ភាគទី១៧

1.1K 73 0
                                    

      ព្រឹកព្រលឹម ពន្លឺព្រះអាទិត្យក៏ចាំងចូលបន្ទប់មួយ ធ្វើឲ្យអ្នកកំពុងយកដៃបាំងមុខ នាយក្រាស់ជាម្ចាស់បន្ទប់កម្រើកខ្លួនតិចៗ តែខ្លួនគេដូចស្ពឹកកម្រើកមិនបាន ដូចមានអ្វីសង្កត់ជាប់ ទើបនាយប្រញាប់បើកភ្នែកមើល។

សក់ខ្មៅក្រឹបរបស់អ្នកណាមិនដឹងកំពុងគេងក្បែរគេ សក់វែងរលោងនោះកាន់តែធ្វើឲ្យនាយឆ្ងល់ តែក៏មិនបានកម្រើកដៃដកចេញ។ បើថាជាស្រីស្នេហ៍គេក៏មិនមែនដែល ព្រោះស្រីស្នេហ៍គេពួកនាងលែងស្ទាយសក់ពណ៌នឹងឡើយ ហើយចុះអ្នកណាកំពុងគេងអោបគេ??

" ហ្អឹម~~ " ថេយ៉ុង ក្រហឹមតិចៗសសៀចូលទ្រូងកក់ក្ដៅរបស់ជុងហ្គុក ទាំងមិនដឹងអ្នកម្ខាងទៀតភ្ញាក់ហើយ ហើយក៏កំពុងធ្វើមុខស្លឺមើលគេដែល
" កក់ក្ដៅណាស់ " ថេយ៉ុង ញញឹម បន្ថែមកម្លាំងដៃ សម្ងំគេងបន្ត មិនដឹងខ្យល់អី

" នាង! នេះនាងមកគេងជាមួយយើងបានយ៉ាងមិច? " ជុងហ្គុក ទាញដៃថេយ៉ុងចេញពីខ្លួនគេ ធ្វើឲ្យអ្នកកំពុងគេងលង់លក់ស្រួលត្រូវក្រោកយកដៃញីភ្នែក

ថេយ៉ុងបើកភ្នែកធំៗ មើលជុងហ្គុកទាំងភ្ញាក់ផ្អើល មិនខុសពីជុងហ្គុកឡើយ ពួកគេកំពុងគិតថាមកគេងអោបគ្នាបានយ៉ាងមិច ម្នាក់ៗខំព្យាយាមគិតពីរឿងយប់មិញ

" ចង្រៃយ៌ " ជុងហ្គុក ជ្រោងសក់ក្បាលទៅហើយ នឹកមិនឃើញរឿងយប់មិញ
" យប់មិញមានរឿងអី? ហេតុអីនាងមកនៅក្នុងបន្ទប់របស់យើងបាន " ជុងហ្គុក សួរ គេចាំបានថាផឹកស្រវឹង ក្រៅពីនឹងភ្លេចទាំងអស់

" លោកស្រវឹង ខ្ញុំគ្រាន់តែគ្រាលោកមកបន្ទប់ គ្មានរឿងកើតឡើងទេ " ថេយ៉ុង ប្រញាប់បកស្រាយ ខ្លាចថាជុងហ្គុកខឹងទៀត
" ចុះនាងគេងនៅបន្ទប់យើងពេញមួយយប់ធ្វើស្អី " ជុងហ្គុក

" គឺ...... " ថេយ៉ុង ឆ្លើយមិនចេញ មាត់ហើបមិនរួច ឲ្យឆ្លើយយ៉ាងមិចបើគេទាញខ្លួនទៅអោបជាប់ បើប្រាប់ជុងហ្គុកនឹងចោទគេចេះចុះមិនខាន

" អរ...! មកពីយើងស្រវឹង ទើបនាងឆ្លៀតឱកាសមកគេងជាមួយយើង ចង់អោយយើងយល់ថាបានគេងជាមួយនាងមែនទេ? " ជុងហ្គុក រកពាក្យចោទរាងតូចបានទៀត គ្មានហេតុផលផ្សេងក្រៅពីនេះទេ

ពន្លកស្នេហ៍Where stories live. Discover now