ភាគទី៤០

2.8K 125 9
                                    

      សំណើររបស់រាងតូច នាយមិនអាចប្រកែកបាន រឹតតែមិនយល់ព្រម តែពេលថេយ៉ុងលើកហេតុផលមក ទើបនាយព្រមអោយថេយ៉ុងជួយក្នុងរឿងនេះ។ ថេយ៉ុងទោះរៀនចប់ផ្នែកពេទ្យ មិនប្រាកដថាគេមិនចេះរឿងការងារក្រុមហ៊ុនទេ គ្រាន់តែមិនពូកែដូចជុងហ្គុកប៉ុណ្ណោះ ថេយ៉ុងមិនមែនចង់បានត្រឹមជួយជុងហ្គុក តែគេមានមហិច្ឆតាធំ លើសពីជុងហ្គុកដឹង គេចង់បាននាមជានាយកធំ បន្តពីជុងហ្គុក។ ទោះភាគីខាងលោកហ្វាងចង់ប្រកែកក៏មិនបាន កុំភ្លេចថាថេយ៉ុងមានភាគហ៊ុន20%ក្នុងដៃ គេមានសិទ្ធិច្រើនជាងលោកហ្វាងច្រើនណាស់។

ថេយ៉ុង រៀបចំបន្ទប់របស់គេនឹងជុងហ្គុក ម្នាក់ៗមិនបានចេញទៅណាទេ ថេយ៉ុងក៏មិបានទៅមន្ទីរពេទ្យដូចគ្នា ចំណែកថេហ៍វ៉ាត្រូវជេនយ៉ា នាំដើរលេងតាំងពីបាយព្រឹករួច ។

ជុងហ្គុក អង្គុយលើពូកសណ្ដូកជើង មើលរាងតូចរៀបចំបន្ទប់ មិនដាក់ភ្នែក ខានឃើញមុខ ខានលឺសំឡេងអស់យូរឆ្នាំ អ្នកខាងនោះនៅដដែល នាយមើលដល់ថ្នាក់ថេយ៉ុងជ្រូញចិញ្ចើមឆ្ងល់ មិនអោយសួរមិនបាន

" មុខអូនប្រឡាក់អីឬអត់ ទើបបងមើលអូនមិនឈប់ចឹង? " ថេយ៉ុង អង្គុយចុះក្បែរនាយ និយាយ
" មកក្បែរខ្លួនបងបន្តិចមក " ជុងហ្គុក បង្គាប់ រាងតូចក៏រុលខ្លួនទៅក្បែរ នាយក៏ទាញយកទៅអោបជាប់ដើមទ្រូង

" យ៉ាងម៉េចរបស់បងហ្នឹង " ថេយ៉ុង ធ្វើមុខឡេងឡង់មិនយល់កាយវិការរបស់គេទាល់តែសោះ ពេលចង់រើជុងហ្គុកក៏រឹតរង្វង់ដៃបន្ថែម ហាក់បីមិនចង់ឃ្លាត

" បងគ្រាន់តែចង់អោបអូន កុំរើអី " ជុងហ្គុក និយាយទាំងរឹតរង្វង់ដៃអោបរាងតូចខ្លាំងជាងមុន បិទភ្នែកទទួលយកសុភមង្គល
" អ្ហឹម~ " ថេយ៉ុង ឈប់រើ អោយនាយបានអោបខ្លួនអោយអស់ចិត្ត មុននឹងលើកដៃអោបតប ព្រោះតែចិត្តនឹកដូចគ្នា

" អូនដឹងទេរយះពេលប៉ុន្មានឆ្នាំនេះ ពេលអូនមិននៅក្បែរបង បងពិបាករស់យ៉ាងមិចខ្លះ? បងដូចមនុស្សឆ្កួតយ៉ាងចឹង អ្នកណាក៏ផ្គាប់ចិត្តបងមិនត្រូវ បងបែរជានឹកគ្រប់យ៉ាងដែលអូនធ្លាប់ធ្វើ នឹកស្នាដៃធ្វើម្ហូប នឹកសម្ដីទន់ភ្លន់ ក្ដីបារម្ភដែលអូនអោយបង បងពិតជាស្ដាយរាល់ទង្វើរដែលបងធ្វើដាក់អូនណាស់ថេហ៍ " ជុងហ្គុក

ពន្លកស្នេហ៍Onde as histórias ganham vida. Descobre agora