EP51: មិត្តភាពដូចដេីម

203 31 5
                                    


+Apartment

ក្រោយចេញពីក្លឹបពួកគេទាំងបួនបានមក Apartment របស់ថេយ៉ុងដោយម្នាក់ៗក៏រាងត្រូវរបួសច្រេីនដែរ។បែកមុខបែកមាត់ដៃអីក៏មានរបួសគួរសម។

"ពួកអាចង្រៃទាំងនោះវាមកពីណា?"កាងវ៉ុនពេលចូលមកដល់ខាងក្នុងភ្លាមក៏រអ៊ូទាំងឈឺចុករោយរបួស ណាមួយក៏រាងម៉ួម៉ៅជាមួយពួកនោះផង។

"តាមឮដូចជាខឹងដែលយេីងដេីប៉ះពួកវា!"ជេកចូលមកបន្តទាំងអង្អែលកដែលឈឺដោយសារខាងនោះវ៉ៃចំករបស់គេ

"ក៏សុំទោសហេីយ..ចង្រៃមែន!"កាងវ៉ុននៅតែម៉ួម៉ៅនឹកដល់ពេលណាគួរឲ្យខឹងចេះតាមមកបង្កររឿងទៅកេីត ។

'ពួកឯងយ៉ាងមិចហេីយ?"យ៉ុងសុីកអង្គុយនៅសាឡុងអង្អែលក្បាលទាំងឈឺដោយសារត្រូវវាយ ដោយពួកគេមកអង្គុយជុំគ្នានៅសាឡុងក្នុងផ្ទះរបស់ថេយ៉ុង។ម្នាក់ៗរអ៊ូឈឺនឹងរបួសរាងខ្លួន។

"ផឹកសិនទៅ!!"ថេយ៉ុងដេីរទៅផ្ទះបាយបេីកយកទឹកត្រជាក់នឹងកន្សែងត្រជាក់យកមកបោះអោយពួកគេទាំងបី ផឹកឲ្យស្រាងនឹងស្អំមុខរបួសដែលឈឺ។

'ក្បាលរបស់ឯងដូចជាមានឈាម?"យ៉ុងសុីកទទួលទឹកតែក៏ចាប់អារម្មណ៍ជាមួយនឹងក្បាលជិតត្រចៀករបស់ថេយ៉ុងមានឈាមហូមកតិចៗ។

"អីណា?..យេីងមេីលបន្តិច!"កាងវ៉ុនរហ័សមកមេីលជាមួយនឹងជេកតែថេយ៉ុងក៏គេចនឹងនិយាយបដិសេធ ព្រោះគេមិនមានអារម្មណ៍ថាឈឺនោះទេ។ណាមួយក៏មិនសូវចូលចិត្តដែលឲ្យនរណាមកបារម្ភពីខ្លួនផង។

"គ្មានទេ!"ថេយ៉ុងប្រកែកតែដៃក៏ស្ទាបមេីលឃេីញថាមានឈាមពិតមែន ប៉ុន្តែហេតុអីគេមិនមានអារម្មណ៍ថាឈឺអីសោះអញ្ចឹង។

យ៉ុងសុីកសម្លឹងបន្តិចមុននឹងទាញថេយ៉ុងឲ្យអង្គុយនាយក៏ដេីរទៅរកប្រអប់រុំរបួសឲ្យថេយ៉ុង ឃេីញហេីយវាទេីសភ្នែក ត្រូវក្បាលរហូតមានឈាមហេតុអីថាមិនឈឺ?

"យេីងលាងរបួសឲ្យ!"យ៉ុងសុីក

"មិនបាច់ទេ!..យេីងមិនបានត្រូវអីទេ!"ថេយ៉ុងប្រកែកដោយសារមិនចង់លាងរបួស ទោះមិនចង់ក៏ត្រូវកាងវ៉ុននឹងជេកចាប់ជាប់ទៅហេីយ។

"ពួកឯងចាប់វាទុក!"កាងវ៉ុននឹងជេកគ្រាន់តែឮមិនចាំយូក៏មកជួយចាប់ថេយ៉ុង។ ឃេីញថេយ៉ុងគេចមិនមែនគេខ្លាចផ្សារទេគឺដោយសារគេជាមនុស្សដែលរឹងទទឹង នឹងគិតថាវាតិចតួចវាមិនអី រហូតដល់ត្រូវវ៉ៃចេញឈាមគេបែរជាគ្មានអារម្មណ៍ឈឺទៅវិញ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now