ភាគទី២២

1.1K 72 0
                                    

__ម៉ោង៩យប់__

      ថេយ៉ុងអង្គុយចាំជុងហ្គុកត្រលប់មកវិញ រាងតូចដើរទៅដើរទាំងអន្ទះសារ យប់ស្មើរនេះហើយនៅមិនឃើញគេមកវិញទៀត

+ងឺត~ លឺសំឡេងឡានភ្លាម ថេយ៉ុងដឹងទៅហើយថាគេមក ទើបចេញទៅមើល មកដល់ទ្វារធំរាងតូចកម្រើកជើងដើរលែងរួច ពេលជេនយ៉ាចេញមកជាមួយជុងហ្គុក

" ជុងហ្គុក លោកដើរតិចៗបានទេ " ជេនយ៉ា ជួយទប់ខ្លួនរាងក្រាស់ គេស្រវឹងឡើងទោលទៅហើយ
" ឯណាថេហ៍វ៉ាហា៎ នាងនៅឯណា~~ " ជុងហ្គុក គ្រវាសដៃគ្រវាសជើង ស្រែករករាងតូច

" ខ្ញុំជួនលោកមកដល់ហើយ " ជេនយ៉ា ទប់ខ្លួនគេសឹងមិនជាប់ ដល់ថ្នាក់នាង់ហត់ខ្លួនឯង
" បងស្រីទុកអោយខ្ញុំវិញ " ថេយ៉ុង ចូលទៅជួយគ្រាជុងហ្គុកពីរនាង
" បងជួនគេទៅបន្ទប់បាន ថេហ៍គួរតែហត់នឿយពីការងារហើយទៅសម្រាកទៅ " ជេនយ៉ា

" មិនអីនោះទេ គេជាម្ចាស់របស់ខ្ញុំ ទុកអោយខ្ញុំមើលគេចោះ បងត្រលប់ទៅវិញចោះ យប់ហើយប្រយ័ត្នគ្រោះថ្នាក់ " ថេយ៉ុង
" អឺ.... ចឹងបងទៅវិញហើយ ថេហ៍មើលលោកចនផង " ជេនយ៉ា មិនដាច់ចិត្តទៅវិញ តែក៏បង្ខំចិត្តឡើងឡានចេញទៅ

" អ្ហឹុម~អឹក~ " ជុងហ្គុក ត្អើក ដាក់មុខកល់ស្មារាងតូច
" មិចក៏ទៅផឹកដល់ថ្នាក់នេះទៀតហើយ លោក~ ជុងហ្គុក " ថេយ៉ុង ហៅគេអោយភ្ញាក់ ព្រោះថាគេគេងលើស្មាខ្លួនទៅហើយ

" នាង~ អឹក~ " ជុងហ្គុក បើកភ្នែកព្រឹមៗ ថែមទាំងយកដៃចង្អុលថេហ៍ទៀត
" ខ្ញុំនាំលោកទៅបន្ទប់ " ថេយ៉ុង និយាយរួចក៏គ្រាគេទៅរកបន្ទប់នៅខាងលើ មកដល់បន្ទប់ក៏ដាក់កាយមាំទៅលើពូកថ្នមៗ

" ហឺយ~~ ក្ដៅណាស់~ " ជុងហ្គុក ស្រែក ខ្លួនក្ដៅដូចរងើកភ្លើង
" លោកប្រុងធ្វើអី? " ថេយ៉ុង សួរ ពេលជុងហ្គុកងើបអង្គុយទាញដៃខ្លួន
" ស្អុះ ដោះក្រវាត់កអោយខ្ញុំ ហុឺយ~ " ជុងហ្គុក

" បាន " ថេយ៉ុង មិនប្រកែកដូចមុន ដៃស្រឡូនក៏លើកស្រាយក្រវាត់កអោយគេ ដាក់ទុកលើតុ ទើបចាប់ផ្ដើមដោះអាវធ្វើការគេចេញ
" ក្ដៅណាស់~ " ជុងហ្គុក លើកដៃអេះកខ្លួនឯង ក្ដៅរោលរាល ជាតិអាកុលក៏ធ្វើទុកខ្លាំង

ពន្លកស្នេហ៍Where stories live. Discover now