EP64:ខ្ញុំស្រលាញ់ឯង

248 33 22
                                    


ហូស៊ុកបាននាំមនុស្សមាឌធំមកផ្ទះរបស់ខ្លួនដោយជួយលាងរបួសឲ្យ ទឹកមុខបារម្ភចំពោះមនុស្សមាឌធំរហូតរកធ្វេីអីមិនត្រូវ។ ដៃឡេីងញ័រទឹកភ្នែករលីងរលោងក្រោយបានឃេីញរបួសរបស់ថេយ៉ុង។

"អង្គុយសិនទៅ!"ស៊ុកស៊ុកនឹងសុីងជូនបានជួយនាំថេយ៉ុងមកអង្គុយនៅសាឡុង ទាំងសភាពយ៉ាប់យុឺនឃេីញហេីយពិបាកភ្នែក។

"ខ្ញុំមិនអីទេ!"ថេយ៉ុងប្រាប់ខណ:សម្លឹងមុខតូចច្រមិចដែលខំយកប្រអប់ថ្នាំដេីម្បីរៀបចំលាបឲ្យខ្លួន ទាំងលួចញញឹមសប្បាយចិត្តទាំងដែលមុខបែក។

"យប់ហេីយបងទៅសម្រាកចុះ..ចាំខ្ញុំមេីលគេ!"ហូស៊ុកទុកថេយ៉ុងចោលហេីយក៏មកប្រាប់សុីងជូនឲ្យទៅផ្ទះវិញព្រោះនេះវាក៏រាងយប់ណាស់ទៅហេីយ ចាំឲ្យគេតែម្នាក់មេីលថេយ៉ុងគឺបានហេីយ។

"អរ-អូខេ!..មានអីខលទៅរកខ្ញុំចោះ!"សុីងជូនងក់ក្បាលយល់ព្រមហេីយក៏ចេញមកដេីម្បីទៅបិទហាងអោយរួចរាល់នឹងបានទៅសម្រាកផង ទុកឲ្យគេចេះមេីលគ្នាដោយខ្លួនឯងចោះ។

"ដោះអាវចេញសិនទៅ!"កាយតូចចូលមកអង្គុយជិតមនុស្សមាឌធំជួយដោះអាវដែលប្រឡាក់លេីខ្លួនរបស់រាងក្រាស់ចេញយ៉ាងយកចិត្តទុកដាក់។រាងកាយមាំមួនសាច់ដុំឃេីញច្បាស់នៅចំពោះមុខរាងតូច។

ថេយ៉ុងធ្វេីតាមស៊ុកស៊ុកគ្រប់យ៉ាងដោយកែវភ្នែកទាំងគូរតាមសម្លឹងមុខតូចច្រមិចមិនដាក់ តាមសម្លឹងដោយស្នាមញញឹមនឹងកំពុងតែពិនិត្យមេីលមុខតូចច្រមិចហេតុអីស្អាតយ៉ាងនេះ ។

"អូយ!"ថេយ៉ុងផ្សាក៏ស្រែកខ្សាវៗដែលធ្វេីឲ្យកាយតូចភ័យនឹងរហ័សនិយាយសូមទោស មេីលរបួសឲ្យថេយ៉ុងម្ដងទៀត។

"សុំទោស-សុំទោស!"ស៊ុកស៊ុកលាបថ្នាំឲ្យមនុស្សមាឌធំម្ដងទៀតដោយម្ដងនេះលាបដោយការផ្ចិតផ្ចង់យកចិត្តទុកដាក់។

"មិនឈឺទេ!បន្តទៅ!"ថេយ៉ុងញញឹមតាមសម្លឹងមុខតូចមិនដាក់ កែវភ្នែកពោពេញដោយក្ដីស្រលាញ់នឹងសេចក្ដីប្រាថ្នា។ ហូស៊ុកស្អាតណាស់ស្អាតតាំងពីគេឃេីញដំបូងៗតែកាលនោះកំពុងតែពេញស្អប់ទោះស្អាតក៏គ្មានអារម្មណ៍អីដែរ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now