ភាគទី៣១

1.3K 83 0
                                    

     ថេយ៉ុងបានរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលី ទាំងសម្លៀកបំពាក់របស់កូនស្រី រាងតូចអង្គុយបត់ខោអាវជាមួយអារម្មណ៍ភ្លឹកៗ រហូតកូនស្រីបើកទ្វារចូលមកក្នុងបន្ទប់ដោយមិនដឹងខ្លួន ចំណែកនាងតូចដើរតិចៗមើលទឹកមុខអ្នកជាប៉ា ដោយការងើងឆ្ងល់ តាំងពីនិយាយទូរស័ព្ទមក ប៉ានាងមិនសូវនិយាយរកនាងសោះ ធ្វើឲ្យកូនស្រីនៅមិនសុខដូចគ្នា

" អាប៉ាកើតអីដែលទេ " នាងតូច យកដៃអង្រួនស្មាអ្នកជាប៉ា រាងតូចក៏ភ្ញាក់ពីភ្លឹកមកវិញ
" អរ~ វ៉ាកូនគេងមិនលក់មែនទេ " ថេយ៉ុង

" អត់ទេ! កូនឃើញអាប៉ាមុខមិនស្រស់ទើបមកមើល អាប៉ាឈឺមែនទេ ថ្ងាសមិនក្ដៅផង " នាងតូច យកដៃស្ទាបថ្ងាសរាងតូចហើយស្ទាបថ្ងាសខ្លួនឯង

" ប៉ាមានឈឺឯណា " ថេយ៉ុង
" កូនស្មានតែអាប៉ាឈឺ " ថេហ៍វ៉ា
" ប៉ាបារម្ភរឿងខ្លះប៉ុណ្ណោះ អ្ហឹម! កូនងងុយទេ " ថេយ៉ុង ប្ដូររឿងនិយាយ មុននេះគេភ្លឹកមកពីគិតរឿងទៅកូរ៉េវិញ គេមិនដឹងថាត្រូវប្រឈមមុខយ៉ាងមិចបើចៃដន្យជួបជុងហ្គុក ទំនាក់ទំនងមួយដែលមិនចុះសម្រុងគ្នា ស្អប់ខ្ពើមបែបនោះ តើពួកគេអាចជួបមុខគ្នាដោយធម្មតា ឬជាមនុស្សមិនស្គាល់គ្នា អ្វីដែលសំខាន់កូនស្រីរបស់គេ

តាំងពីថេហ៍វ៉ាកើតមក ថេយ៉ុងមិនដែលនិយាយប្រាប់កូន ថាអ្នកណាជាប៉ាបង្កើតនោះទេ ត្រឹមតែប្រាប់ថាខ្លួនជាអ្នកពពោះដោយផ្ទាល់ ចំណែកនាងតូចក៏តែងតែដេញដោលសួរ តែគេមិនព្រមឆ្លើយ

" ចា៎អត់ទេ! " នាងគ្រវីក្បាល
" ចឹងចង់ផឹកអ្វីទេ ចាំប៉ាទៅឆុងអោយ " ថេយ៉ុង
" កូនចង់នៅជាមួយអាប៉ា " ថេហ៍វ៉ា
" ចឹងយប់នេះគេងជាមួយគ្នាល្អទេ " ថេយ៉ុង

" ចា៎អាប៉ា " បានបែបនេះនាងតូចឆ្លើយយ៉ាងលឿន មើលទៅសប្បាយចិត្តណាស់
" ប៉ារៀបចំរួច ចាំគេង " ថេយ៉ុង

" អោយកូនជួយរៀបទេ " ថេហ៍វ៉ា
" កូនអង្គុយទៅ ប៉ារៀបហើយឥឡូវហើយ " ថេយ៉ុង
" អាប៉ាហា៎ មើលៗកែងដៃកូនមានស្នាមអត់ " នាងតូចថេហ៍វ៉ា លើកដៃអោយអ្នកជាប៉ាមើល រាងតូចក៏អើតមើល
" មានតើ ស្នាមកូនមានតាំងពីកំណើតឯណោះ " ថេយ៉ុង

" មានមនុស្សធ្វើបាបកូនណា កូនចាំបានថាគេធ្វើបាបកូននៅជាតិមុនរបស់កូន ហ្អឹក~ វាឈឺណាស់អាប៉ា " នាងតូចពេបមាត់យំ នឹកឃើញរឿងគន្លង ទោះនៅក្មេងតែនាងចាំបាននៅជាតិមុន និយាយរួចរាងតូចក៏ភាំងមិនតិច

ពន្លកស្នេហ៍Where stories live. Discover now