ភាគទី២

1.5K 110 1
                                    

" បងស្រីហេតុអីក៏បងនៅទីនេះ ក្រែងបងនៅកូរ៉េមិនចឹង " ថេយ៉ុង ប្រលែងពីការអោបសួរទៅអ្នកជាបង គេរាងភ្ញាក់ផ្អើលបន្តិចដែរសុខៗឃើញបងស្រីនៅទីនេះ

" បងមករកឯងថេយ៉ុង ខេសៗ~ " ថេហ៍វ៉ា យកដៃខ្ទប់មាត់ក្អកចេញមក ឈាមក៏ហូរមកទៀត
" អាវ៉ាឯងយ៉ាងមិចហើយ អាវ៉ា " ជេនយ៉ា ទប់ខ្លួនមិត្តជាប់ពេលថេហ៍វ៉ាទ្រាំទ្រមិនបាន ក៏សន្លប់លើខ្លួននាង ឯអ្នកជាប្អូនភ័យឡើងមុខស្លេក សភាពបងស្រីពេលនេះពិបាកមើលខ្លាំងណាស់

" បងស្រី...! បងស្រី? " ថេយ៉ុង អង្រួនដៃអ្នកជាបងទាំងរកយំ
" នាំនាងទៅមន្ទីរពេទ្យសិនទៅ ឯងស្គាល់ទេ " ជេនយ៉ា ដោយសារតែងងឹតមើលមុខថេយ៉ុងមិនសូវច្បាស់នោះទេ ថេយ៉ុងក៏មើលមិនច្បាស់ដូចគ្នា

" ចាំខ្ញុំទៅយកឡានសិន " ថេយ៉ុង ប្រញាប់ប្រញាល់យកឡានដឹកអ្នកជាបងទៅមន្ទីរពេទ្យ ដោយសារនៅជិត Apartmentគេមានមន្ទីរពេទ្យធំ បើកតែ៥នាទីដល់ហើយ

      ពេលមកដល់មន្ទីរពេទ្យ ថេយ៉ុងហៅគ្រូពេទ្យប្រចាំការនៅទីនេះ ពេទ្យពីរនាក់ក៏រុញគ្រែរុញទៅ

" ដាក់អ្នកជំងឺលើនេះមក " គ្រូពេទ្យ និយាយរួចថេយ៉ុងក៏ដាក់បងស្រីលើគ្រែរុញ គ្រូពេទ្យក៏រុញទៅបន្ទប់សង្គ្រោះ ល្មមថេហ៍វ៉ាដឹងខ្លួនមកវិញ

" ពួកគេជាបងប្អូនភ្លោះឬ ហេតុអីថេហ៍វ៉ាមិនដែលប្រាប់ខ្ញុំថានាងមានប្អូនប្រុសភ្លោះ " ជេនយ៉ា គិតក្នុងចិត្ត រាប់អានគ្នាបានពីរឆ្នាំតែនាងមិនសូវដឹងពីគ្រួសាររបស់ថេហ៍វ៉ាទេ ពិសេសប្អូនប្រុសភ្លោះរបស់នាង

" ហុឹក ហុឹក បងស្រី ហុឹក " ថេយ៉ុង ចាប់ដៃអ្នកជាបងជាប់ យំទឹកភ្នែកជោគថ្ពាល់រត់តាមគ្រែរុញ
" ថេយ៉ុង ប្អូនប្រុសរបស់បង បងពឹងឯងរឿងមួយបានទេ " ថេហ៍វ៉ា ក្ដាប់ដៃរាងតូចណែន នាងដឹងថានាងមិនអាចព្យាបាលជាទេ ទើបចង់យកបំណងចុងក្រោយប្រគល់អោយរាងតូច

" បងស្រីទ្រាំបន្តិចទៅ គ្រូពេទ្យនឹងជួយបង ហុឹកៗ " ថេយ៉ុង យំខ្លាំងលើសដើម លើកដៃញ័រជួតឈាមពីមុខបងស្រី តើបងស្រីគេកើតអីទៅ
" បងរស់មិនបានទៀតទេ ថេហ៍សន្យាជាមួយបងមកថាព្រមជួយបង បងទ្រាំមិនបានយូរទេ " ថេហ៍វ៉ា ព្យាយាមនិយាយទោះថប់ដង្ហើមក៏ដោយ

ពន្លកស្នេហ៍Where stories live. Discover now