ភាគទី២៤

1.2K 88 0
                                    

      ជុងហ្គុក ទទួលយកមិនបានពេលដឹងថាថេហ៍វ៉ាស្លាប់ ទោះបីនាយខឹងស្អប់នាង ការដែលនាងទៅចោលគេក៏ដោយ នោះគ្រាន់តែជាចិត្តខឹងបាំងមុខ ប៉ុន្តែនាយនៅតែមានចិត្តស្រលាញ់នាងដដែលទេ ពេលដែលលឺបែបនេះធ្វើឲ្យនាយទទួលយកមិនបាន រឹតតែខឹងបន្ទោសខ្លួនឯងថែមទៀត។ គិតសប់ៗទៅគ្រប់យ៉ាងប្រហែលជាកំហុសរបស់គេបានសាងឡើង

" គាត់ស្រលាញ់លោកណាស់ លោកដឹងទេ គាត់ព្រមលះបង់គ្រប់យ៉ាងដើម្បីលោក តើលោកដឹងមានទេ សូម្បីតែវិនាទីចុងក្រោយនៃដង្ហើមរបស់គាត់ ក៏គាត់នៅតែហៅឈ្មោះលោកដែល លោកមានដឹងទេ គាត់ស្រលាញ់លោកខ្លាំងណាស់ រហូតទៅជាបែបនេះ ហុឹក~ " ថេយ៉ុង និយាយទាំងលាយយំ បង្ហាញការឈឺចាប់ដែលត្រូវបាត់បង់បងស្រីទៅរាងក្រាស់ ថាវាឈឺណាស់

" .......... " ជុងហ្គុក
" លោកប្រាប់មក ថាបងស្រីខ្ញុំនៅទីនេះជួបអ្វីខ្លះ ហុឹក ទើបគាត់មានជំងឺ " ថេយ៉ុង
" ......... " ជុងហ្គុក
" ហេតុអីលោកស្ងាត់ ឆ្លើយនឹងខ្ញុំមក " ថេយ៉ុង អង្រួនដៃគេទាំងគួរអោយអាណិត

" បានហើយ! " ជុងហ្គុក គ្រវាសដៃថេហ៍ចេញ ពេលគេដេញដោលសួរ
" ឬមួយលោកធ្វើបាបបងស្រី ទើបបងស្រីមានជំងឺ~លោកឆាប់ឆ្លើយនឹងខ្ញុំមក ហុឹក~ " ថេយ៉ុង
" យើងមិនបានធ្វើអីនាងនោះទេ " ជុងហ្គុក
" ហុឹក~ហុឹក~ លោកកុហក " ថេយ៉ុង

" យើងគឺមិនបានធ្វើ " ជុងហ្គុក ប្រកែកនឹងមាឌតូចមិនអោយចាញ់ សូម្បីទង្វើគេធ្លាប់ធ្វើដាក់ថេហ៍វ៉ាពីមុនក៏គេមិនទទួលស្គាល់ដែល

ពីមុនគេស្រលាញ់ពិត តែក៏ធ្វើបាបថេហ៍វ៉ាដោយទង្វើរផ្ទាល់ គេខូចខិល ឃើញស្រីមិនបាន ធ្វើបាបចិត្តនាង ប្រចណ្ឌគ្មានហេតុផល បិទសិទ្ធិគ្រប់យ៉ាងរបស់នាង ពេលនេះប្អូនប្រុសនាងសួរហេតុផល គេបែរថាមិនដឹងទៅវិញ តើនេះគេជាមនុស្សយ៉ាងមិច? មិនគិតថាខ្លួនឯងអត្មានិយមទេ?

+ជាន់ក្រោម

ជេនយ៉ា ស្លៀកពាក់ស្អាត សុីវីល័យ ដើរមកខាងក្នុង ជាមួយទឹកមុខរីករាយ តែមុខក៏ត្រូវចងចិញ្ចើមភ្លាមៗពេលនៅទីនេះចលនាចល

" មេការមានរឿងអីកើតឡើង " ជេនយ៉ា សួរមេការ
" បើអ្នកនាងចង់ដឹងឡើងទៅមើលខ្លួនឯងទៅ " មេការ ឆ្លើយតែប៉ុណ្ណឹងក៏ទៅបាត់ ធ្វើឲ្យនាងឆ្ងល់លើសដើម
" មានរឿងអី? " ជេនយ៉ា សួរខ្លួនឯង ទើបឡើងទៅមើលខាងលើតាម មេការប្រាប់ នាងបើកទ្វារបន្ទប់ជុងហ្គុកព្រោះលឺសំឡេងពីខាងក្នុង ទិដ្ឋភាពដែលនាងស្មានមិនដល់គឺឃើញថេយ៉ុងយំដង្ហើតដង្ហក់ ពិបាកមើល

ពន្លកស្នេហ៍Where stories live. Discover now