ភាគទី៩

1.1K 81 0
                                    

       ពីរថ្ងៃក្រោយជីមីន ចាប់ផ្ដើមអន្ទះសារដោយសារតែរកការងារមិនបាន លុយក៏ជិតអស់ ដោយគ្មានជម្រើសទៀតជីមីនបានទៅរកស៊ូហ្គា នៅក្រុមហ៊ុនចាំគេនៅទីនោះ ព្រោះគិតថាស៊ូហ្គាតែម្នាក់ដែលអាចជួយខ្លួនបាន។ ថ្ងៃនេះជាថ្ងៃទីពីរដែលជីមីនមកឈរចាំគេមុខក្រុមហ៊ុន រាងតូចក្នុងឈុតខោអាវសាមញ្ញឈររេរា ចាំអ្នកដែលចង់ជួប ត្រូវការជំនួយពីគេចេញមកអស់ជាច្រើនម៉ោង តែគ្មានឃើញគេមកនោះឡើយ ជីមីនកាន់តែអស់សង្ឃឹម តែក៏មិនអាចធ្វើអ្វីបានទើបសម្រេចចិត្តត្រលប់ទៅវិញសិន។

មួយសន្ទុះក្រោយទើបស៊ូហ្គាមក វាបានជ្រោះគ្នាជាមួយនាយតូចដែលចាំគេមុននេះបាត់ទៅហើយ រាងសង្ហារដើរចូលក្នុងក្រុមហ៊ុនខ្លួនឯង ជាមួយលេខាដើរតាមពីក្រោយ បុគ្គលិកក៏អោនគោរពពេលឃើញរាងសង្ហារចូលមក រហូតមកដល់Office

" សុើបដឹងដែលទេថាក្មេងនោះជាអ្នកណា រស់នៅឯណា? " ស៊ូហ្គា សួរកូនចៅចង់ដឹងពីនរណាម្នាក់
" សុើបដឹងហើយ គេឈ្មោះថាផាក ជីមីន មានបងប្រុសម្នាក់ គ្មានសាច់ញាតិក្រៅពីនេះទេ ឯកន្លែងរស់នៅមិនច្បាស់លាស់ ខ្ញុំសុើបបានតែប៉ុណ្ណឹងទេលោកនាយក ប្រវតិ្តរបស់គេមិនបានបញ្ជាក់ច្បាស់លាស់ទេ " សាន់ឌី

" ប៉ុណ្ណឹងក៏ចាត់ទុកថាល្អដែល អោយមនុស្សទៅសុើបបន្តទៅ " ស៊ូហ្គា
" បាទ!.... " សាន់ឌី
" មិចមិនចេញទៅ " ស៊ូហ្គា លើកចិញ្ចើមសួរ ពេលកូនចៅមិនព្រមចេញទៅណា នៅឈរដូចនិយាយមិនទាន់អស់ពាក្យ

" ខ្ញុំឆ្ងល់ថាពីមុនលោកនាយកមិនចាប់អារម្មណ៍អ្នកណាទេ ក្រៅពីអ្នកនាងថេហ៍វ៉ា ចុះហេតុអីភ្លាមៗលោកនាយកចង់អោយខ្ញុំសុើបប្រវត្តិក្មេងម្នាក់នោះ " សាន់ឌី

" យើងក៏មិនដឹងដូចគ្នា ដឹងត្រឹមតែម្យ៉ាងយើងចង់ជួបគេម្ដងទៀត " ស៊ូហ្គា គេក៏មិនយល់ពីខ្លួនឯងដែល ដឹងត្រឹមថាក្មេងប្រុសម្នាក់នោះធ្វើអោយគេចេះតែនឹកឃើញ ទោះទើបតែជួបគ្នាក៏ដោយ

" លោកនាយកចាប់អារម្មណ៍ក្មេងម្នាក់នោះឬ? " សាន់ឌី
" រឿងផ្ទាល់ខ្លួនរបស់យើងឯងមិនគួរចាប់អារម្មណ៍ច្រើនពេកទេ ទៅធ្វើការរបស់ឯងទៅ " ស៊ូហ្គា
" ខ្ញុំដឹងហើយ លាហើយលោកនាយក " សាន់ឌី យល់សម្ដី ទើបអោនលាចេញទៅ

ពន្លកស្នេហ៍Where stories live. Discover now