EP59:ណាត់ជួប

158 24 3
                                    


ថេយ៉ុងនឹងក្មេងៗបានបំបែកគ្នាដោយថេយ៉ុងត្រឡប់ទៅវិញរងចាំឲ្យក្មេងៗផ្ញេីរទីតាំងឲ្យយប់នេះ!ហេីយគេនឹងមកម្ដងទៀតនៅថ្ងៃស្អែក។

ឯក្មេងៗពេលថេយ៉ុងទៅផុតក៏ចូលមកធ្វេីការវិញតែក៏ត្រូវទទួលពាក្យឌឺដងពីសុីងជូន

"ទៅនិយាយអីជាមួយគេខ្លះ?..មេីលទៅនិយាយត្រូវគ្នាណាស់ពួកឯង"សុីងជូនមកចង្អុលក្មេងៗដោយមានវេកកាន់ជាប់នឹងដៃធ្វេីឲ្យក្មេងគេចឡេីងវីវក់។

"ក៏និយាយរឿងទូទៅ!..មិនដូចជាពូវ័យជិតចាស់អត់អ្នកយកទេ!..មិនចេះលេីកទឹកចិត្តគេហេីយនិយាយបំបាក់ទឹកចិត្តគេទៀត!!"ក្មេងៗនិយាយតាមត្រង់ពីអ្វីដែលពួកគេបានឮសុីងជូននិយាយជាមួយថេយ៉ុងដែលដេញឲ្យថេយ៉ុងទៅឲ្យឆ្ងាយពីកាយតូចនោះ។ ប៉ុន្តែក្មេងៗដំបូងដូចជាឲ្យហូស៊ុកសងសឹកទេតែហេតុអីពេលនេះក៏មកខាងថេយ៉ុងវិញក្រោយដឹងថាថេយ៉ុងជាគូរដណ្ដឹង មកពីគេសង្ហារឬក៏ជាអ្នកមានមែនទេ? ឬក៏មកពីសង្ហារហេីយមាន?

"អីយ៉ា..ពួកឯងដុះស្លាប់លែងស្គាល់គ្នាឯងហេីយមែនទេ?..គេម្នាក់នោះនិយាយអីខ្លះ?មេីលទៅពួកឯងនៅខាងគេទាំងស្រុងហេីយ..មានដឹងឬអត់ថាហូស៊ុកគេមិនពេញចិត្តក៏មិនសប្បាយចិត្តពេលឃេីញបែបហ្នឹងដែរ..ចាំមេីលគេមកវិញឲ្យប្រដៅក្មេងៗឯងចេញម្ដង"សុីងជូននិយាយគំរាមតាមចិត្តដែលកំពុងខឹងតែមេីលទៅដូចជាខឹងក្មេងៗដែលហៅនាយថា ចាស់អត់អ្នកយកច្រេីនជាង។ តែវាក៏ជាការពិតដែលសុីងជូនប្រកែកមិនបាន😌

"លោកពូស្ងាត់ទៅពួកយេីងធ្វេីការ!..បេីពូនិយាយច្រេីនបែបនេះពួកខ្ញុំគ្មាអារម្មណ៍ធ្វេីកាទេ!"ហេប៊ីងាកមុខមកសម្លក់ប្រាប់ពីរម្មណ៍របស់នាងទៅលោកពូសង្ហារ

"នេះក៏ជាមូលហេតុក្មេងៗស្អប់មនុស្សចាស់ ព្រោះមនុស្សចាស់និយាយច្រេីន!"នាងតូចអ៊ុនហេធ្វេីជារអ៊ូតែក៏បំណងសកសៀតឲ្យសុីងជូនថានិយាយច្រេីនដូចជាមនុស្សចាស់។

"ហិហិ.."ក្មេងៗនាំគ្នាសើចតាមមេីលទឹកមុខរបស់សុីងជូនដែលកំពុងតែឈរស្ទាបមុខរបស់ខ្លួនឯងនៅមុខកញ្ចក់ មេីលទៅពូម្នាក់នេះខ្លាចចាស់ណាស់។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now