EP17:បោកប្រាស់🔞

402 37 10
                                    


លីយ៉ុនដែលឈរមេីលមិត្តទាំងពីរឈ្លោះអាក់អន់ចិត្តនឹងគ្នាក៏ដេីរចេញទៅព្រោះទាំងសងខាងកំពុងអាក់អន់នឹងគ្នានិយាយអីក៏មិនបានចាំអោយពួកគេត្រជាក់ចិត្តបន្តិចទេីបជាពេលវេលាល្អ។
ស៊ុកស៊ុកទម្លាក់ខ្លួនក្រាបមុខនឹងជង្គង់យំពេលនេះមានអារម្មណ៍ថាតានតឹងខ្លាំងណាស់..គេគិតអីមិនចេញទាំងអស់ក្រៅពីយំតែម្យ៉ាង។

"ខ្ញុំខុសអីមែនទេ?"សម្លេងខ្សាវៗខ្សឹកខ្សួលយំសួរខ្លួនឯងទាំងមិនយល់ថាតេីគេបានទៅធ្វេីអី បានជាតិនេះគេមានជីវិតយ៉ាប់បែបនេះ ចង់ជួបលោកប៉ាក៏មិនបាន ម៉ាក់មិនយល់ចិត្ត គូដណ្ដឹងក៏ធ្វេីបាបជិះជាន់ ពេលនេះក៏មានរឿងជាមួយមិត្តសម្លាញ់ទៀតគ្រប់គ្នាសុទ្ធតែបែខ្នងដាក់គេ។

"បងមិនខុសទេ.."សម្លេងស្រទន់បន្លឺឡេីងដែលត្រូវធ្វេីឲមុខតូចច្រមិចងេីយមេីលតាមទៅមេីលមុខម្ចាស់សម្លេងដែលឈរជិត។

"យំទៀតហេីយ!....ហេតុអីខ្ញុំជួបបងតែពេលបងយំ?"អ៊ុនវ៉ូទម្លាក់ខ្លួនអង្គុយជិតហូស៊ុក។គេបានដឹងពីមូលហេតុហេីយទេីបមកតាមរកកាយតូចរហូតដល់ឃេីញអង្គុយយំកន្លែងនេះ។
"..........."ស៊ុកស៊ុកស្ងាត់សម្លឹងទៅមុខរបស់រាងក្រាស់ទាំងយំស្រស្រាក់ព្រោះគេមិនអាចលាក់បានទៀតនោះទេ គេឈឺគេចង់យំ។
"បងមានរឿងអី.?"អ៊ុនវ៉ូសួរម្ដងទៀតពេលកាយតូចប្រងេីយនឹងសំណួររបស់ខ្លួនខណ:ដាក់ខ្លួនអង្គុយជិតដោយសម្លឹងមុខតូចច្រមិចមុនដាក់។

"ខ្ញុំមិនអីទេ!"ថាហេីយស៊ុកស៊ុកក៏បំណងចង់ងេីបចេញតែអ៊ុនវ៉ូរហ័សទាញឲអង្គុយចុះមកវិញ..ប្រងេីយនឹងការគេចរបស់កាយតូចនាយក៏ឈោងដៃទៅប៉ះថ្ពាល់រលោងដែលពេលនេះមានតែស្នាមក្រហមៗ។

"បែកមាត់មុខឡេីងក្រហមហេីយនៅថាមិនអីទៀតហ្ហេស?."សម្លេងស្រទន់ពោពេញទៅដោយការលួងលោមធ្វេីឲ្យកាយតូចមានអារម្មណ៍ថាធូស្បេីយខ្លាំងណាស់។

"ថ្ងៃនេះខ្ញុំចង់គេចសាលា..បងចង់ចូលរួមទេ?"ស្នាមញញឹមស្រាលៗមិនចាំឲរាងតូចឆ្លេីយ..នាយងេីបឈរយ៉ាងរហ័សទាញដៃស្រឡូនឲទៅជាមួយ។

អ៊ុនវ៉ូជិះម៉ូតូរបស់គេនាំរាងតូចមកលេងសួនកំសាន្តជាមួយគ្នាដេីម្បីឲហូស៊ុកសប្បាយចិត្តមកវិញ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now