EP26:គូរប្រជែង

256 37 18
                                    


"ឥឡូវ យេីងមករេីសបន្ទប់ទៅ..ក្នុងមួយបន្ទប់គឺអាចគេងបានបីនាក់!..ឆាប់មកយកម្នាក់មួយទៅ"សិស្សៗគ្រប់គ្នាក៏ចាប់យកក្រដាសម្នាក់មួយយកមកកាន់មុននឹងបេីកមេីលថាខ្លួនបានគេងរួមបន្ទប់ជាមួយនរណាខ្លះ។ប៉ុន្តែសិស្សស្រីនាងគេងតាមសិស្សស្រីហេីយសិស្សប្រុសគេងតាមសិស្សប្រុសគឺគ្រូស្រីចាត់ចែងខាងសិស្សស្រីហេីយសិស្សប្រុសគ្រូប្រុសចាត់ចែងតាមសិស្សប្រុសមិនអោយមានលាយឡំគ្នានោះទេ។

"ហូស៊ុកឯងបានលេខប៉ុន្មាន"លោកគ្រូជ្រេីសសួរស៊ុកស៊ុកមុនគេព្រោះគេជាប្រធានថ្នាក់ស្អាតឆ្លាតនរណាមិនចង់ធ្វេីមិត្តរួមបន្ទប់។

"ខ្ញុំបានលេខ5លោកគ្រូ"ស៊ុកស៊ុកបង្ហាញឲ្យទៅលោកគ្រូមេីល។ឯថេយ៉ុងដែលដឹងថាហូស៊ុកបានលេខប្រាំក៏ខំមេីលរបស់ខ្លួនឯងតែចៃដន្យអីគេបានលេខ7នោះទេ។ហេីយសិស្សដ៏ទៃក៏មេីលក្រដាសរបស់ខ្លួនដូចគ្នា។

"មានអ្នកណាចាប់បានលេខ5ទេ នឹងបានប្រធានតូចហូស៊ុកជាមិត្តរួមបន្ទប់!"លោកគ្រូញញឹមលេីកក្រដាស់រកសិស្សដែលមានលេខប្រាំដែលនឹងជាមិត្តរួមបន្ទប់ជាមួយហូស៊ុក។

"ខ្ញុំ..អេស"សិស្សប្រុសម្នាក់ដែលបេីកបានលេខ5ចង់លេីកដៃប្រាប់គ្រូទៅហេីយតែត្រូវថេយ៉ុងយកក្រដាសដូរបស់នាយឲ្យទៅសិស្សប្រុសនោះវិញ។

"ខ្ញុំបានលេខ5"ថេយ៉ុងលេីកបង្ហាញក្រដាសទាំងមិនខ្ចីរអៀសខ្លួន មុខក្រាសពិតៗហេតុតែចង់គេងបន្ទប់ជាមួយគេ។សិស្សប្រុសទាំងអស់នាំគ្នាមេីលមុខរបស់ថេយ៉ុងទាំងមិនចង់ជឿថាវាចៃដន្យដល់ម្លឹង។ ទាំងមិនដឹងទេថាថេយ៉ុងទៅដូរមក។

ស៊ុកស៊ុកក៏សឹងតែមិនជឿថាថេយ៉ុងចាប់បានមកគេងបន្ទប់ជាមួយខ្លួនបែបនេះព្រោះថាវាមិនចៃដន្យដល់ម្លឹងទេ!

មិនឲ្យចៃដន្យមិចបេីទេីបដូរបស់គេថ្មីៗហ្នឹង

"អូហូ!..ជាគូរមិនព្រាត់ពិតមែន>លោកគ្រូនឹងសិស្សប្រុសផ្សេងៗក៏ទះដៃតែសិស្សខ្លះដែលលួចមានចិត្តលេីប្រធានតូចតិចៗក៏មិនសូវពេញចិត្តប៉ុន្មានដែរតែក៏មិនហ៊ានព្រោះម្នាក់នោះជាថេយ៉ុងបេីជាអ្នកផ្សេងប្រហែលថ្លេីមធំដណ្ដេីមមិនខាន។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now