ភាគទី១៤

1.1K 81 0
                                    

@S.G Group

" ខ្ញុំមកហើយចៅហ្វាយ " សាន់ឌី ចូលមកទាំងដកដង្ហើមញាប់
" ទៅធ្វើអីមកបានមានសភាពបែបនេះ " ស៊ូហ្គា សួរមិនដកភ្នែកពីឯកសារក្នុងដៃ

" មើលមកសួរ ក្រែងចៅហ្វាយអោយខ្ញុំទៅសុើបពីក្មេងឈ្មោះជីមីននោះមែនទេ! " សាន់ឌី

" មិនបាច់ទៅសុើបទៀតទេ យើងលែងចង់ដឹងហើយ " ស៊ូហ្គា
" Aww!! មិចចឹងចៅហ្វាយ? " សាន់ឌី
" យើងនិយាយអីក៏ធ្វើតាមទៅ ចេះមកដេញដោលទៅកើត " ស៊ូហ្គា

" ពិតជាមិនចង់សើុបមែន ចៅហ្វាយមិនចង់ដឹងទេថាខ្ញុំសុើបបានអីខ្លះ " សាន់ឌី សួរដដែលៗ ព្រោះដំណឹងគេសុើបពីជីមីនបានច្រើនណាស់ 

" ...... " ស៊ូហ្គា ងើយមើលមុខគេទាំងមុខស្មើ ធុញទ្រាន់
" ចៅហ្វាយស្ដាប់បន្តិចទៅ " សាន់ឌី
" ចេញទៅ! " ស៊ូហ្គា
" តែមិនស្ដាប់ ប្រយ័ត្នស្ដាយក្រោយណាចៅហ្វាយ " សាន់ឌី

" ឯងនេះសាំុញាំុខ្លាំងណាស់ ចង់និយាយអីក៏ឆាប់និយាយមក " ស៊ូហ្គា ធ្វើមុខធុញទ្រាន់ គេកំពុងអារម្មណ៍មិនល្អស្រាប់នៅមកសួរដដែលៗទៀត

" ម្សិលមិញចៅហ្វាយអោយខ្ញុំទៅតាមអាល្អិតនោះ ខ្ញុំឃើញគេទៅផ្ទះលោកចាង " សាន់ឌី ញញឹមពេលបាននិយាយ ចៅហ្វាយគេនេះណា មាត់ខ្លាំងប៉ុន្ដែពេលជីមីនទៅបាត់ក៏អោយគេបើកឡានទៅតាមមើល

" មេធាវីចាងនឹងឬ គេមានកិច្ចការអីទៅទីនោះ " ស៊ូហ្គា ឆ្ងល់នឹងសម្ដីកូនចៅ តាមពិតប្រញាប់ដោយសារទៅទីនោះ

" ប្រាកដជាមានហើយ ខ្ញុំបានសួរលោកចាង  លោកចាងក៏ប្រាប់ថាគេទៅជួលលោកធ្វើមេធាវីដោះស្រាយរឿងក្ដីអោយបងប្រុសគេ តែជួលមិនបានព្រោះលុយមិនដល់ នេះអាចជាមូលហេតុដែលគេទៅក្លឹបរកលុយទេចៅហ្វាយ " សាន់ឌី និយាយស្មាន

" ...... " ស៊ូហ្គា ស្ងាត់មាត់ឈឹង តើគេកំពុងគិតលើជីមីនខុសឬ ដែលទៅថាគេមុខលុយនោះ ទាំងការពិតគេត្រូវការលុយជាចាំបាច់ដើម្បីជួយបងប្រុសទៅវិញ

" ភ្លឺភ្នែកហើយនៅចៅហ្វាយ  " សាន់ឌី និយាយឌឺដង ព្រោះតែរឿងនេះហើយបានចៅហ្វាយគេមុខងាប់ប៉ុន្មានថ្ងៃ
" ស្អីឯងអាសាន់ " ស៊ូហ្គា ងាកមុខចេញរអៀសខ្លួន

ពន្លកស្នេហ៍Where stories live. Discover now