ភាគទី៣០

1.3K 85 0
                                    

     ៣ឆ្នាំក្រោយ អ្វីៗគ្រប់យ៉ាងបានប្ដូរទៅជារើយៗ មិនថាការអភិវឌ្ឍរបស់ប្រទេសនីមួយៗនោះទេ សូម្បីតែមនុស្សក៏ផ្លាស់ប្តូរដែល។ រាងតូចក្នុងឈុតជាដុកទ័រពេញឈ្មោះ កំពុងដើរញាប់ជើងចេញពីមន្ទីរពេទ្យជាន់លើ ទៅជាន់ក្រោម ដើរផងរត់ផង ដូចប្រញាប់ចេញទៅណាមិនដឹង ចំណែកមុខមាត់ក៏ភ័យៗ

" Appa~ " នាងតូចម្នាក់ សើចខខឹកក្រោយឃើញអ្នកជាប៉ាចេញមក
" កូនមកទីនេះធ្វើអី? " រាងតូច អោបកូនជាប់ ក្រោយលឺអ្នកគ្រូពេទ្យឡើងទៅប្រាប់ ថាកូនស្រីគេមកទីនេះក៏ប្រញាប់មក ទាំងទឹកមុខស្លេក

" កូននឹកAppaទើបអោយពូតាក់សុីជួនមក " នាងតូច

" បន្តិចទៀតAppaក៏ទៅវិញហើយ កូនដឹងទេថាប៉ាបារម្ភពីកូន ចុះបើមានរឿងមិនល្អនោះអោយប៉ា ធ្វើយ៉ាងមិច " ថេយ៉ុង បញ្ចេញទឹកមុខព្រួយបារម្ភ មិនអោយគេបារម្ភយ៉ាងម៉េច បើគេមានកូនតែមួយ ស្រលាញ់ស្ទើរលេបបែបនេះ

" កូនសុំទោស លើកក្រោយកូនមិនមកទៀតទេ " នាងតូច ពេបមាត់ដាក់ប៉ា នាងមិនដឹងថាប៉ានាងបារម្ភពេលមកទីនេះទេ
" កូនញាំអីឬនៅ? " ថេយ៉ុង សួរខ្លាចកូនមកមិនទាន់ញាំអី

" នៅទេ " នាងតូច គ្រវីក្បាល ដោយសារមករករាងតូចទើបនាងមិនទាន់ញាំអី
" ថេហ៍វ៉ាឃ្លានទេប៉ានាំទៅញាំអី? " ថេយ៉ុង
" ចា៎ " ថេហ៍វ៉ា ងក់ក្បាល ថេយ៉ុងក៏ដឹកដៃនាងចេញពីមន្ទីរពេទ្យ ទៅរកឡានជិះទៅហានអាហារជិតនេះ

គីម ថេហ៍វ៉ាជាឈ្មោះដែលថេយ៉ុងបានដាក់អោយកូនស្រីនៅពេលនាងកើត ជាឈ្មោះដែលរំលឹកឡើងអោយបងស្រីរបស់ខ្លួន ថេយ៉ុងក៏មិនដឹងដែលថា កូនស្រីរបស់គេកាន់តែធំ កាន់តែដូចបងស្រីគេ រឹតតែភ្ញាក់ផ្អើលនោះ នាងចាំជាតិមុនរបស់នាង។ ថេហ៍វ៉ា ជាក្មេងស្រីមានការអប់រំល្អ ចរឹកគួរអោយស្រលាញ់ រួសរាយ នាងក៏បានចូលរៀនសាលាម៉ាតីផងដែល ថែមទាំងជាសិស្សពូកែទៀត។ រាល់ថ្ងៃថេយ៉ុងបារម្ភពីកូនស្រីណាស់ មិនបណ្ដោយអោយទៅណាផ្ដេសផ្ដាសទេ លើកលែងតែពេលគេមកមន្ទីរពេទ្យត្រូវយកទៅផ្ញើរលោកស្រីផាកអោយមើលអោយ ចេញពីមន្ទីរពេទ្យក៏ទៅទទួល។

+ភោជនីយដ្ឋាន

" អង្គុយទៅ " ថេយ៉ុង ទាញកៅអីអោយកូន នាងតូចសើចស្ញេញមុននឹងអង្គុយ
" លោកចង់កម្មង់អ្វីដែល " បុគ្គលិក
" កូនចង់ញាំអី ? " ថេយ៉ុង

ពន្លកស្នេហ៍Where stories live. Discover now