

1.3K 95 5
                                    

       គន្លងទៅច្រើនសប្តាហ៍ អាការៈជុងហ្គុកក៏គ្រាន់បើជាងមុន គេក៏សម្របខ្លួនបានខ្លះៗដែល គ្រូពេទ្យប្រចាំការរបស់គេមិនមែនជាថេយ៉ុងទេ ព្រោះថេយ៉ុងមិនចង់អោយគេឃើញ ទើបសុំប្ដូរដុកទ័រថ្មី ។ មួយអាទិត្យក្រោយជុងហ្គុកក៏ត្រឡប់មកភូមិគ្រឹះវិញ ក្នុងសភាពអង្គុយលើរទេះរុញដោយមានមេការរុញចូលខាងក្នុង។ ក្នុងបន្ទប់ទទួលភ្ញៀវក៏មានលោកហ្វាងនៅក្នុងនោះដែល នាយក៏ធ្វើជាធម្មតា

" ឯងមិនអីទេជុង! " លោកហ្វាង ធ្វើជាសួរបារម្ភនឹងនាយ ទាំងក្នុងចិត្តស្ដាយដែលនាយមិនស្លាប់ដូចបំណងគាត់
" ខ្ញុំមិនអីទេ អរគុណដែលលោកពូបារម្ភ " ជុងហ្គុក តបទាំងទឹកមុខស្មើរ គេដឹងអស់ទៅហើយចាំបាច់អីមកធ្វើជាបារម្ភជាមួយគេ ឬគ្រាន់តែសម្ដែងដូចបារម្ភ ទាំងគាត់ចង់អោយគេស្លាប់

" ចុះជើង សង្ឃឹមដើរបានឬអត់ មើលទៅដូចធ្ងន់ធ្ងរណាស់ " លោកហ្វាង សម្លឹងជើងទាំងគូនៅលើរទេះ កម្រើកមិនកើតនោះ

" ជើងពិការ ខ្ញុំក្លាយជាមនុស្សអត់បានការទៅហើយ ហ្អឹម~ " នាយ ដកដង្ហើមធំ ជើងរបស់គេទោះពិការ តែពេទ្យបញ្ជាក់ច្បាស់ថាមិនពិការរហូតទេ អាចនឹងដើរបានវិញ តែមិនដឹងពេលណាជាក់លាក់ ទើបសម្ដែងជាពិបាកចិត្តអោយលោកហ្វាងឃើញនឹងអោយគាត់ត្រេកអរសិន

" ចុះការងារនឹងក្រុមហ៊ុនវិញ ឯងមើលការកើតទេ " លោកហ្វាង ញញឹមក្នុងចិត្ត មើលទៅគាត់សម្រេចជិតដល់គោលដៅហើយ
" ក្រុមហ៊ុនខ្ញុំប្រគល់អោយលោកពូមើលបណ្ដោះអាសន្ន តែពេលនេះខ្ញុំពិការធ្វើអីមិនកើត... ចឹងមានតែប្រគល់ដំណែងនាយកអោយលោកពូពេញសិទ្ធិប៉ុណ្ណោះ " ជុងហ្គុក

" នេះ..!ម្ចាស់ប្រុស " មេការ បើកភ្នែកធ្លោ ពេលលឺសម្ដីនាយនិយាយ នេះអាចអោយទៅអ្នកផ្សេងយ៉ាងងាយ

" កុំអាលសម្រេចចិត្តពេលនេះអីល្អជាង ចាំមួយរយះទៀតជើងរបស់ឯងជាក៏ថាបាន  " លោកហ្វាង អរសឹងទប់មិនជាប់ តែក៏ប្រឹងទប់ចិត្តសិន ខ្លាចជុងហ្គុកចាប់បាន

" ខ្ញុំគិតច្បាស់ហើយថាប្រគល់អោយលោកពូ ឬលោកពូមិនចង់ទទួលទេ " ជុងហ្គុក សម្លឹងមុខគាត់
" គឺ...! ល្អ បើនេះជាការសម្រេចចិត្តរបស់ឯងទៅហើយពូមិនប្រកែកទេ " លោកហ្វាង

ពន្លកស្នេហ៍Where stories live. Discover now