ភាគទី២០

1.2K 78 0
                                    

" បងស្រី...? " ថេយ៉ុង ទន់ដៃស្ទើរតែធ្លាក់ថាសពីលើដៃ មើលស្រីម្នាក់នោះ
" ថេហ៍វ៉ា យើងនឹកឯងណាស់ " ជេនយ៉ា ចូលទៅអោបថេយ៉ុង នាងរងចាំតែថ្ងៃមកជួបថេយ៉ុង បារម្ភពីសុវត្ថិភាពគេពេលនៅទីនេះ

" មើលទៅទំនាក់ទំនងអ្នកទាំងពីរល្អណាស់ ខ្ញុំមិនគួរនៅរំខានទេ " ជុងហ្គុក
" មិនអីទេ ខ្ញុំអាចញាំអាហារជាមួយលោកក្រោយ ចាំនិយាយជាមួយថេហ៍វ៉ាតាមក្រោយក៏បាន " ជេនយ៉ា
" ចឹងក៏បាន អ្នកនាងទៅអង្គុយតែម្ដងទៅ " ជុងហ្គុក ញញឹមដាក់នាង

" ជេន ចាំបន្តិចទៀតចាំយើងនិយាយគ្នា " ជេនយ៉ា បែរមកប្រាប់ថេហ៍
" អ្ហឹម~! " ថេយ៉ុង ងក់ក្បាលមិនសង្រ័យច្រើន ខ្លួនសប្បាយអរទៅវិញទេដែលអាចជួបនាង
" អញ្ជើញអង្គុយ " ជុងហ្គុក ទាញកៅអីអោយនាង

" អរគុណលោកចន " ជេនយ៉ា ញញឹមស្រស់ដាក់គេ
" មេការ រៀបចំដួសអាហារមក " ជុងហ្គុក
" ចា៎ " មេការ ចាប់ផ្តើមរៀបចំលើកអាហារមួយមុខៗចេញមក ដាក់លើតុ
" លោកចន មិនបាច់រៀបចំអាហារច្រើនមុខទទួលខ្ញុំក៏បាន មើលទៅរំខានគ្រប់គ្នាហើយ " ជេនយ៉ា និយាយទាំងរអៀសចិត្ត នាងមិនស្មានថាគេរៀបចំបែបនេះទេ

" ដើម្បីអ្នកនាងជេន ប៉ុណ្ណឹងមិនជាអ្វីទេ ខ្ញុំរីករាយនឹងធ្វើ " ជុងហ្គុក បញ្ចេញសម្ដីផ្អែមអោយនាងលង់
" ចា៎ " ជេនយ៉ា អោនមុចអៀនប្រៀននឹងសម្ដីគេ
" ពួកយើងញាំតែម្ដងទៅ " ជុងហ្គុក
" ចា៎ " ជេនយ៉ា

អាហារពេលល្ងាចចាប់ផ្ដើម ថេយ៉ុងនៅឈរមើលពួកគេញាំមិនទៅណា មើលការសន្ទនាដល់ផ្អែមល្ហែម ដូចខ្លួនឯងកំពុងឈរមើលគូស្នេហ៍មួយគូញាំអាហារក្រោមពន្លឺភ្លើងទៀនចឹង អ្វីកាន់តែប្លែក ជេនយ៉ាបង្ហាញចរឹក មិនដូចពេលនៅជាមួយខ្លួនទេ អ្វីដែលនាងបង្ហាញមក ដូចជាអារម្មណ៍ស្នេហាចំពោះជុងហ្គុកយ៉ាងចឹង។ តើហេតុអីធ្វើឲ្យថេយ៉ុងពិបាកទទួលយកបែបនេះ។

២០នាទីក្រោយអាហារពេលល្ងាចក៏បញ្ចប់ ពួកគេបន្តនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ ចុះសម្រុងគ្នាដូចប្ដីប្រពន្ធមួយគូ មិនអើពើនឹងអ្នកណាម្នាក់សោះ

" ខ្ញុំគួរតែទៅវិញហើយ ព្រោះម៉ោង៩ទៅហើយ " ជេនយ៉ា
" ចាំខ្ញុំអោយអ្នកបម្រើជួនទៅដល់មាត់ទ្វារ ថេហ៍វ៉ាជួយជួនអ្នកនាងជេនទៅផង " ជុងហ្គុក
" ចា៎ ខ្ញុំដឹងហើយ " ថេយ៉ុង គ្រាន់តែលឺក៏ញញឹម ព្រោះខ្លួនអាចនិយាយជាមួយជេនយ៉ាតែពីរនាក់បានហើយ

ពន្លកស្នេហ៍Where stories live. Discover now