ភាគទី២៨

1.3K 83 2
                                    

      ចេញពីកូរ៉េជេនយ៉ាត្រូវឡើងយន្តហោះឡុងដុង ពេលនេះក៏មកដល់ Apartmentរបស់ថេហ៍ដែល

" ថេហ៍ " ជេនយ៉ា ចូលទៅរករាងតូចអង្គុយលើសាឡុងជាមួយប្រុសម្នាក់ តែនាងមិនខ្វល់ពីប្រុសម្នាក់នោះទេ
" ថេហ៍យ៉ាងមិចទៅហើយ " ជេនយ៉ា ចាប់ដៃថេហ៍មកកាន់ សួរ

" បងស្រី ហុឹក ខ្ញុំគួរធ្វើយ៉ាងមិច " ថេយ៉ុង គិតអ្វីមិនចេញ គិតកាន់តែយូរគេកាន់តែវិលវ៉ល់
" វាកើតឡើងតាំងពីពេលណា? " នាងមិនចាំយូរក៏សួរ
" យប់នោះ " ថេយ៉ុង ប្រាប់ ព្រោះគេគ្មានអ្វីលាក់បាំងជាមួយនាងទេ

" ត្រឹមមួយយប់ នេះអាចយ៉ាងមិចថេហ៍? " នាងសឹងមិនជឿ តែមួយយប់ថេហ៍ដែលជាមនុស្សប្រុសអាចមានកូន វាមិនអាចទេ
" ខ្ញុំមិនដឹងទេ ខ្ញុំវិលវល់អស់ហើយបងស្រី ត..តើ..ខ្ញុំគួរធ្វើយ៉ាងមិច " រាងតូច អន្ទះអន្ទែងក្នុងចិត្ត រឿងកាន់តែច្របូកច្របល់ហើយ

" ប៉ុន្មានសប្តាហ៍ហើយថេហ៍! " ជេនយ៉ា
" ទើបតែ១សប្ដាហ៍ទេ " យ៉ុន ឆ្លើយជំនួសព្រោះមើលទៅថេហ៍ពិបាកនិយាយណាស់
" លោកជាអ្នកណា? " នាងសួរ គេប្លែកមុខទើបនាងឆ្ងល់

" ខ្ញុំជាមិត្តរបស់ថេហ៍ " នាយតប
" ថេយ៉ុង.... " នាងមើលយ៉ុនមួយភ្លែត ទើបងាកមកនិយាយជាមួយថេហ៍
" បើឯងមិនចង់ពាក់ព័ន្ធនឹងគេ កូននេះអាចយកចេញបានទេ " ជេនយ៉ា
" មិនបានទេ!! " ថេយ៉ុងប្រកែកភ្លាមៗ ខ្លួនមិនយកកូននេះចេញទេ

" ថេហ៍បងមិនបានចង់អោយឯងយកចេញទេ តែ... " នាងរៀបនិយាយ ខ្លាចរាងតូចគិតថានាងមានគំនិតមិនល្អ តែនាងអះអាងថានាងមិនចង់បំផ្លាញថេហ៍ទេ
" កូននេះ គឺបងស្រីមកសុំខ្ញុំនៅ តើបងអាចអោយខ្ញុំយកចេញយ៉ាងមិច! " រាងតូច ស្រែកសំឡេងញ័រ យប់នោះបងគេមកពន្យល់សប្តិ សុំគេនៅជាមួយ កូននេះប្រាកដនេះជាបងស្រីគេហើយ

" ថេយ៉ុងបងបានន័យថា.... " នាងរកបកស្រាយ តែថេយ៉ុងមិនទុកឧកាសអោយសោះ
" មនុស្សតែម្នាក់ដែលខ្ញុំទុកចិត្តគឺមានតែបងទេ សុំបងកុំពោលពាក្យនេះមក ទោះបីកូននេះមានឈាមប្រុសម្នាក់នោះក៏ដោយ តែគេជាជាតិថ្មីរបស់បងស្រី ដាច់ខាតខ្ញុំមិនយកចេញទេ " ថេយ៉ុង យកដៃអោបពោះជាប់ ដូចខ្លាចអ្នកដទៃចាប់ពង្រាត់កូនចេញពីគេ

ពន្លកស្នេហ៍Where stories live. Discover now