ភាគទី១៨

1.1K 81 0
                                    

" មីងវ៉ាន់ អាល្អិតនោះនៅឯណា? " សាន់ឌី ចូលមកសួរ
" គេនៅបន្ទប់ចៅហ្វាយ " មីងមេផ្ទះ

សាន់ឌីមិនមាត់ឡើងទៅខាងលើ បើកទ្វារចូលទៅ ឃើញជីមីនអង្គុយលើពូក

" អាល្អិតងើបហើយ រៀបចំខ្លួនទៅ " សាន់ឌី
" រៀបចំខ្លួនទៅណា លោក...លោកពូជួនខ្ញុំទៅផ្ទះវិញមែនទេ? " ជីមីន
" មិនមែនទៅផ្ទះទេ តែទៅកន្លែងផ្សេង នេះសម្លៀកបំពាក់យកទៅប្ដូរទៅ " សាន់ឌី ទុកថង់សម្លៀកបំពាក់ជិតរាងតូច

" កន្លែងណា? ហេតុអីមិនជួនខ្ញុំទៅផ្ទះវិញ " ជីមីន
" ទៅដល់ឯងនឹងដឹងហើយ ឆាប់ទៅប្ដូរទៅ " សាន់ឌី
" បាទ " ជីមីន កាន់ថង់សម្លៀកបំពាក់ ដើរតិចៗទៅបន្ទប់ទឹក ដើម្បីប្ដូរចេញ រួចចេញមកវិញ

" តោះយើង " សាន់ឌី ញញឹមបន្ដិច ទើបដើរទៅមុនជីមីន មកដល់ខាងក្រៅនាយបើកទ្វារឡានអោយគេចូលទៅ ទើបចូលតាមក្រោយបើកចេញពីភូមិគ្រឹះ

@Skip

      មកដល់ភោជនីយដ្ឋាន សាន់ឌីឈប់ឡាន ចេញទៅបើកទ្វារអោយជីមីនចេញមក រាងតូចឆ្ងល់ខ្លាំងណាស់ថាគេនាំខ្លួនមកធ្វើអី តែមិនហ៊ានសួរ

" ចូលក្នុងទៅ មានមនុស្សកំពុងចាំឯង " សាន់ឌី ផ្ដល់សញ្ញាអោយរាងតូច ពេលនោះក៏មានបុគ្គលិកម្នាក់ចេញមកទទួល
" មកតាមខ្ញុំមក " បុគ្គលិក
" បាទ " ជីមីន ដើរទៅតាមបុគ្គលិកម្នាក់នោះ មកដល់តុVIP ដែលមានមនុស្សពីរនាក់អង្គុយ

ជីមីន ឈប់ដំណើរ សម្លឹងចំខ្នងអ្នកខាងនោះ គឺប្រហាក់ប្រហែលនឹងបងប្រុសគេខ្លាំងណាស់ តែមិចនឹងអាចថាជាបងប្រុសគេបានទៅ

" លោ..លោក... " ជីមីន និយាយតិចៗ អ្នកខាងនោះគ្រាន់តែលឺក៏ងាកមកមើល
" ជីមីន " ជីហ៊ុន ញញឹមសប្បាយចិត្ត ងើបពីកៅអី អោបអ្នកជាប្អួនទាំងនឹក
" បងប្រុស " ជីមីន អោបតប មិនស្មានថាជាបងប្រុសគេពិតមែន

" ហុឹក ហុឹក បងប្រុស " រាងតូច ចាប់ផ្ដើមយំ អោបរឹតតែណែន
" បងមកវិញហើយ " ជីហ៊ុន រកយំតាមប្អូន គេស្មានថាខ្លួនឯងមិនបានចេញពីគុកទៅហើយ

" បងប្រុស តើបងចេញពីគុកបានដោយរបៀបណា ក្រែងបង..... " ជីមីន ប្រលែងពីការអោបសួរទាំងញ័រមាត់ ខ្លួនគេគិតថា កំពុងយល់សប្តិទៀតផង
" មានមនុស្សជួយធានាបងចេញមក " ជីហ៊ុន
" អ្នកណាបងប្រុស " ជីមីន សួរទាំងឆ្ងល់ តើអ្នកណាជួយបងប្រុសគេចេញមកបានដោយងាយបែបនេះ

ពន្លកស្នេហ៍Where stories live. Discover now