Part2:ស្និទ្ធស្នាល

374 33 1
                                    

មិនយូប៉ុន្មានយ៉ុងសីកក៏បានជូនរាងតូចមកដល់ផ្ទះ

"អរគុណដែលជូនខ្ញុំមក"
"ហ៊ឹម...បេីមានអីឲខ្ញុំជួយអាចប្រាប់បាន"
"បាទ..អរគុណសម្រាប់ថ្ងៃនេះ"ស៊ុកស៊ុកនិយាយទាំងញញឹមថ្ងៃនេះគេពិតជាអរគុណយ៉ុងសីកណាស់ ដែលធ្វេីឲគេសប្បាយចិត្ត។ មិនគិតថាមនុស្សល្អដូចជាយ៉ុងសុីកអាចរាប់អានជាមួយគីមថេយ៉ុងត្រូវ។

"ប្ដូរពីការអរគុណ..ស្អែកខ្ញុំអាចសុំមកទទួលឯងបានទេ?"យ៉ុងសីកស្នេីរទាំងញញឹម មិនដឹងថាគិតអីតែមានអារម្មណ៍ល្អជាមួយក្មេងនេះណាស់ ក៏ឆ្ងល់ណាស់ដែរហេតុអីបានជាថេយ៉ុងមិនចូលចិត្តហូស៊ុកយ៉ាងនេះ។

យ៉ុងសុីកញញឹម"បេីមិនបានក៏មិនអីដែរ!"ឃេីញថារាងតូចមិនតបនាយក៏ប្រាប់ ខ្លាចថារាងតូចមានអារម្មណ៍មិនល្អ។

"បាន! ស្អែកខ្ញុំចាំលោក"រាងតូចតបទាំងញញឹម ទោះយ៉ាងណាថេយ៉ុងក៏មិនពេញចិត្តអោយគេទៅជាមួយដែរ ចឹងហេីយមិនអីទេបេីគេទៅជាមួយអ្នកដទៃនោះព្រោះនាយមិនចាប់អារម្មណ៍ជាមួយគេស្រាប់ទៅហេីយ។

"ចឹងឆាប់ទៅសម្រាកទៅ!លាហេីយ"
"លាហេីយ"ពេលឡានទៅបាតរាងតូចក៏ទៅបន្ទប់ Apartmentរបស់ខ្លួន ទាំងញញឹមលែងសមមេីលទៅដ្បិតថាជាកូនអ្នកមានមែនតែហាក់មានសម្ពាធណាស់

គ្រាន់តែមកយោងខ្លួនដល់បន្ទប់ក៏ទម្លាក់ខ្លួនគេងដោយភាពហត់នេីយ ហាក់សោកសៅមិនដូចជាពេលនៅជាមួយមិត្តភក្តិ។
"មិនអាចគេងទាំងបែបនេះទេ"ហូស៊ុកប្រាប់ខ្លួនឯងហេីយក៏ងេីបយ៉ោងខ្លួនទៅងូតទឹក។គេជាមនុស្សស្អាត ចូលចិត្តស្អាតមិនអាចគេងទាំងមិនទាន់ងូតទឹកនោះទេ។

15នាទីក្រោយងូតទឹកហេីយរាងតូចចំណាយពេល1ម៉ោងធ្វេីម្ហូបទម្រាំតែឆ្អិនពេលនេះក៏យប់ល្មម។ នេះជាជីវិតនៅម្នាក់ឯងវានេីយហត់ណាស់មកដល់ផ្ទះមិនដូចគ្រួសារផ្សេងដែលគេមានប៉ាម៉ាក់ធ្វេីម្ហូបចាំទទួលនោះទេ។ តែមិនអីទេគេទម្លាប់ទៅហេីយ មុននឹងចូលគេងគេក៏បានរៀនបន្ថែមប្រហែលមួយម៉ោងកន្លះបន្ថែមទៀតដែរ។

*****
"អាស៎...អឺស..ថេយ៉ុង!!"សម្លេងថ្ងួចថ្ងូររបស់មនុស្សស្រីហៅឈ្មោះថេយ៉ុងដែលកំពុងធ្វេីចលនាចង្កេះ ទាំងស្រេីបស្រាលអស់ទាំងខ្លួន។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now