EP46:មានរឿង😳

200 34 0
                                    

•Morning✨

ហូស៊ុកក្រោកពីព្រលឹមដេីម្បីទៅទិញពាក្យចុះឈ្មោះចូលរៀន ចៃដន្យក៏ឃេីញសុីងជូនកំពុងតែរវល់ជាមួយឡានមិនដឹងជាកំពុងតែធ្វេីអីនោះទេ

"បងសុីងជូន?..បងមិនបេីកហាងទេហ្ហេស?"ហូស៊ុកចេញពីក្នុងផ្ទះក៏ឆ្លៀតចូលមករាក់ទាក់ជាមួយនឹងសុីងជូន។

"អរ-មិនបានបេីកទេ!.ហេីយឯងចង់ទៅណា?"សុីងជូនល្រលែកឃេីញអាល្អិតមានកាតាបនឹងស្លៀកពាក់ដូចជាចេញក្រៅក៏សួរ។

"ខ្ញុំទៅទិញពាក្យ!"
"សាលាណា?..ថ្ងៃនេះបងក៏មិនបានបេីកហាងដែរ!ឲ្យបងជូនទៅទេ?"សុីងជូននិយាយស្នេីរព្រោះចង់ជូនអាល្អិតទៅណាមួយខ្លួនក៏ទំនេរផង

"បេីបងមិនរវល់ទេ!..ជួយជូនខ្ញុំទៅបន្តិចក៏ល្អដែរ..ជួយកាត់បន្ថយការចំណាយរបស់ខ្ញុំផង!"ហូស៊ុកញញឹមទទួលយកសំណេីរដោយសប្បាយចិត្តព្រោះគេចង់មានគ្នាទៅជាមួយស្រាប់ផង។ គេមកឆ្ងាយគ្មានមិត្តភក្តិ..ពិតណាស់ថាគេអាចទៅម្នាក់ឯងបាន តែបេីមានគ្នាវាក៏ល្អដែរ។

"ទៅចាំនៅខាងមុខហាងទៅ!"សុីងជូនប្រាប់ហេីយក៏ចូលទៅក្នុងឡានដេីម្បីត្រៀមចេញ។ហូស៊ុកក៏មកឈរនៅមុខហាងដេីម្បីចាំសុីងជូនចេញឡានមក។

ក្រោយចេញឡានរួចពួកគេក៏ទៅក្រៅជាមួយគ្នាដោយឡានរបស់សុីងជូន។

"បងចាំខ្ញុំបន្តិចទៅ! ខ្ញុំទៅទិញពាក្យមួយភ្លេត!"ហូស៊ុកប្រាប់មុននឹងចុះពីលេីឡានទៅទិញពាក្យចុះឈ្មោះចូលរៀនដោយចង់ទៅម្នាក់ឯងតែសុីងជូននៅតែចង់ជូនទៅទេីបពួកគេដេីរទៅជាមួយគ្នា។

***

កន្លះម៉ោងក្រោយបន្ទាប់ពីទិញពាក្យចុះឈ្មោះរួចហេីយទាំងពីរនាក់ក៏ត្រឡប់មកវិញនឹងបន្តទៅរកភោជនីយដ្ឋានមួយដេីម្បីញាំអាហារជាមួយគ្នាព្រោះមុននឹងចេញមកម្នាក់ៗមិនទាន់បានញាំអីឡេីយ។

"ចង់ញាំអីក៏កម្មង់ទៅបងប្រុសប៉ាវឯង!"សុីងជូនប្រាប់ទៅអាល្អិតដែលអង្គុយមេីលមីនុយ
"វ៉ាវ-បងសុីងជូនល្អជាងគេ!"ហូស៊ុកញញឹមសេីចទាំងសប្បាយចិត្តដែលសុីងជូនស្មេីរសុំប៉ាវខ្លួនឯងបែបនេះ។ សុីជូនជាមនុស្សល្អណាស់ចេះខ្វល់ខ្វាយពីអ្នកជិតខាងដូចជាហូស៊ុក ក្មេងប្រុសមុខតូចច្រមិចគួរឲ្យស្រលាញ់នរណាមិនចូលចិត្តអាណិតស្រលាញ់ទៅ?

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now