ភាគទី២៩

1.2K 80 2
                                    

      រំលងទៅមួយថ្ងៃ ពេលនេះក៏ដល់ថ្ងៃដែលស៊ូហ្គានឹងជីមីនត្រូវរៀបការ។ នៅពេលល្ងាចជាពេលសំខាន់ ភ្ញៀវដែលត្រូវអញ្ជើញក៏មកជាបណ្ដើរៗ ម្នាក់ៗសុទ្ធសឹងតែជាអ្នកមានកេរ្មិ៍ឈ្មោះ អ្នកជំនួញ មិនតែប៉ុណ្ណោះដៃគូសហការនៅក្រៅប្រទេសក៏មកចូលរួមដែល។

តាំងពីឃ្លោងទ្វារភូមិគ្រឹះត្រូវបានរៀបចំ ដោយមានក្រាលកម្រាលព្រំនឹងមានដាក់ផ្កាអមសងខាង ចំណែកក្នុងភូមិគ្រឹះត្រូវប្ដូរវាំងនន រៀបចំដូចជាវាំងស្ដេចនៅថ្ងៃអភិសេដយ៉ាងចឹង ព្រោះអ្នកណាមិនដឹងថាស៊ូហ្គាជាអ្នកណា ថ្ងៃសំខាន់បែបនេះគេមិចនឹងរៀបចំលក្ខណៈធម្មតាបានទៅ គឺមានតែកក្រើកប្រទេសហើយ មិនតែប៉ុណ្ណោះមានទាំងអ្នកកាសែតល្បីៗមកទៀតផង ដូចចង់ប្រកាសអោយគេគ្រប់គ្នាដឹងថា ពីថ្ងៃនេះទៅគេរៀបការហើយ ហើយក៏បោះបង់ចោលភាពនៅលាវ ទទួលយកមនុស្សដែលគេស្រលាញ់ពិតប្រាកដ នឹងប្រកាសអោយគេដឹងថា ផាក ជីមីនជាភរិយារបស់គេ ពេញច្បាប់ គឺមិនអាចប៉ះពាល់ឬមើលងាយដូចពីមុនទេ

+បន្ទប់តែងខ្លួន

       ជីមីនអង្គុយ សម្លឹងខ្លួនឯងក្នុងកញ្ចក់ ទាំងភ័យបុកពោះ លាយឡំនឹងក្ដីរំភើប គេមិនដែលគិតថាអាចរៀបការជាមួយស៊ូហ្គាទេ

" ជីមីនរៀបចំខ្លួនរួចឬនៅ " កម្លោះសង្ហាជីហ៊ុន បើកទ្វារចូលមកមើលរាងតូចជាប្អូន ថ្ងៃនេះគេសង្ហារណាស់ ស្លៀកគ្រ័ហេរពណ៌ខ្មៅ សក់វែកឡើងលើ ដូចតារាសំដែងចឹង

" រួចហើយបងប្រុស " ជីមីន និយាយទាំងអឹមអៀន
" ថ្ងៃនេះប្អូនរបស់បងស្អាតណាស់ " ជីហ៊ុន មើលរាងតូចលើក្រោមទាំងញញឹមបិទមាត់មិនជិត លើកទី១ហើយដែគេឃើញប្អូនស្រស់ស្អាតថ្នាក់នេះ

" បងកុំបញ្ជោរខ្ញុំបានទេ " ជីមីន អោនមុខគេចកែ មើលបងគេនិយាយទៅ គួរអៀនដែលទេ
" មិនបានបញ្ជោរ ឯងស្អាតពិតមែន នេះបើជាស្រីវិញបងនឹងរៀបការយកឯងខ្លួនឯង " ជីហ៊ុន កាន់តែបានដៃពេលប្អូនអៀនចឹងទៅមុខគេគួរអោយស្រលាញ់ណាស់

" បងប្រុស~~ " ជីមីន បង្អួសសំឡេងហៅ ចេះមកបង្អាប់ប្អូនខ្លួនឯងកើត
" កូនកំលោះដល់ពេលហើយ " អ្នកចាត់ចែងចូលមកហៅ

ពន្លកស្នេហ៍Where stories live. Discover now