EP20:កន្លែងដែលកក់ក្ដៅ

240 34 18
                                    


ក្រោយចេញពីមន្ទីពេទ្យជិះមិនប៉ុន្មាននាទីថេយ៉ុងនឹងហូស៊ុកក៏បានមកដល់សាលាខណ:សិស្សតិចតួចកំពុងតែដេីរចូលដូចគ្នាព្រោះពួកគេមកជិតដល់ម៉ោងគេចូលរៀនទៅហេីយទេីបមិនសូវមានសិស្ស។

"ប្រាប់ឯងម្ដងទៀត..កុំទៅស្និទ្ធស្នាលជាមួយអ្នកណាទាំងអស់ជាពិសេស គឺ យ៉ុងសុីកហាមដាច់ខាតមិនឲ្យទៅរវល់ជាមួយវា!"ថេយ៉ុងដេីរមកចាប់ដៃស្រឡូនបញ្ចាក់អោយច្បាស់ហេីយក៏ដេីរចូលទៅមុនយ៉ាងប្រងេីយ។

ស៊ុកស៊ុកមិននិយាយមេីលទៅថេយ៉ុងដែលកំពុងតែដេីរចេញបានបន្តិចទេីបដេីរទៅតាមក្រោយទាំងទឹកមុខមិនល្អ។

កាយតូចដេីរមកដល់គេចមិនផុតពីការលួចខ្សឹបខ្សាវនិយាយដេីមរបស់សិស្សទាំងនោះនោះទេ ប៉ុន្តែក៏ខំធ្វេីមិនខ្វល់នឹងដេីរទៅតុរបស់របស់ខ្លួនដែលនៅជិតសុីនឌី។

តែនាងតូចគ្រាន់តែឃេីញកាយតូចជាមិត្តមកអង្គុយជិតនាងក៏បែមុខចេញក្រាបមុខដេកលេីតុមេីលក៏ដឹងថានៅអន់ចិត្តនៅឡេីយ។

"សុីន!.ខ្ញុំ...ហូស៊ុកនៅទេ?លោកគ្រូបន្ទុកថ្នាក់ឲ្យទៅជួបនៅការិយាល័យ!"ស៊ុកស៊ុកកំពុងតែចង់និយាយពាក្យសូមទោសនឹងសម្រួលគ្នាជាមួយមិត្តសម្លាញ់តែភ្លាមៗនោះសិស្សនៅថ្នាក់ផ្សេងក៏មកប្រាប់ដែលគ្រូចង់ជួបគេ។

"អ-អរទៅហេីយ"ហូស៊ុកក៏លេបពាក្យចង់និយាយមុននេះចូលវិញទាំងមិនអស់ចិត្តហេីយក៏ដេីរចាកចេញដេីម្បីទៅជួបគ្រូ។ ហេីយសកម្មភាពនោះថេយ៉ុងក៏បានឃេីញដែរ តែនាយក៏អង្គុយធ្វេីមិនដឹងតាមចរឹកមិនខ្វល់ៗរបស់គេ។

"នាងច្រម៉ក់...នៅអន់ចិត្តនឹងអាល្អិតនោះទៀតមែនទេ?..ឯងក៏ដឹងថាអាល្អិតហូស៊ុកស្រលាញ់ឯងដូចជាបងប្អូន..ឯងបារម្ភគេគេក៏បារម្ភឯងដូចគ្នា."លីយ៉ុនពេលឃេីញហូស៊ុកចេញទៅទាំងមុខមិនស្រស់ក៏សួរសុីនឌី ព្រោះក្រៅពីសុីនឌីគ្មាននរណាអាចធ្វេីឲ្យហូស៊ុកសប្បាយចិត្តបំផុតបានទេសូម្បីតែគេដែលជាមិត្តរបស់ហូស៊ុកផ្ទាល់។

"ខ្ញុំគួរធ្វេីយ៉ាងមិច?.."សុីនឌីនាងក៏មិនស្រួលចិត្តពេលឃេីញមិត្តសម្លាញ់ដែលនាងតែងបារម្ភដេីរតែម្នាក់ឯង..នាងខូចចិត្តក៏បារម្ភដូចគ្នា។

ចំណង់ស្នេហ៍🖤/VHOPE/(complete ✅)Where stories live. Discover now