EP16:មិត្តភាពបែកបាក់

232 38 6
                                    


ចេញមកខាងក្រៅទាំងថេយ៉ុងនឹងយ៉ុងសុីកក៏ឈរសម្លឹងគ្នា ម្ដងនេះដូចជាសត្រូវមិនមែនជាមិត្តដូចពីមុនឡេីយ។

"គិតថាយេីងសុំទោសឯងមែនទេ?"ថេយ៉ុងសួរទាំងចំអកឲយ៉ុងសុីកនឹងជេក ដ្បិតថាជាមិត្តល្អជាមួយគ្នាមកយូឆ្នាំតែម្នាក់ៗក៏អាក់អន់នឹងខឹងគ្នាទៅហេីយ។

"ហេីយឯងគិតមែនទេថាយេីងចង់បានពាក្យសុំទោសពីឯង?"យ៉ុងសុីកសួរបកទៅវិញទាំងទឹកមុខស្មេីមិនប្ដូរដូចគ្នា ។ រវាងពួកគេបេីជាមិត្តមិនបានជាសត្រូវក៏បានដែរ។
"ល្អហេីយ!..កុំគិតអីដែលមិនអាចទៅរួច!"ថេយ៉ុងសកឲវិញតាមពាក្យសម្ដីប្រហែលការដឹងខុសបន្តិចក៏គ្មានដែរព្រោះមនុស្សនេះចង់ឈ្នះគេគ្រប់យ៉ាង។

"យេីងមិនគិតថាឯងជាមនុស្សបែបនេះសោះ!"ជេក
"អ៊ីចឹងមានន័យថាពួកឯងស្គាល់យេីងនៅស្ទេីណាស់!"ថេយ៉ុងនៅតែបន្តឌឺអោយមិត្តសម្លាញ់ទាំងពីរ ឯកាងវ៉ុនដែលនៅកណ្ដាលគេមិនហ៊ាននិយាយអីទេព្រោះមិនបានមានរឿងជាមួយមិត្តម្នាក់ណា។

"មែន!..ព្រោះឯងវាអាក្រក់ជាងអីដែលយេីងគិត!"យ៉ុងសុីកសេីចបែបចំអកទៅវិញយ៉ាងណាក៏ថេយ៉ុងមិនដឹងកំហុសទៅហេីយគេមិនចាំបាច់គិតមិត្តភាពទៀតឡេីយ។មិនគួរអោយគិតថាពួកគេអាចមានថ្ងៃនេះថ្ងៃដែលខ្លាទាំងបួនរបស់សាលាបែកបាក់សាមគី្គបែបនេះ។

"ហឹស.."ថេយ៉ុងស្រាប់តែទាញកអាវរបស់យ៉ុងសុីកភ្លាមៗសិស្សគ្រប់ថ្នាក់ក៏នាំគ្នាមកចោមរោមមេីលគ្រប់គ្នាម្នាក់ៗក៏មានចម្ងល់ពេញក្បាលហេតុអីសុខៗ កំពូលមនុស្សទាំង4ក្នុងសាលាឈ្លោះគ្នាដូចជាសត្រូវបែបនេះ ហេីយក្នុងចំណោមនោះក៏មានហូស៊ុកនឹងសុីនឌីដែរ។

"គ្រប់គ្នាស្ដាប់ឲច្បាស់ ពីពេលនេះទៅយេីងមិនមែនជាមិត្តភក្កិទៀតនោះទេ!"ថេយ៉ុងនិយាយយ៉ាងដាច់អហាំងការ។សិស្សគ្រប់គ្នាក៏មិនយល់ម្នាក់ៗ Shook គ្រប់គ្នាដោយសួរគ្នាទៅវិញទៅមកទាំងឆ្ងល់។

"បេីមិនអាចជាមិត្តបន្តក៏ធ្វេីជាសត្រូវទៅ..យ៉ាងណាយេីងក៏មិនចាំបាច់បន្ធូរដៃឲឯង"យ៉ុងសុីកនិយាយដូចជាកំពុងប្រកាសសង្គ្រាមតែមិនដឹងសង្គ្រាមមិត្តភាពឬសង្គ្រាមស្នេហាឲប្រាកដនោះទេ។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now