ភាគទី៦

1.1K 83 0
                                    

     ក្មេងប្រុសម្នាក់អង្គុយខាងមុខផ្ទះចាំបងប្រុសត្រឡប់មកវិញ ជិតយប់ទៅហើយនៅតែមិនឃើញមក អង្គុយៗទាល់តែយប់ងងឹតទើបបងប្រុសគេមកដល់

" បងប្រុសបងមកវិញហើយ " គ្រាន់តែឃើញបងមកដល់ អ្នកអង្គុយចាំក៏ស្ទុះងើបទៅទទួល
" បងប្រាប់ហើយ ថាមិនអោយឯងចាំបងទេ នៅខាងក្រៅត្រជាក់ណាស់បើឈឺគិតយ៉ាងមិច? " អ្នកជាបងស្រែកស្ដីអោយខ្លាំងៗ ព្រោះតែគេមិនស្ដាប់សម្ដីខ្លួន

" តែខ្ញុំចង់ចាំបងប្រុស " ក្មេងប្រុសនោះយំ គ្រាន់តែអង្គុយចាំក៏ខុសដែលឬ
" ជីមីនកុំយំដូចក្មេងបានទេ ឯងអាយុ18ឆ្នាំហើយ មិនមែនក្មេងអាយុ៥ឆ្នាំទេ!! " ជីហ៊ុន ស្រែកសម្លុត ដល់ជីមីនស្ងាត់សំឡេងយំ

" ចូលក្នុងផ្ទះមក " ជីហ៊ុន ដើរទៅក្នុងផ្ទះ គេរស់នៅតែ២នាក់បងប្អូនទេ ប៉ាម៉ាក់ស្លាប់ចោលតាំងពីគេអាយុ១១ឆ្នាំ ពេលនោះជីមិនទើបតែ៧ឆ្នាំទេ
" បងប្រុស បងទៅរកការងារបានធ្វើទេ " ជីមីន អង្គុយបត់ជើងផ្ទាល់ឥដ្ឋ សួរទាំងចង់ដឹង

" រកបានហើយ នេះយើងមានចំណែកអោយឯង " ជីហ៊ុន យកលុយចេញពីកាបូបលុយ ហុចអោយអ្នកជាប្អូនយ៉ាងច្រើន
" បងបានលុយមកពីណាច្រើនថ្នាក់នេះ " ជីមីន យកមកកាន់ទាំងសប្បាយអរ ខ្លួនមិនដែលបានកាន់លុយច្រើនដល់ថ្នាក់នឹងទេពីមុនមក

" មិនបាច់ចង់ដឹងថាបងបានមកពីណាទេ យកទុកចាយទៅ " ជីហ៊ុន
" ចុះនោះ ជាសោឡាន បងទិញឡានមែនទេ បងបានលុយមកពីណាទិញឡាន " ជីមីន
" បងមិនបានទិញឡានទេ " ជីហ៊ុន

" ចឹង....! បងលួចគេទៀតហើយមែនទេបងប្រុស " ជីមីន
" អើ!! បើមិនលួចឯងបានលុយពីណាចាយ បើយើងរកការងារមិនបាន មានតែលួចនឹងហើយ តែថ្ងៃនេះលាភធំលួចប៉ះអ្នកមាន បានទាំងលុយ សោឡាន ទូរស័ព្ទ ណេះទូរស័ព្ទបងអោយឯង យកទៅប្រើទៅ " ជីហ៊ុន

" តែបងប្រុស បងលួចគេបែបនេះមិនមែនជារឿងល្អទេ បងឆាប់យកទៅអោយគេវិញទៅ ប្រហែលជាគេកំពុងរកហើយ " ជីមីន
" ឯងទៅខ្វល់ខ្លាំងម្ល៉េះ ទោះយើងលួចក៏គេមិនក្រដោយសារលុយតិចតូចនឹងដែល រៀនអោយចេះឆ្លាតខ្លះផង កុំយកតែល្ងង់មកពេក! បានហើយបងទៅងូតទឹកដេកហើយ " ជីហ៊ុន ងើបទៅបន្ទប់បាត់

ពន្លកស្នេហ៍Where stories live. Discover now