EP27:ការព្រួយបារម្ភ

224 30 9
                                    


+ហាងកាហ្វេ

"បានមកហាងកាហ្វេ ស្រូបខ្យល់បរិសុទ្ធ ស្ដាប់សម្លេងសមុទ្របែបនេះពិតជាក្ដីសុខខ្លាំងណាស់"ស៊ុកស៊ុកនិយាយខណ:ដេីចូលខាងក្នុងសំដៅទៅលីយ៉ុននឹងសុីនឌី។

"យ៉ាងមិចសប្បាយចិត្តខ្លះទេ?"សុីនឌី
"អឹមម-តែរឿងឯងនឹងលីយ៉ុនចាប់ផ្ដេីមពីពេលណា?"មិនថាសុីនឌីនិយាយបន្លប់អីខ្លះក៏ស៊ុកស៊ុកនៅតែរំលឹកពីរឿងរបស់គេដដែល

"ដំបូងឲ្យពួកយេីងសុំទោសដែលលាក់ឯង!"សុីនឌីនិយាយសូមទោសម្ដងទៀតទាំងអោនមុខដឹងកំហុសដែលលាក់បាំងមិត្ត

"មិនអីទេនិយាយមក!"
"យេីងនឹងសុីនឌី..ទាក់ទងគ្នាបានមួយរយ:ហេីយ!"
"ពីពេលណា?"
"គឺ-ថ្ងៃដែលសុីនឌីខឹងយេីង"ស៊ុកស៊ុកស្ដាប់ទៅដូចមិនទំនងព្រោះសុីនឌីខឹងលីយ៉ុនសឹងគ្រាប់ពេលនឹងរាល់ថ្ងៃតេីថ្ងៃមួយណាអោយប្រាកដទៅ។

"គឺមុនឆមាស២ ពីរខែ"សុីនឌី បញ្ចាក់ហេីយហូស៊ុកក៏យល់ហេីយនាក់ដែលមិនយល់នោះគឺយ៉ុងសុីក
"អ្នកទាំងអស់គ្នាកំពុងតែនិយាយពីរឿងអី?"យ៉ុងសុីកញញឹមទាំងមិនសមព្រោះគេដូចជាស្ដាប់មកយូហេីយតែដូចជាមិនយល់ពីអីដែលមិត្តសម្លាញ់កំពុងតែនិយាយសោះ។

"ពួកគេទាក់ទងគ្នា"ស៊ុកស៊ុកចោលភ្នែកបង្ហាញយ៉ុងសុីកក៏យល់ភ្លាម បែបនេះពិតជាធ្វេីអោយគូរស្នេហ៍របស់យេីងអៀនខ្លាំងណាស់

"ចូលរួមអបអរផង"ឮពាក្យអបអររបស់យ៉ុងសុីកធ្វេីអោយគូរស្នេហ៍ទាំងពីរអៀនរកធ្វេីអីមិនត្រូវញញឹមឡេីងខ្ចឹប
"អរគុណ"
"ពួកយេីងកម្ម៉ងអីញាំទៅ"
"ប្អូន សុំមីនុយ"

*****
ថេយ៉ុងអង្គុយនៅមាត់អាងទឹកសម្លឹងទៅរលកបោះបោកទឹកសមុទ្រ ស្រាប់តែមានដៃរឡូនមកអោបកររបស់គេពីក្រោយ។

"ហេតុអីមកអង្គុយតែម្នាក់ឯង..!"ស្រីស្រស់មិនត្រឹមតែនិយាយថែមទាំងទៅអង្គុយនៅលេីភ្លៅរបស់ថេយ៉ុងទៀតផង ទង្វើនេះហាក់មិនសមរម្យនោះទេ។

"ចុះទៅ..ខ្ញុំមិនចង់ឲ្យគ្រូឃេីញនោះទេ!"ថេយ៉ុងនិយាយទាំងមុខស្មេីរទាញនាងអោយចេញពីភ្លៅរបស់ខ្លួន។ស៊ូហេនាងក៏ខឹងតែខំសម្រួលអារម្មណ៍មុននឹងនិយាយទៅរាងក្រាស់។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now