ភាគទី៣៧

1.4K 111 5
                                    

       ចេញពីផ្ទះស៊ូហ្គា ថេយ៉ុងក៏បង្ហួសទៅយកកូនស្រីនៅផ្ទះជេនយ៉ា

" ថេហ៍មកលឿនម្ល៉េះថ្ងៃនេះ? " ជេនយ៉ា កំពុងរៀបចំនំអោយក្មួយស្រីញាំ ក៏ឃើញថេហ៍ដើរចូលមក

" វ៉ានៅឯណាបងស្រី? " ថេយ៉ុង សួររកកូនស្រី គេដូចប្រញាប់ខុសធម្មតា
" កំពុងមើលតុក្កតានៅបន្ទប់ទទួលភ្ញៀវ " ជេនយ៉ា និយាយរួច ថេហ៍ក៏ដើរទៅរកកូនស្រីជាមួយគ្នា

" អាប៉ាមកយកកូនមែនទេ? " នាងតូច លោតហក់ពីលើសាឡុង ក្រោយឃើញម្ដាយដើរមក
" បាទកូន " រាងតូច លើកកូនពរ

" ប្រញាប់ទៅណា មុននេះវ៉ាថាឃ្លាននំ មិនទាន់បានញាំផងចង់នាំនាងទៅណា " ជេនយ៉ា ដាក់នំចុះលើតុ
" អាប៉ាកូនសុំញាំសិនបានទេ " ថេហ៍វ៉ា លើកដៃអង្អែលពោះ ធ្វើមុខជួរ នាងឃ្លានខ្លាំងណាស់

" បាន ពេលកូនញាំរួចចាំពួកយើងទៅជាមួយគ្នា មិនអីទេអាប៉ាចាំបាន " ថេយ៉ុង អង្គុយចុះជិតកូនស្រីបណ្ដូលចិត្ត លើកដៃអង្អែលសក់កូនតិចៗ មើលកូនញាំនំ

" កូនចង់ជួបប៉ារបស់កូនទេ? គឺប៉ាធំរបស់កូន " ថេយ៉ុង សុខៗក៏សួរកូនស្រី ជេនយ៉ាអង្គុយជិតក៏បែរមកមើលគេភ្លាមៗទាំងភ្ញាក់ផ្អើល គេខំលាក់រឿងប៉ាបង្កើតរបស់ថេហ៍វ៉ាយូរហើយ មិចសុខៗរំលឹកអោយនាងចង់ដឹងទៅវិញ សូម្បីតែនាងក៏មកនដែលលឺថេយ៉ុងនិយាយអ្វីទាក់ទងនឹងម្នាក់នោះ យូរមកហើយ

" ចង់ កូនចង់ខ្លាំងណាស់ អាប៉ានាំកូនទៅរកប៉ាមែនទេ? " នាងតូច និយាយដោយសប្បាយចិត្តដែលនាងនឹងអាចទៅជួបប៉ាធំ នាងពិតជាចង់ជួបប៉ាធំនាងខ្លាំងណាស់

" ថេយ៉ុងនេះឯងចង់ធ្វើអី? " ជេនយ៉ា
" ជុងហ្គុកគេចង់ប្រគល់ក្រុមហ៊ុនទៅអោយពូរបស់គេ ទាំងពូគេមានគំនិតអាក្រក់លើគេ ខ្ញុំមិនអាចឈរមើលគេបាត់បង់គ្រប់យ៉ាងទេ បងស្រីជួយខ្ញុំម្ដងទៀតបានទេ ខ្ញុំចង់ទៅទីនោះរកគេ " ថេយ៉ុង

" ល្អ បងតាមការសម្រេចចិត្តរបស់ឯង ក៏ល្អហើយអោយប៉ាកូនពួកគេបានជួបគ្នាទៅ បងសង្ឃឹមថាគ្រប់យ៉ាងនឹងល្អ ពេលវ៉ាជួបប៉ាបង្កើតរបស់គេ " ជេនយ៉ា នាងសម្រេចតាមថេហ៍គ្រប់យ៉ាង នាងមិនហាមទេបើគេចង់ទៅដោយខ្លួនឯងបែបនេះ

ពន្លកស្នេហ៍Where stories live. Discover now